ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់​បី​ឥណ្ឌា​១គ្រឿង ឆេះពេលយកឱ្យជាងជួសជុលធុងហ្គាសធ្វេសប្រហែស តែម្ចាស់សុំឱ្យទិញសងវិញ

54 នាទី មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កង់​បី​ឥណ្ឌា​១​គ្រឿង​រង​ការ​ឆាបឆេះ​នៅ​ពេល​យក​អោយ​ជាង​ជួសជុល​ធុង​ហ្គា​ស ធ្វេសប្រហែស ម្ចាស់​សុំ​អោយ​ទិញ​សង​វិញ​ដូច​ដើម ដែល​ហេតុការណ៍​កើតឡើង នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ…

បន្ទាយ​មាន​ជ័យ ៖ កង់​បី​ឥណ្ឌា​១​គ្រឿង​រង​ការ​ឆាបឆេះ​នៅ​ពេល​យក​អោយ​ជាង​ជួសជុល​ធុង​ហ្គា​ស ធ្វេសប្រហែស ម្ចាស់​សុំ​អោយ​ទិញ​សង​វិញ​ដូច​ដើម ដែល​ហេតុការណ៍​កើតឡើង នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ។

ម្ចាស់​កង់​បី​ឥណ្ឌា បាន​ប្រាប់​ថា ៖ នៅ​ពេល​គាត់​យក​កង់​បី​ឥណ្ឌា មក​អោយ​ជាង​លាង​ធុង​ហ្គា​ស នៅ​ពេល​ជិះ​មិន​ស្រួល ហើយ​ជាង​ម្នាក់​បាន​ដោះ​ធុង​ហ្គា​ស់​ចេញ ហើយ​យក​ដែកកេះ​ហ្គា​ស​កិត​លេង បង្ក​អោយ​ឆាបឆេះ ត្រូវ​អ្នក​ជិតខាង​យក​ធុង​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​បាន​ទាន់​ពេល សំណាង​មិន​បង្ក​ឆាបឆេះ​ដល់​ផ្ទះ​អ្នក​ជិតខាង ខូចខាត​តែ​កង់​បី​ឥណ្ឌា ។

ម្ចាស់​ប្រាប់​ថា ៖ កង់​បី​ឥណ្ឌា​របស់​គាត់​ត្រូវ​បាន​ជាង​ជួសជុល​ធ្វេសប្រហែស បង្ក​អោយ​ឆាបឆេះ​ខូចខាត​ស្ទើរ​ទាំងស្រុង សុំ​អោយ​ជាង​ទិញ​កង់​បី​ឥណ្ឌា​គាត់​សង​វិញ ព្រោះ​កង់​បី​ឥណ្ឌា​សេរី​ឆ្នាំ​២០២២ គាត់​ទិញ​តម្លៃ​៣.០០០​ដុល្លារ ដែល​គាត់​បាន​ខ្ចី និង​ចងការ​លុយ​មក​ទិញ​រត់​មិន​ទាន់​បាន​រួចខ្លួន​ផង ត្រូវ​បាន​ជាង​ធ្វើ​ឆាបឆេះ​ខូចខាត​អស់ ។

ដោយឡែក ជាង​បាន​បញ្ជាក់​ថា ៖ កង់​បី​ឥណ្ឌា​ដែល​គាត់​ធ្វើ​បង្ក​ឆាបឆេះ​ខូចខាត​នេះ គាត់​ទទួល​ជួសជុល​សង​ដូច​ដើម​វិញ តែ​ម្ចាស់​កង់​បី​ឥណ្ឌា​មិន​ទទួលយក ព្រោះ​ជួសជុល​ខាត​ពេលវេលា​រកស៊ី និង​មិន​បាន​ដូច​ដើម​វិញ ទើប​សុំ​អោយ​សង នោះ​គាត់​ពិភាក្សា​ជាមួយ​មេជាង និង​និង​ក្រុម​គ្រួសារ​គាត់​សិន ។

សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា ៖ កង់​បី​ឥណ្ឌា​១​គ្រឿង​ដែល​រង​ការ​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​នេះ ទុក​អោយ​ម្ចាស់​កង់​បី​ឥណ្ឌា និង​ជាង​រក​ដោះស្រាយ​គ្នា ព្រោះ​ករណី​ឆាបឆេះ​បង្ក​ដោយ​ជាង​ធ្វេសប្រហែស​ទើប​ឆាបឆេះ​ឡើង​ខូចខាត ហើយ​ក៏​គ្មាន​អ្នក​ណា​មាន​ចេតនា​ដែរ​ត្រូវ​សម្រួល​គ្នា​ដោះស្រាយ​បញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ