ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ អាមេរិកដំឡើងពន្ធលើទំនិញលើកម្ពុជា ក៏ដូចជាប្រទេសលើពិភពលោកជាបញ្ហានៃការធ្វើពាណិជ្ជកម្ម

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ថា អា​មេ​រិ​ក​ដំឡើង​ពន្ធ​លើ​ទំនិញ​លើ​កម្ពុជា​ក៏​ដូច​ជា ប្រទេស​លើ​ពិភពលោក​ជា​បញ្ហា​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ជា​ពិសេស​អា​មេ​រិ​ក​មើលឃើញ​ពី​គម្លាត​នៃ​ទំហំ​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ថា អា​មេ​រិ​ក​ដំឡើង​ពន្ធ​លើ​ទំនិញ​លើ​កម្ពុជា​ក៏​ដូច​ជា ប្រទេស​លើ​ពិភពលោក​ជា​បញ្ហា​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ជា​ពិសេស​អា​មេ​រិ​ក​មើលឃើញ​ពី​គម្លាត​នៃ​ទំហំ​ពាណិជ្ជកម្ម ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ការ​ជម្នះ​បញ្ហា​ពាណិជ្ជកម្ម​នា​ពេល​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​រឹង​មាំ ហើយ​ការ​ដាក់​ពន្ធ​របស់​អា​មេ​រិ​កមក​លើ​ទំនិញ​របស់​កម្ពុជា មិនមែន​ជា​កំហុស​របស់​កម្ពុជា​នោះ​ទេ ។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​សហជីព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ ដោយ​សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ហេតុ​អ្វី​បានជា​ដាក់​ពន្ធ0x017d7 ដោយសារ​ប្រធានាធិបតី​អា​មេ​រិ​ក​អាណត្តិ​នេះ​គិត​ថា មើល​តួលេខ​ទៅ​ការ​នាំ​ចេញ​នាំ​ចូល​ទៅ​អា​មេ​រិ​ក ជាមួយ​ប្រទេស​ផ្សេង​ៗ​វា​ខុស​គ្នា​ពេក គាត់​គិត​ថា ប្រទេស​ផ្សេង​កេង​ចំណេញ​លើ​គាត់​ច្រើន អីចឹង​គាត់​ចង់​ធ្វើ​យ៉ាងម៉េច​ឲ្យ​គម្លាត​ហ្នឹង​មិន​ច្រើន​» ។

សម្តេច​បាន​បន្ត​ថា «​ការ​ជាប់ពន្ធ​នេះ​ទី​១ មិនមែន​ជា​កំហុស​របស់​យើង​ទេ គឺ​រដ្ឋាភិបាល​អា​មេ​រិ​ក​គិត​ថា គាត់​ទាញ​ផល​ទៅ​ខាង​គាត់ គ្មាន​ប្រទេស​ណា​ខុស ។ អីចឹង​ប៉ះ​១៨០​ប្រទេស ។ ទី​២ យើង​បាន​ធ្វើ​អី​ខុសច្បាប់​ឬទេ? តើ​យើង​ធ្វើ​ថោកទាប ទៅ​កេង​ចំណេញ​គេ​ទេ0x017d7 អត់​ទេ យើង​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ ឯកភាព​គ្នា​តាម​គោលការណ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​» ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ថា នឹង​ប្រឹងប្រែង​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​ការ​ប្រកាស​ដំឡើង​ពន្ធ​៤៩​ភាគរយ​លើ​ទំនិញ​កម្ពុជា នាំ​ទៅ​សហរដ្ឋអាមេរិក ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៤ ខែមេសា ឆ្នាំ​២០២៥ ។ ពាក់ព័ន្ធ​បញ្ហា​ពន្ធ​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​កត់​សម្គាល់ថា សហរដ្ឋអាមេរិក​បាន និង​កំពុង​ខាតបង់​ច្រើន​លើ​ការ​ចំណាយ​នាំ​ចូល​ទំនិញ​ពី​បណ្តា​ប្រទេស​លើ​ពិភពលោក​ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះ​ហើយ បានជា​រដ្ឋបាល​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ដាក់​ចេញ​នូវ​អត្រាពន្ធ​នាំ​ចូល​ឆ្លើយ​តប (Reciprocal Tarifts)​លើ​បណ្តា​ប្រទេស​ដែល​សហរដ្ឋអាមេរិក មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម ។

ជាក់ស្ដែង កម្ពុជា ឡាវ និង​វៀតណាម ត្រូវ​ទទួល​រង​នូវ​អត្រាពន្ធ​នាំ​ចូល​ក្នុង​កម្រិត​៤៩%, ៤៨%, និង​៤៦% រៀង​គ្នា ដោយសារ​សហរដ្ឋអាមេរិក​មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ក្នុង​កម្រិត​៩៧% ជាមួយ​កម្ពុជា​៩៥% ជាមួយ​ឡាវ និង​៩០% ជាមួយ​វៀតណាម ។ ដូច្នេះ ការ​ដាក់​អត្រាពន្ធ​នាំ​ចូល​ឆ្លើយ​តប​នេះ មិនមែន​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អត្រាពន្ធ​នាំ​ចូល​ដែល ប្រទេស​ទាំងនោះ បាន​ដាក់​លើ​ទំនិញ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​នោះ​ទេ ហើយ​ការ​ដាក់​អត្រាពន្ធ​នាំ​ចូល​ឆ្លើយ​តប​នេះ ទៀត​សោត​មាន​ត ៥០% នៃ​អត្រា​ដែល​សហរដ្ឋអាមេរិក​មាន​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ទាំងនោះ​តែ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៥ លោក ដូ​ណា​ល់ ត្រាំ បាន​សម្រេច​កំណត់​ពន្ធគយ​លើ​ប្រទេស​នានា​ជា​សាកល ដោយ​បាន​ដាក់​លើ​ទំនិញ​នាំ​ចូល​ពី​កម្ពុជា​ប្រមាណ​៤៩% ដែល​ជា​កម្រិត​ខ្ពស់​មួយ ដើម្បី​ជា​ការ​សងសឹក ខណៈ​កម្ពុជា​យកពន្ធ​នាំ​ចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក​វិញ ក្នុង​កម្រិត​៩៧%​។

បើ​តាម​លោក​ត្រាំ ការ​ដំឡើង​ពន្ធ​នេះ​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៥ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​៩០​ថ្ងៃ ដោយ​អនុវត្ត​ពន្ធ​១០%​ដដែល ។ អ្នកជំនាញ​មើលឃើញ​ថា ការ​ដំឡើង​ពន្ធ​នេះ គឺ​ដោយសារ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ អាមេរិក ដោយ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ក្នុង​តម្លៃ​ជាង​៩​ពាន់​លាន​ដុល្លារ នៅ​ពេល​ដែល​យក​មក​ចែក​នឹង​១០.៥ ពាន់​លាន​ដុល្លារ ស្មើនឹង​៩៧% ហើយ​យក​៩៧%​ចែក​នឹង​២ គឺ​ស្មើនឹង​៤៩%​។ ថ្មី​ៗ​នេះ អា​មេ​រិ​ក​ក៏​បាន​ដំឡើង​ពន្ធ​ផលិតផល​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​កម្ពុជា ៣៥២១% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ