ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដែល​មាន​លុយ​រហូត​ដល់​ទៅ​៧​លាន​ដុល្លារ ប៉ុន្តែ​ដោយសារ​តែ​សេចក្តី​លោ​.​ភ​លន់​មួយ​ពេល ព្រោះ​ចង់បាន​លុយ​គេ​២៥​លាន​ដុល្លារ ចុង​ក្រោយ​បាន​ត្រឹមតែ​សោកា ។ នេះ គឺជា​មេរៀន​ជីវិត​មួយ​ប្រាប់​ថា ប្រជាពលរដ្ឋ​ទូទៅ​ថា សូមកុំ​ចង់បាន​លុយ ឬ​ទ្រព្យ​ដែល​មិន​បាន​ដោយ​កម្លាំង​ញើស​ឈាម​របស់​យើង…

បុរស​ម្នាក់​ដែល​មាន​លុយ​រហូត​ដល់​ទៅ​៧​លាន​ដុល្លារ ប៉ុន្តែ​ដោយសារ​តែ​សេចក្តី​លោ​.​ភ​លន់​មួយ​ពេល ព្រោះ​ចង់បាន​លុយ​គេ​២៥​លាន​ដុល្លារ ចុង​ក្រោយ​បាន​ត្រឹមតែ​សោកា ។ នេះ គឺជា​មេរៀន​ជីវិត​មួយ​ប្រាប់​ថា ប្រជាពលរដ្ឋ​ទូទៅ​ថា សូមកុំ​ចង់បាន​លុយ ឬ​ទ្រព្យ​ដែល​មិន​បាន​ដោយ​កម្លាំង​ញើស​ឈាម​របស់​យើង ។

នេះ​មិនមែន​ជា​ករណី​លេងសើច​នោះ​ទេ វា គឺជា​សេចក្តី​ពិត​នៅ​ក្នុង​សង្គម​ដែល​ចែករំលែក​ដោយ​សមត្ថកិច្ច​កំពូល​ម្នាក់ គឺ​លោក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ចែករំលែក​តាម​បណ្តាញ​សង្គម ។

តាម​ប្រភព​ដដែល​ជន​រង​គ្រោះ គឺជា​បុរស​ខ្មែរ ហើយ​ជន​បោកប្រាស់​នៅ​ក្នុង​ករណី​នេះ គឺជា​ជន​ស្បែក​ខ្មៅ​ចំនួន​៥​នាក់ ដោយនៅ​ពេល​នេះ សមត្ថកិច្ច​ទើបតែ​ឃាត់ខ្លួន​បាន​២​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​៣​នាក់​ទៀត​មិនដឹង​ថា បាន​អោប​លុយ​នេះ ទៅ​សោយសុខ​នៅ​ទីណា​បាត់​ក៏​មិនដឹង ។

នៅ​ក្នុង​ករណី​នេះ បុរស​ដែល​រង​គ្រោះ​ចា​.​ញ់​បោក​ពួក​គេ​ដោយសារ​តែ​ក្រុម​អ្នក​ខិលខូច​បាន​ប្រើប្រាស់​ល្បិច​ដោយ​ប្រាប់​ជន​រង​គ្រោះ​ថា ពួក​គេ​មាន​លុយ​ដុល្លារ ប្រឡាក់​ទឹកខ្មៅ​ជា​ច្រើន​លាន តែ​ពុំ​អាច​ចាយ​បាន លុះត្រាតែ​មាន​ប្រាក់​ដុល្លារ​ពិតប្រាកដ​យក​មក​លាង​ជាមួយ​ម្សៅ នៅ​ក្នុង​ម៉ាស៊ីន ដែល​ពួក​គេ​មាន ។ ពួក​គេ​ប្រាប់​ទៅ​ជន​រង​គ្រោះ​ថា បើ​ជន​រង​គ្រោះ​មាន ពួក​គេ​នឹង​ឲ្យ​ផល​ចំណេញ​មក​ជន​រង​គ្រោះ​វិញ​១​ទ្វេ​ជា​៣ ឬ​១​ទ្វេ​ជា​៥ ។

ដោយ​សេចក្តី​លោ​.​ភ​ដំបូង​ឡើយ ជន​រង​គ្រោះ​បាន​យក​ប្រាក់​ដុល្លារ​ពិតប្រាកដ​ចំនួន​២​ពាន់​ដុល្លារ​ឲ្យ​ក្រុម​ខិលខូច​ដាក់​ចូល​ម៉ាស៊ីន​មួយ​គ្រឿង​ក្រឡុក​ជាមួយ​ម្ស៉ៅ ហើយ​ពួក​គេ​ដាក់​លុយ​ដែល​ប្រឡាក់​ទឹកខ្មៅ​នោះ​ចូល​៨​ពាន់​ដុល្លារ ។

ប៉ុន្តែ​មុន​ពេល​ក្រឡុក ក្រុម​ជនខិលខូច​បាន​ឲ្យ​ជន​រង​គ្រោះ​លេបថ្នាំ​ម្យ៉ាង ដោយ​ប្រាប់​ថា ដើម្បី​ការពារ​ការ​ពុល​ម្សៅ​គីមី​ដែល​ក្រឡុក​លុយ​នោះ ហើយ​ពួក​វា​ក៏​លេប​ឲ្យ​មើល​មុន​ផង​ដែរ មួយសន្ទុះ​ក្រោយមក​ឃើញ​ថា លុយ​ដែល​ចេញ​មក​វិញ​ចំនួន​១​ម៉ឺន​ដុល្លារ សុទ្ធតែ​ជា​ប្រាក់​ដុល្លារ​ពិតប្រាកដ អាច​ចាយ​បាន ហើយ​ពួក​គេ​ឲ្យ​ទៅ​ជន​រង​គ្រោះ​ទាំងអស់ ។

ដោយ​ឃើញ ជន​រង​គ្រោះ​ជឿ​ស្លា​.​ប់​ចិត្ត ពួក​គេ​បាន​ព្យាយាម​លួងលោម​ជន​រង​គ្រោះ​ឲ្យ​រក​លុយ​ដល់​ទៅ​៧​លាន​ដុល្លារ ដើម្បី​យក​មក​លាង​នឹង​លុយ​ប្រឡាក់​២៨​លាន​ដុល្លារ ហើយ​នៅ​ពេល​លាង​ហើយ​ពួក​គេ​យល់ព្រម​ឲ្យ​លុយ​ជន​រង​គ្រោះ​២៥​លាន​ដុល្លារ​រហូត​ដល់​ជន​រង​គ្រោះ​ជឿ​ទុកចិត្ត​ធ្វើ​តាម ព្រោះ​បាន​លុយ​មួយ​ចំនួន​ពិតប្រាកដ​រួច​ហើយ ។

ក្រោយមក​ពួក​គេ​បានអោយ​លុយ​ក្រឡុក​នោះ​ទាំង​បាច់ ប៉ុន្តែ​ខ្ចប់​រុំ​ស្កុ​ត​ហើយ​មិន​អោយ​ជន​រង​គ្រោះ​បើក​ទេ ត្រូវ​ទុក​ច្រើន​ខែ​សិន ប៉ុន្តែ​បាន​១​ខែ ជន​រង​គ្រោះ​ហែក​មើល​ក៏​ឃើញ​ថា សុទ្ធតែ​ជា​ប្រាក់​ដុល្លារ​សែនខ្មោច និង​ក្រដាស់​ស​សុទ្ធ​ទាំងអស់ ទើប​ដឹង​ថា​ចា​.​ញ់​បោក​គេ ។

នៅ​ក្នុង​រយៈពេល​១​ខែ​នេះ ជនសង្ស័យ អាច​នឹង​មាន​ពេល​ចាត់ចែង​លុយ​៧​លាន​ដុល្លារ​ដែល​បាន​ពី​ជន​រង​គ្រោះ​យ៉ាង​ស្រួល ហើយ​អាច​គេចខ្លួន​ចេញពី​ប្រទេស​បាន​ថែម​ទៀត ប៉ុន្តែ​សមត្ថកិច្ច​អាច​ឃាត់​ចាប់ខ្លួន​បាន​២ នាក់ ឯ​៣​នាក់​ទៀត​មិនដឹង​ជា ទៅ​ដល់​ទីណា​នៅឡើយ​ទេ ។

នេះ គឺជា​រូបភាព​បោកប្រាស់​ថ្មី​មួយ​របស់​ក្រុម​ជនខិលខូច ខណៈ​ដែល​កន្លង​មក​ក៏​ធ្លាប់​មាន​អ្នក​ចាញ់បោក និង​ក៏​ធ្លាប់​មាន​អ្នក​បាន​ផល​បាន​លុយ​ចាយ​មួយ​ចំនួន​រួច​មក​ហើយ​តាម​វិធីសាស្ត្រ​ទម្លាក់​លុយ​មុន​ជា​ធ្នាក់ ហើយ​ទារប្រាក់​ពី​ជន​រង​គ្រោះជា​ក្រោយ​តាម​រូបភាព​ផ្សេង​ៗ ។

ករណី​ដែល​ពលរដ្ឋ​បាន​ជួប​ពី​មុន​ៗ​មក គឺថា​មាន​ក្រុម​ជនខិលខូច​បាន​ទាក់ទង​តាម​អ៊ី​ម៉ែ​ល ឬ​តាម​ទូរស័ព្ទ មក​ជន​រង​គ្រោះ​ដោយ​ខ្លះ​គេ​ថា គេ​មាន​លុយ​គេ​ចង់​មក​រកស៊ី​នៅ​កម្ពុជា ហើយ​ខ្លះ​ទៀត​គេ​ថា គេ​មាន​លុយ​គេ​ចង់​មក​ធ្វើ​កម្មវិធី​មនុស្សធម៌ ហើយ​ចង់រក​ដៃគូ​សហការ​។​ល​។ នៅ​ពេល​ដែល​មានការ​យល់ព្រម ដំបូង​ពួក​គេ​ក៏​បាន​ផ្ញើ​លុយ ឬ​វេ​លុយ​មក​នៅ​ក្នុង​ចំនួន​មួយ​ពិតប្រាកដ​មែន ដើម្បី​ទំនុកចិត្ត ។

បន្ទាប់​មក​ពួក​គេ​ក៏​ចាប់ផ្តើម​ប្រើប្រាស់​រូបភាព​យ៉ាងណា​ទាមទារ​ឲ្យ​ជន​គោលដៅ ដែល​គេ​ចង់​បោកប្រាស់​នោះ​ធ្វើ​យ៉ាងណា វេ​លុយ​នៅ​ក្នុង​បរិមាណ​ណាមួយ​ដែល​លើស​ពី​លុយ​ដែល​ពួក​គេ​ទម្លាក់​ឲ្យ​ជន​គោលដៅ ។ នៅ​ក្នុង​ករណី​នេះ ប្រសិនបើ​យើង​ជា​គោលដៅ​ឆ្លាត​មិន​ផ្ញើ​ទៅ គឺ​គេ​បាន​លុយ​ដែល​ពួក​គេ​ផ្ញើរ​នោះ​ចាយ ប៉ុន្តែ​បើ​ជ្រុលខ្លួន​ផ្ញើ​លុយ​ខ្លួន​ទៅ​ពួក​គេ​ទៅ គឺ​ច្បាស់​ជា​អស់​អសារ​បង់ហើយ ។

សរុប​មក​វិញ រឿង​លោ​.​ភៈ​ចង់​មាន​ចង់បាន គឺជា​ធម្មជាតិ​របស់​មនុស្ស ប៉ុន្តែ​សូម​ប្រើ​សតិ និង​មនសិការ​ក៏​ដូច​ជា ចំណេះដឹង​ជា​មូលដ្ឋាន​រិះគិត ។ ជា​ទូទៅ ជនខិលខូច ដឹង​ចំណុច​នេះ ហើយ​តែងតែ​ប្រើ​ចំណុច​នេះ ដើម្បី​លាភសក្ការៈ​គ្រាន់តែ​គេ​អាច​ប្រើប្រាស់​រូបភាព​ផ្សេង​ៗ ។ ប៉ុន្តែ​ទោះជា​គេ​ប្រើប្រាស់​រូបភាព​ណា​ក៏​ដោយ​អោយ​តែ​ឃើញ​ថា លុយ​ដែល​យើង​ស្រែក​ឃ្លាន​នោះ វា​ងាយស្រួល​ពេក កុំ​ពាក់ព័ន្ធ ហើយ​កុំ​ចង់បាន ។ យើង​ទាំងអស់​គ្នា​ត្រូវ​ចាំ​ថា ទម្រាំ​បាន​លុយ​តាម​រយៈ​ជា​ប្រាក់ខែ​ក្តី ពី​អាជីវកម្ម​នានា​ក្តី បាន​១​កាក់​១​សេន គឺ​យើង​ត្រូវ​ហត់នឿយ​ប៉ុណ្ណា រឿងហេតុ​អី​គេ​មាន​គេ​យក​មក​ចែក​យើង​ស្រួល​ៗ​ដោយ​មិន​អស់កម្លាំង​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ