ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបខេធីវី (យីហោដឹឃ្វីន) ដោយឃាត់ខ្លួនមនុស្សជិត៦០នាក់ និងវត្ថុតាងមួយចំនួន

1 នាទី មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ខេ​ធី​វី (​យីហោ​ដឹ​ឃ្វី​ន​) ឃាត់ខ្លួន​មនុស្ស​ជិត​៦០​នាក់ និង​វត្ថុ​តាង​មាន​គ្រឿង​ញៀ​.​ន នៅ​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ភូមិ​មិត្តភាព​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ខេ​ធី​វី (​យីហោ​ដឹ​ឃ្វី​ន​) ឃាត់ខ្លួន​មនុស្ស​ជិត​៦០​នាក់ និង​វត្ថុ​តាង​មាន​គ្រឿង​ញៀ​.​ន នៅ​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ភូមិ​មិត្តភាព​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រតិបត្តិ​បង្ក្រាប គេ​ឃើញ​មាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​ជិត​៦០​នាក់ និង​វត្ថុ​តាង​មាន​គ្រឿង​ញៀ​.​ន​មួយ​ចំនួន​ធំ និង​លួច​បើក​ល្បែ​.​ង​ស៊ីសង​ល្មើសច្បាប់ ។

ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ខេ​ធី​វី (​យីហោ​ដឹក​ឃ្វី​ន The Queen)​ឃាត់ខ្លួន​ជិត​៦០​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ​១៦​នាក់ និង​មាន​ជនជាតិ​ចិន​៦​នាក់ និង​បុគ្គលិក​បម្រើ​ការងារ​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​២​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ។

ដោយឡែក​ជនជាតិ​បរទេស​៦​នាក់​ដែល​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អោយ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្ត​ទៀត និង​មនុស្ស​ចំនួន​៣៤​នាក់​ទៀត ត្រូវ​បាន​ប្រគល់​ជូន​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។

តាម​បទបញ្ជា​របស់​ឧបនាយករដ្ឋមន្ត្រី កាលពី​កន្លង​ទៅ សម្រាប់​ជនបរទេស​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​ប្រទេស​កម្ពុជា រាប់​ទាំង​បទល្មើស​គ្រឿង​ញឿ​.​ន​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់ រួច​ហើយ​ធ្វើការ​បណ្តេញ​ចេញពី​ប្រទេស ហើយ​ជនបរទេស​ដែល​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ដោយ​មិន​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ