ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ទទួល​ស្គាល់ថា​ខ្លួន​បញ្ជូន​ទ័ព​ទៅ​ជួយ​រុស្ស៊ី​នៅ​តំបន់​ខឺស​ពិត​មែន

3 ម៉ោង មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ នៅទី​បំផុត កូរ៉េ​ខាង​ជើង​ប្រកាស​ទទួលស្គាល់​ជា​លើក​ដំបូង​ថា​ខ្លួន​ពិត​ជា​បាន​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ពិត​មែន​ក្រោម​ការ​​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​លោក​គីម​ជុង​អ៊ុន​។ កូរ៉េ​ខាង​ជើង​បញ្ជាក់​ថា​កង​ទ័ព​របស់​ខ្លួន​បាន​ចូល​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​វាយ​រំដោះ​តំបន់​ខឺស​ដែល​ត្រូវ​កង​ទ័ព​អ៊ុយ​ក្រែន​វាយ​កាន់​កាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២៤​។ ទូរ​ទស្សន៍កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA) ផ្សាយ​ថា​ជ័យជម្នះ​លើក​​នេះ​ឆ្លុះ​បញ្ចាំង​ពី​​​រួប​រួម​កម្លាំង​យោធា​​គ្នា​កម្រតិ​ខ្ពស់​ជា​យុទ្ធ​សាស្ត្រ​រវាង​កូរ៉េ​ខាង​ជើង និង​រុស្ស៊ី​។…

ទី​ក្រុង​ព្យុង​យ៉ាង​៖ នៅទី​បំផុត កូរ៉េ​ខាង​ជើង​ប្រកាស​ទទួលស្គាល់​ជា​លើក​ដំបូង​ថា​ខ្លួន​ពិត​ជា​បាន​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ពិត​មែន​ក្រោម​ការ​​បញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់​លោក​គីម​ជុង​អ៊ុន​។ កូរ៉េ​ខាង​ជើង​បញ្ជាក់​ថា​កង​ទ័ព​របស់​ខ្លួន​បាន​ចូល​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​វាយ​រំដោះ​តំបន់​ខឺស​ដែល​ត្រូវ​កង​ទ័ព​អ៊ុយ​ក្រែន​វាយ​កាន់​កាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២៤​។

ទូរ​ទស្សន៍កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA) ផ្សាយ​ថា​ជ័យជម្នះ​លើក​​នេះ​ឆ្លុះ​បញ្ចាំង​ពី​​​រួប​រួម​កម្លាំង​យោធា​​គ្នា​កម្រតិ​ខ្ពស់​ជា​យុទ្ធ​សាស្ត្រ​រវាង​កូរ៉េ​ខាង​ជើង និង​រុស្ស៊ី​។ ​កាល​ពី​សប្ដាហ៍​មុន, រុស្ស៊ី​ប្រកាស​ថា​​ខ្លួន​បាន​វាយ​បណ្ដេញ​កង​ទ័ពអ៊ុយ​ក្រែន​ចុង​ក្រោយ​បង្អស់​ដែល​ឈរ​ជើង​នៅ​ក្នុង​ភូមិ​មួយ​កន្លែង​នៃ​តំបន់​ខឺស​។​ អ៊ុយ​ក្រែន​អះ​អាង​កង​ទ័ព​របស់​ខ្លួន​អាច​នឹង​ដក​ថយ​ពី​ខឺស​មែន​ ប៉ុន្តែ​ពួក​គេ​ទៅប្រមូល​ផ្ដុំ​គ្នា​នៅ​បែល​ហ្គោ​រ៉ូត​ដែល​​ជា​ទឹក​ដី​របស់​រុស្ស៊ី​ដដែល​ទេ​។ ទី​នេះ​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​តែ​ម្ដង​។​

គណៈ​កម្ម​ការ​យោធា​នៃ​បក្ស​ពល​ករ​កូរ៉េ​ថ្លែង​ថា​​ថា​លោក​គីម​ជុង​អ៊ុន​បាន​សម្រេច​ចិត្ត​បញ្ជូន​កង​ទ័ព​កូរ៉េ​ខាង​ជើង​ទៅ​រុស្ស៊ី​ដោយ​អនុ​វត្ត​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ​២០២៤​។ កូរ៉េ​ខាង​ជើង​ចាត់​ទុក​ថា​នេះ​ជា​កិត្តិ​យស​ដ៏​ឧត្ដុង​ឧត្ដម​របស់​ខ្លួន​ដែល​ចងស​ម្ព័ន្ធ​មិត្ត​ជា​មួយ​ប្រទេស​មហា​អំណាច​ដូច​ជា​រុស្ស៊ី​។​

គេ​ប៉ាន់​ស្មាន​ថា​កូរ៉េ​ខាង​ជើង​បញ្ជូន​កង​ទ័ព​ប្រហែល​១,៤​ម៉ឺន​នាក់​ទៅ​រុស្ស៊ី។ ចំនួន​នេះ​គិត​ទាំង​កង​ទ័ព​៣​ពាន់​នាក់​ដែល​បញ្ជូន​ទៅ​បន្ថែម​​ទៀត​ដើម្បី​ជំនួស​កង​ទ័ព​ដែល​ស្លាប់​ និង​របួស​។ នេះ​បើ​យោង​តាម​ប្រភព​ពី​អ៊ុយ​ក្រែន​។ ដោយសារ​ខ្វះ​ខាត​យុទ្ធោប​​ករណ៍​ពាស​ដែក​សម្រាប់​ការ​ពារ​ខ្លួន និង​ខ្វះ​ខាត​បទ​ពិសោធ​ធ្វើ​សង្គ្រាម​ដ្រូន​ផង​នោះ​ធ្វើ​ឱ្យ​ពួក​គេ​​ស្លាប់​អស់​ច្រើន​គួរ​សម​ដែរ។

ការ​ប្រកាស​របស់​រដ្ឋាភិបាល​ទី​ក្រុ​ងព្យុង​យ៉ាង​នៅ​ថ្ងៃ​ចន្ទ​នេះ​ក៏​ស្រប​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ​ទើប​តែ​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា​កង​ទ័ព​កូរ៉េ​ខាង​ជើង​​​បាន​ប្រឡូក​នៅ​ក្នុង​សង្គ្រាមនៅ​តំបន់​ខឺស​ពិត​មែន​។ ដំណឹង​នេះ​ត្រូវ​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក អ៊ុយ​ក្រែន និង​កូរ៉េ​ខាង​ត្បូង​ប្រកាស​យ៉ាង​គគ្រឹក​គគ្រេង​តាំង​ពី​យូរ​មក​ហើយ​។ ប៉ុន្តែ​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​រក្សា​ភាព​ស្ងៀម​ស្ងាត់​ជា​និច្ចដើម្បី​រង់​ចាំ​រហូត​ដល់​ទទួល​ជ័យ​ជម្នះ​ទាំង​ស្រុង​ទើប​ពួក​គេ​ប្រកាស​​ជា​សា​ធារណៈ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ