ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីច្រៀងខារាអូខេវិញត្រូវក្រុមក្មេងទំនើ.ងស្ទា.ក់កា.ប់របួសក្បាល និងឃាត់បាន៣នាក់ និង៥នាក់កំពុងរត់គេចខ្លួន

18 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​រង​របួស ខណៈ​ដែល​ជិះ​ម៉ូតូឌុប​មិត្តភក្តិ​ចេញពី​ច្រៀង​ខា​រា​អូ​ខេ ហើយ​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ទំនើ​.​ង​ស្ទា​.​ក់​កា​.​ប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ឃាត់ខ្លួន​បាន​០៣​នាក់ ។ ចំណែក​បក្ខពួក​៥​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។ ហេតុការណ៍​ស្ទា​.​ក់​កា​.​ប់​យុវជន​ចេញពី​ច្រៀង​ខា​រា​អូ​ខេ​ពី​សំណាក់ ក្រុម​ក្មេង​ទំនើ​.​ង​នេះ​បាន…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​រង​របួស ខណៈ​ដែល​ជិះ​ម៉ូតូឌុប​មិត្តភក្តិ​ចេញពី​ច្រៀង​ខា​រា​អូ​ខេ ហើយ​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​ទំនើ​.​ង​ស្ទា​.​ក់​កា​.​ប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ឃាត់ខ្លួន​បាន​០៣​នាក់ ។ ចំណែក​បក្ខពួក​៥​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។

ហេតុការណ៍​ស្ទា​.​ក់​កា​.​ប់​យុវជន​ចេញពី​ច្រៀង​ខា​រា​អូ​ខេ​ពី​សំណាក់ ក្រុម​ក្មេង​ទំនើ​.​ង​នេះ​បាន កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ផ្លូវលំ​ភូមិ​ព្រៃ​ស្តេច ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើ​.​ង​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ទី​០១.​មានឈ្មោះ ព្រំ នាំ​មន្នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​អ្នកបើកបរ​ម៉ូតូ ទី​០២.​មានឈ្មោះ ម៉ូ ម៉ា​ញ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​កាន់​កាំបិតប៉័ងតោ និង​ទី​០៣.​មានឈ្មោះ មឿ​ន ដា​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នកបើកបរ​ម៉ូតូ ទាំង​០៣​នាក់ រស់នៅ​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី បានឱ្យ​ដឹង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ ត្រង់​ចំណុច​ផ្លូវលំ​ភូមិ​ព្រៃ​ស្តេច ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ក្រុម​ក្មេង​ទំនើ​.​ង​មួយ​ក្រុម មាន​បក្ខពួក​ចំនួន​៨​នាក់ រួម​មាន ទី​១.​ឈ្មោះ ព្រំ នាំ​មន្នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​(​ឃាត់​បាន​) ២.​ឈ្មោះ ម៉ូ ម៉ា​ញ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ អ្នក​កាន់​កាំបិតប៉័ងតោ​(​ឃាត់​បាន​) ៣.​ឈ្មោះ មឿ​ន ដា​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នក​បើក​ម៉ូតូ​ឃាត់​បាន​) ៤.​ឈ្មោះ ញ ហ ប្រុស ១៧​ឆ្នាំ អ្នក​កាន់​ដាវ (​គេចខ្លួន​) ៥.​ឈ្មោះ យ​ភ ប្រុស ១៧​ឆ្នាំ អ្នក​បើក​ម៉ូតូ​(​គេចខ្លួន​) ៦.​ឈ្មោះ យ ភ ប្រុស ១៥​ឆ្នាំ អ្នក​កាន់​កាំបិត​ផ្គាក់​(​គេចខ្លួន​) ៧.​ឈ្មោះ មល ប្រុស ១៦​ឆ្នាំ អ្នក​បើក​ម៉ូតូ​(​គេចខ្លួន​) និង​ទី​៨.​ឈ្មោះ ស​.​ភ (​ឈឹង​) ប្រុស ១៦​ឆ្នាំ អ្នក​កាន់​ដាវ​(​គេចខ្លួន​) ។

ក្រុម​ក្មេង​ទំនើ​.​ង​បាន​ធ្វើ​សកម្មភាព​នាំ​គ្នា​ដេញ​កា​.​ប់​ឈ្មោះ ឡូ សូ​រិ​យា ប្រុស ២៣​ឆ្នាំ នៅផ្ទះ​ជួល​ភូមិ​អន្លង់​ព្រីង ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាល​ឲ្យ​ចំ​ក្បាល​មុត​បែកធ្លាយ​មួក​កូប​ដល់​សាច់​ក្បាល​រង​របួស រីឯ​មិត្តភក្តិ ឈ្មោះ ស៊ឹ​ម សា​រ៉ាត់ ប្រុស ២៣​ឆ្នាំ រស់នៅ​ភូមិ​គរ ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​មិន​មាន​រង​របួស​នោះ​ទេ​) ។

សមត្ថកិច្ច​នគរបាល​ស្រុក​គងពិសី បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ ទាំង​២​នាក់​បាន​ចេញពី​ច្រៀង (​ខារ៉ាអូខេ​យីហោ​រាជ​នី​)​នៅ​ផ្សារ​ដើម​រកា តាម​ផ្លូវជាតិ​លេខ​៣ រួច​ត្រូវ​ក្រុម​ជន​ក្មេង​ទំនើ​.​ង​មួយ​ក្រុម​ដេញ​តាម​បង្កហេតុ រហូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ធ្វើ​សកម្មភាព​យក​ដាវ​កា​.​ប់​តែ​ម្តង ។

ក្រោយ​ធ្វើ​សកម្មភាព​រួច​ក្រុម​បង្ក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាម​ៗ លោក អធិការ​នគរបាល​ស្រុក​គងពិសី បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ឃាត់ខ្លួន​បាន​ក្រុម​ទំនើ​.​ង​០៣​នាក់ ចំណែក​បក្ខពួក​៥​នាក់​ទៀត​គេចខ្លួន​ដកហូត​វត្ថុ​តាង​ម៉ូតូ​០២​គ្រឿង ។

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើ​.​ង​ដៃដល់ ត្រូវ​បាន​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។ ចំណែក​បក្ខពួក​ក្រុម​ក្មេង​ទំនើ​.​ង​ដែល​កំពុង​រត់គេច​ខ្លួន​នោះ​សមត្ថកិច្ច​ជំនាញ​បន្ត​សហការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ