ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​ច្រើន ដោយ​មាន​អ្នក​និយម​ទទួលទាន​ស្រា​បៀរ និង​អ្នក​និយម​ទទួលទាន​ស្រា ។ ប៉ុន្តែ​ទាំង​ស្រា និង​ស្រា​បៀរ គឺ​សុទ្ធតែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដល់​មនុស្ស​ទាំងអស់​មិន​ថា អ្នកក្រ ឬ​អ្នកមាន​នោះ​ទេ ។…

អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​ច្រើន ដោយ​មាន​អ្នក​និយម​ទទួលទាន​ស្រា​បៀរ និង​អ្នក​និយម​ទទួលទាន​ស្រា ។ ប៉ុន្តែ​ទាំង​ស្រា និង​ស្រា​បៀរ គឺ​សុទ្ធតែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដល់​មនុស្ស​ទាំងអស់​មិន​ថា អ្នកក្រ ឬ​អ្នកមាន​នោះ​ទេ ។

ជា​ទូទៅ ភេសជ្ជៈ​ទាំង​ពីរ​នេះ ពោល គឺ​ស្រា និង​សា​បៀរ​វា​សុទ្ធតែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ថ្លើម បេះដូង មហារីក ការ​ញៀ​.​ន និង​ប៉ះពាល់​ដល់​ខួរក្បាល​ដូច​តែ​គ្នា បើ​យើង​ទទួលទាន​វា​ហួសប្រមាណ ។ មក​ដល់​ពេល​នេះ អ្វី​ដែល​គេ​ដឹង គឺថា​ជា​ទូទៅ​បុរស​ដែល​ទទួលទាន​ស្រា​លើស​ពី​៣០០​មី​លី​លី​ត្រ ហើយ​ស្រា​បៀរ​លើស​ពី​៧០០​មី​លី​លី​ត្រ ហើយ​សម្រាប់​ស្ត្រី​ស្រា​ប្រមាណ​ជា​១៥០​មី​លី​លី​ត្រ ហើយ​ស្រា​បៀរ​៣៥០​មី​លី​លី​ត្រ នៅ​ក្នុង​មួយ​ថ្ងៃ គឺ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ហើយ ។

តាម​ការ​ស្រាវជ្រាវ​រវាង​ស្រា និង​ស្រា​បៀរ ផលិតផល​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​បញ្ហា​ប្រឈម​មុខ​នឹង​សុខភាព​ច្រើន គឺ​គេ​អះអាង​ថា ស្រា​បៀរ​មាន​ច្រើន​ជាង​ស្រា​បន្តិច ។ ដូច្នេះ​ហើយ​បានជា​មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស​អ្នកមាន​ឋានៈ​នៅ​ក្នុង​សង្គមនិយម​ទទួលទាន​ស្រា​។

ដោយសារ​តែ​សមាសភាព​ផ្សំ​ផលិត​ស្រា​ភាគច្រើន​បាន​មក​ពី​ធម្មជាតិ​ច្រើន ហើយ​ដំណើរការ​ផលិត ប្រសិនបើ​ត្រឹមត្រូវ​ក៏​ផលិត​តាម​ដំណាក់កាល​មួយ​មាន​សុវត្ថិភាព ។ ប៉ុន្តែ​សម្រាប់​ស្រា​បៀរ គឺ​វា​ត្រូវ​ប្រើប្រាស់​សា​មាស​ស​ធាតុគីមី​ច្រើន​រួម​ផ្សំ​រាប់​តាំងពី​ការ​ផលិត​រហូត​ដល់​ការ​វេច​ខ្ចប់ និង​ដើម្បី​រក្សា​គុណភាព​ទុក​បាន​យូរ ។

ប្រហែលជា​ដោយសារ​តែ​បែប​នេះ​ហើយ​បានជា​អ្នកមាន​ធនធាន មានបុណ្យ​សក្តិ មាន​សក្តិ​យស​ធំ​ៗ​ទាំង​នៅ​បរទេស​ជា​ពិសេស​នៅ​ក្នុងស្រុក​យើង​ឃើញ​ថា ក៏​និយម​ទទួលទាន​ស្រា​ច្រើន​ជាង​ស្រា​បៀរ ។ សម្រាប់​អ្នកមាន​ជីវភាព​មធ្យម ពិសេស​យុវវ័យ​ចូល​ចិត្ត​ផឹកស្រា​បៀរ ។

ខណៈ​ដែល​តម្រូវការ​គ្រឿង​ស្រវឹង​មាន​កំណើន ហើយ​ស្រា​ថ្លៃ​ៗ​ត្រូវ​បាន​គេ​ទិញ​ធ្វើការ​ដូ ជូន​គ្នា​ទៅ​វិញ​ទៅ​មក នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ថ្មី​ៗ​នេះ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​បាន​រក​ឃើញ​ផលិតផល​ស្រា​ក្លែងក្លាយ​ចូល​ជាង​៤​ពាន់​ដប ។

ប្រភព​ដដែល បាន​អះអាង​កាលពីមុន​ពិធី​សង្ក្រាន្ត​ថ្នាំ​ថ្មី​ថា មន្ត្រី​ជំនាញ​នេះ​បាន​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល ដោយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​បាន​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​ស្ថិត​នៅ​ឃ្លាំង​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ការ​ត្រួតពិនិត្យ​បាន​រក​ឃើញ​មាន​ផលិតផល​ស្រា​ក្លែង​ក្លាយជា​ច្រើន​ប្រភេទ រួម​ឧបករណ៍​សម្ភារៈ ស្រា សម្រាប់​លាយ និង​សំបក​ដប​កេស​ទទេ សម្រាប់​ច្រកចូល​ទៅ​តាម​ប្រភេទ​ដប​ស្រា មាន​ម៉ាក​ល្បី​របស់​ក្រុមហ៊ុន​នានា ដែល​រួម​មាន​ស្រា​សម្រាប់​លាយ ២៨៩​កេស​ស្មើនឹង​៣.៣៩៦​ដប ស្រា​ក្លែងក្លាយ​ចំនួន​៨០​កេស​ស្មើនឹង​៩១៦​ដប ឧ​បរ​កណ៍​កែ​ច្នៃ សំបក​ដប និង​កេស​ទទេ​មួយ​ចំនួន​ទៀត ។

នេះ គឺជា​ករណី​ដែល​សមត្ថកិច្ច​រក​ឃើញ ចុះ​តើ​នៅ​លើ​ទីផ្សារ​ផលិតផល​ក្លែងបន្លំ​នេះ​ប៉ុន្មាន​ទៅ? ដូច្នេះ​តើ​អ្នក​ទទួលទាន​នឹង​កាន់តែ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​យ៉ាងណា​ទៅ?

សរុប​ទៅ វា​ពិតជា​ពិបាក​ពិពណ៌នា​ណាស់​អំពី​ផល​ប៉ះពាល់​សុខភាព​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ។ នៅ​ក្នុង​ករណី​របស់​ដែល​សុទ្ធ គឺ​វា​ប៉ះពាល់​ដល់​សុខភាព​ទៅ​ហើយ​ចុះ​ទម្រាំ​របស់​ក្លែងក្លាយ ឬ​ក្លែងបន្លំ​ដែល​ផលិត​ខុស​គោលការណ៍​បច្ចេកទេស និង​ខុស​មូលដ្ឋាន​ផលិតកម្ម​គោល តើ​វា​បន្សល់​ទុក​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​យើង​ទាំងអស់​គ្នា​យ៉ាងណា​ទៅ ។ ដើម្បី​សុខភាព​គួរតែ​កាត់​បន្ថយ ហើយ​បន្ទាប់​ពី​កាត់​បន្ថយ គួរតែ​បញ្ឈប់​ប្រយោជន៍ គឺ​ដើម្បី​យើង​ខ្លួនឯង គ្រួសារ​យើង និង​សហគមន៍​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ