ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ធ្វើដំណើរទៅវៀតណាមប្រកបដោយសុវត្ថិភាព

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០២៥ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​អបអរសាទរ​អនុស្សាវរីយ៍​លើក​ទី​៥០ នៃ​ទិវា​រំដោះ​ភាគ​ខាងត្បូង និង​ការ​បង្រួបបង្រួម​ជាតិ​របស់​វៀតណាម​ប្រកបដោយ​សុវត្ថិភាព ។

នា​ឱកាស​នេះ សម្តេច ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ​កម្ពុជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា​អមដំណើរ​សម្តេច​ផង​ដែរ ។

នា​ឱកាស​ចូលរួម​ពិធី​រំលឹក​ខួប​នេះ សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម រួម​មាន ៖ លោក តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម , លោក ជិន ថា​ញ់​មិន ប្រធានរដ្ឋសភា​វៀតណាម និង​លោក ផា​ម មិ​ញ​ជិ​ញ នាយក​រដ្ឋមន្ត្រី​វៀតណាម ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ ក៏​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​បរទេស​ដែល​អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួប​នេះ​ផង​ដែរ ។

បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​វៀតណាម​ប្រកបដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ