ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បានប្រកាស ៖ ថ្ងៃនេះបានជួបចៅតី និងក្រុមគ្រួសាររួចហើយ

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​បាន​ជួប​ចៅ​តី និង​ក្រុម​គ្រួសារ​រួច​ហើយ ។ ចៅ​តី បាន​យក​ផ្កា​៥​កម្រង​មក​លក់​ឲ្យ​ខ្ញុំ ដែល​១​កម្រង​៥​ពាន់​រៀល សុំ​ចុះ​៤​ពាន់​រៀល មិន​ព្រម…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​បាន​ជួប​ចៅ​តី និង​ក្រុម​គ្រួសារ​រួច​ហើយ ។ ចៅ​តី បាន​យក​ផ្កា​៥​កម្រង​មក​លក់​ឲ្យ​ខ្ញុំ ដែល​១​កម្រង​៥​ពាន់​រៀល សុំ​ចុះ​៤​ពាន់​រៀល មិន​ព្រម ជូន​៦​ពាន់​រៀល​ក៏​មិន​ព្រម គឺ​ដឹង​តែ​៥​ពាន់​រៀល សុំ​ទិញ​ជំពាក់​លុយ​សិន​ក៏​មិន​ព្រម ។ នៅ​ពេល​ឲ្យ​លុយ​៥​ម៉ឺន​រៀល​ចៅ​ថា រួច​គ្នា ។ ប្រាប់​ថា ជំពាក់​តា​៥​កម្រង ត្រូវ​យក​មក​ឲ្យ​តា​ទៀត ចៅ​ឆ្លើយ​ថ្ងៃក្រោយ​យក​មក​លក់​លើក​ក្រោយ​គិតលុយ​ទៀត ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ បាន​បង្ហោះ​នា​យប់​ថ្ងៃ​ទី​២៧ ខែមេសា​នេះ ។

សម្តេច​តេ​ជោ បាន បាន​បន្ត​ថា សម្តី​ចាក់ទឹកមិនលិច​គួរ​ឲ្យ​ស្រឡាញ់ ។ ឪពុក​ម្តាយ​ប្រាប់​ថា មិន​បាន​បង្ខំ​ចៅ​ឲ្យ​ទៅ​លក់​ផ្កា​ទេ តែ​ចៅ​តី ទាមទារ​ឲ្យ​ឪពុក​ម្តាយ​ធ្វើ​ផ្កា ដើម្បី​យក​ទៅ​លក់ ដែល​ត្រូវ​កាត់​យក​ពី​ម្តាយ​៥០០​រៀល​ក្នុង​១​កម្រង ។

ខ្ញុំ​សួរ​ចៅ​តី​ថា ចង់​ធ្វើ​អី​នៅ​ពេល​ខាង​មុខ?ចៅ​តី ឆ្លើយ​ថា​(​ចង់​រៀន​) ជា​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញចិត្ត​បំផុត ។ ខ្ញុំ​បាន​រៀបចំ ដើម្បី​បង្កើត​មុខរបរ​សម្រាប់​ក្រុម​គ្រួសារ គឺ​ការ​លក់ដូរ និង​កសិកម្ម​ដែល នឹង​ចាត់ចែង​នា​ពេល​ខាងមុខ ។

សូម​បញ្ជាក់​ថា ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​ប្រកាស​ស្វែងរក​កុមារី​ម្នាក់ ដែល​គួរ​ឲ្យ​អាណិត​ដើរ​លក់​កម្រងផ្កា នៅ​តំបន់​ទេសចរណ៍​មួយ​កន្លែង ។

សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០២៥ សម្តេច​បាន​សរសេរ​ដោយ​មាន​ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា​៖« ពិតជា​គួរ​ឲ្យ​អាណិត និង​ស្រឡាញ់​ចៅ​ណាស់ តែ​ក៏​ចង់​ដឹង​ពី​រឿង​ចាត់ចែង​របស់​ឪពុក​ម្តាយ​ផង​ដែរ ។ ពេល​នេះ ខ្ញុំ​កំពុង​ស្វែងរក​ចៅស្រី​ដែល​គួរ​ឲ្យ​ស្រឡាញ់​នេះ សូម​មេត្តា​ជួយ ប្រាប់​ផង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ