ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាសនា មាន​សារៈសំខាន់​ក្នុង​ការ​អប់រំ ទូន្មាន​ប្រៀនប្រដៅ​មនុស្ស​ដើរ​តាម​គន្លង និង​មាន​ផ្នត់​គំនិតល្អ ប្រកបដោយ​សីលធម៌ និង​ចរិយា​ល្អ

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សាសនា មាន​សារៈសំខាន់​ក្នុង​ការ​អប់រំ ទូន្មាន​ប្រៀនប្រដៅ​មនុស្ស​ដើរ​តាម​គន្លង និង​មាន​ផ្នត់​គំនិតល្អ ប្រកបដោយ​សីលធម៌ និង​ចរិយា​ល្អ​នេះ​បើ​តាមការ​បញ្ជាក់​របស់ ​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ​៖ ​សាសនា មាន​សារៈសំខាន់​ក្នុង​ការ​អប់រំ ទូន្មាន​ប្រៀនប្រដៅ​មនុស្ស​ដើរ​តាម​គន្លង និង​មាន​ផ្នត់​គំនិតល្អ ប្រកបដោយ​សីលធម៌ និង​ចរិយា​ល្អ​នេះ​បើ​តាមការ​បញ្ជាក់​របស់ ​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី​ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ ក្នុង​សិក្ខាសាលា ស្តី​ពី​ «​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ នៃ​ក្រសួង​ធម្មការ និង​សាសនា​» នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​លើក​ឡើង​ថា “​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​ថា ព្រះពុទ្ធ​សាសនា ជា​សាសនា របស់​រដ្ឋ ហើយ​សេរីភាព​ខាង​ជំនឿ និង​ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ត្រូវ​បាន​រដ្ឋ​ធានា ​ក្នុង​លក្ខខណ្ឌ ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដទៃ​ទៀត​។​ សាសនា ក៏​ត្រូវ​បាន​កំណត់​ជា​បាវចនា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បញ្ជាក់​ពី​សារៈសំខាន់ ​នៃ​ការ​អប់រំ ទូន្មាន ប្រៀនប្រដៅ​មនុស្ស​ឱ្យ​ដើរ​តាម​គន្លង និង​មាន​ផ្នត់​គំនិតល្អ ប្រកបដោយ​ចរិយា​ធម៌ និង​សីលធម៌​​” ។

ទន្ទឹម​នេះ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​បន្ថែម​ផង​ដែរ​ថា “​ក្នុង​នាម​ជា​សាសនា​របស់​រដ្ឋ និង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ព្រះពុទ្ធ​សាសនា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​រឹតចំណង​សាមគ្គីភាព របស់​ប្រជាជាតិ​ខ្មែរ ដើម្បី​ចូលរួម​ចំណែក​ការពារ និង​អភិរក្ស​ប្រពៃណី អត្តសញ្ញាណ​ជាតិ និង​បុព្វហេតុ​សង្គម​ជាតិ​ជា​រួម​​” ។

ទន្ទឹម​នឹង​ការ​ស្វែង​យល់​ពី​សារៈសំខាន់ ​នៃ​សាសនា​ នូវ​ក្នុង​វប្បធម៌​ខ្មែរ​នេះ ការ​វិភាគ​មុខងារ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ពង្រឹង​ស្ថាប័ន ជា​ពិសេស​ជួយ​ពង្រឹង​នូវ​ការ​អនុវត្ត​ការងារ​របស់​ក្រសួង​ធម្មការ ​និង​សាសនា ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សម្រេច​បាន​នូវ​សមិទ្ធផល​ស្រប​ជាមួយនឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ផង និង​សម្រេច​បាន​នូវ​សមិទ្ធផល​ផ្សេង​ៗ ជូន​ប្រទេស​ជាតិ និង​ប្រជាជន​ផង ​។

សូម​ជម្រាប​ផង​ដែរ​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ ក្រសួង​ធម្មការ ​និង​សាសនា ជា​ក្រសួង​ទី​២៤ ដែល​ក្រសួង​មុខងារសាធារណៈ បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ដើម្បី​រៀបចំ​សិក្ខាសាលា​ស្តី​ពី «​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង ស្ថាប័ន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ