ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សាងសង់​អគា​រ​ចិន​ស្នាក់​នៅចំនួន​១៦​ លើ​កំពូលភ្នំ​ដងរ៉ែ​កបាន​រួចរាល់​៧០​%​ហើយ គ្មានប្រភព​ណាជំទាស់ទេ ស៊ីស្ងាត់ឈឹង

1 នាទី មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ​៖ ដី​ព្រៃ​ស្ថិត​នៅ​លើ​កំពូ​ល​ភ្នំ​ដងរ៉ែក​ដែល​គេ​បាន​អៈ​អាងថា ជា​ផ្ទៃដី​អ្នកមាន​អំណាច​ម្នាក់ កាន់កាប់​ដោយ​ស្របច្បាប់​ជា​ច្រើន​ហិ​កតា​នោះ​ជា​ជម្រក​លាក់ខ្លួន​របស់​កង​ទ​ព័ ត្រូវ​បាន​គេ​ដាក់​គ្រឿងចក្រ​ជាច្រើន​ វាយ​ព្រៃ​និង​កាយ​ដី​ពង្រា​ប​សម្រាប់​សាងសង់​អាគា​ចិន​ស្នាក់​នៅ​ចំនួន​១៦​អាគា​ស្ថិត​នៅ​ចំណុច​ចង្អូ​ថ្ម ក្នុងភូមិ​ជាំ​ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​។…

ខេត្ត​ឧត្តរមានជ័យ ​៖ ដី​ព្រៃ​ស្ថិត​នៅ​លើ​កំពូ​ល​ភ្នំ​ដងរ៉ែក​ដែល​គេ​បាន​អៈ​អាងថា ជា​ផ្ទៃដី​អ្នកមាន​អំណាច​ម្នាក់ កាន់កាប់​ដោយ​ស្របច្បាប់​ជា​ច្រើន​ហិ​កតា​នោះ​ជា​ជម្រក​លាក់ខ្លួន​របស់​កង​ទ​ព័ ត្រូវ​បាន​គេ​ដាក់​គ្រឿងចក្រ​ជាច្រើន​ វាយ​ព្រៃ​និង​កាយ​ដី​ពង្រា​ប​សម្រាប់​សាងសង់​អាគា​ចិន​ស្នាក់​នៅ​ចំនួន​១៦​អាគា​ស្ថិត​នៅ​ចំណុច​ចង្អូ​ថ្ម ក្នុងភូមិ​ជាំ​ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័
យ​។

នា​ពេល​ប​ច្ចប្ប​ន្ន នេះ​បាន​រួចរាល់​៧០​ភាគរយ​ដោយ​ប្រើប្រាស​កម្លាំងកម្មករ​ខ្មែរ​៦០០​នាក់​ ក្នុង​ម្នាក់​ៗ​ទ​ទួល​បាន​ប្រាក់​កម្រៃ ឈ្នួល​អ្នកមានជំនាញ​ចាប់ពី​៨​ម៉ឺន​រៀល​អ្នក​គ្មាន​ជំនាញ​៦​ម៉ឺន​រៀល​។

ក្នុង​ការ​អភិ​វ​ឌ្ឃ​ន៍​សាងសង់​អាគា​ស្នាក់​នៅ​ចិន​ដែល​ស្ថិត​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ​លើ​ខ្នងភ្នំ​ដងរ៉ែក​បែប​នេះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​សប្បាយចិត្ត​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ខ្លះ​ទៀត​មិន​សប្បាយចិត្ត ដែល​មានការ​អភិ​វ​ឌ្ឃ​ន៍​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។

ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តឧត្តរមានជ័យ បាន​លើកឡើង​ថា ការ​ភិ​វ​ឌ្ឃ​ន៍​សាងសង់​អាគា​ចិន​ស្នាក់​នៅ​នេះ​ទៅ​តាម​ការ​កត់​សម្គា​ល់​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ក៍កើត​មាន​និង​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ក៍កើត​មាន​ដែរ ខណៈ​នោះ​គេ​បាន​សង្កេត​ឃើញ​រាល់​សកម្មភាព​និង​ទ​ង្វើ​ជនជាតិ​ចិន​មិន​អាច​បង្កើន​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ពួក​គេ​រស់នៅ​តំបន់​នោះ​បើក​កន្លែង​លក់ដូរ​ទិញ​លក់​ឲ្យ​តែ​ជនជាតិ​របស់​ពួក​ខ្លួន សុំ​កំ​បង្កើត​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បាន​ហើយ​។

យោង​ទៅ​លើ​ឯកសារ​ដែល​កោះ​សន្តិភា​ប្រមូល​បាន​ចំនួន​៣​សន្លឹក​របស់ម្ចាស់​កម្ម​សិទ្ធ​កាន់កាប់​អចលនវត្ថុប្រើប្រាស​ដីធ្លី​មានឈ្មោះ​បេ គឹ​មហេង ​ភេទ​ប្រុស កាន់​អត្តសញ្ញាណប័ណ​លេខ​០១០៧៤៥៦២៧​ ប្រពន្ធឈ្មោះ​សុខ លី​ឆេ​ង​ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ​០១១៣៩៩៤៨៤
រស់នៅ​ផ្ទះ​លេខ I.O ផ្លូវ​លេខ​១៩៤ ភូមិ​៩ សង្កាត់​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

គួ​រម្លឹក​ផង​ដែរ ទាក់ទិន​រាល់​បញ្ហា​ដីសាង​សង់​អគា​រ​ចិន​នេះ ​កោះសន្តិភាពបាន​ធ្វើ​បទ​សម្ភាស​ន៍ក្រុម​អាជ្ញាធរ​មូលរ​ដ្ឋា​ន​តែងតែ​ឆ្លើយ​បំភ្លឺ​ប​ដិ​សេធ​ថា​ មិន​បានដឹង​មិន​មាន​រាល់​ឯកសារ​ដាក់​នៅ​ក្នុងភូមិ​ឃុំ​នោះ​ទេ​ ។ ​ដី​ព្រៃ​ដែល​ស្ថិត​នៅ​លើ​កំពូលភ្នំ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ហើយក៍​ជា​ជម្រក​កងទ័ព​លាក់ខ្លួន​នៅ​ពេល​កើត​មាន​សភាពការណ៍​ព្រំដែន​ត្រូវ​តែ​រក្សា​ទុក្ខ​ដោយឡែក​យើង​ងាក​ទៅ​មើល​ប្រទេស​ជិត
ខាង​ដូច​ជា​ប្រទេស​ថៃ​គឺ​គេ​បាន​ថែរក្សា​បាន​ល្អ​គួ​តែ​ខ្មាស់​ប្រទេស​ជិតខាង​​ណាស់ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ