ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​មហាអំណាច​ណា​ហ៊ាន​ទៅ​អើត​ទេ? អគារ​ស្កឹមស្កៃ​ហ៊ុម​ព័ទ្ធ​ដោយ​របង​ថ្ម​មានកំ​ពស់​ជាង​៥​ម៉ែត្រ មហាជន​សង្ស័យ​ថា​អគា​ភ្នាល់​ល្បែង​អន​ឡាញ

4 នាទី មុន
  • តាកែវ

ខេត្តតាកែវ ៖ មហាជន​នៅ​តែ​ដាក់​ការ​សង្ស័យ​ជុំវិញ​រឿង​នៅ​អគារ​ស្កឹមស្កៃ​លិចធ្លោ​ផុត​ចុង​ព្រឹក្សា​ថា ជា​អគារ​សម្រាប់​សម្បុក​ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស ខណៈ​ក្រុម​អាជ្ញាធរ​អះអាង​ថា​ជា​រោងចក្រ​ផលិត​ស្បែកជើង​យ៉ាង​ឥត​អៀនខ្មាស់​ទៅ​វិញ ។ យោង​តាម​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​ទល់មុខ​អាគារ​ខាងលើ​បានអោយ​ដឹង​ថា ពួក​គាត់​លក់ដូរ​នៅ​ទី​នេះ មិនឃើញ​មាន​កម្មករ​ចេញចូល​ដូច​រោងចក្រ​ផលិត​ស្បែកជើង​ផ្សេង​ៗ​ទៀត​នោះ​ទេ គឺ​ឃើញ​មាន​តែ​កម្មករ​ផ្នែក​អនាម័យ​និង​ផ្នែក​ជួសជុល​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​ចេញចូល…

ខេត្តតាកែវ ៖ មហាជន​នៅ​តែ​ដាក់​ការ​សង្ស័យ​ជុំវិញ​រឿង​នៅ​អគារ​ស្កឹមស្កៃ​លិចធ្លោ​ផុត​ចុង​ព្រឹក្សា​ថា ជា​អគារ​សម្រាប់​សម្បុក​ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស ខណៈ​ក្រុម​អាជ្ញាធរ​អះអាង​ថា​ជា​រោងចក្រ​ផលិត​ស្បែកជើង​យ៉ាង​ឥត​អៀនខ្មាស់​ទៅ​វិញ ។

យោង​តាម​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​ទល់មុខ​អាគារ​ខាងលើ​បានអោយ​ដឹង​ថា ពួក​គាត់​លក់ដូរ​នៅ​ទី​នេះ មិនឃើញ​មាន​កម្មករ​ចេញចូល​ដូច​រោងចក្រ​ផលិត​ស្បែកជើង​ផ្សេង​ៗ​ទៀត​នោះ​ទេ គឺ​ឃើញ​មាន​តែ​កម្មករ​ផ្នែក​អនាម័យ​និង​ផ្នែក​ជួសជុល​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​ចេញចូល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បើ​អគារ​ខាងលើ​ពិតជា​រោងចក្រ​ផលិត​ស្បែកជើង​មែន​នោះ គឺ​ត្រូវ​ប្រើ​កំលាំង​កម្មករ​ក្បែរ​ពាន់​នាក់ ពិតជា​មាន​អ្នក​ចេញចូល​គគ្រឹក​គ​គ្រែង​មាន​ភាព​អធិក​អ​ធ័​ម​មិន​ខាន តែ​នេះ​គេ​សង្កេត​ឃើញ​តែ​ក្រុម​ជនជាតិ​ចិន​ចេញចូល​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ដោយ​ចត​រថយន្ត​នៅ​ខាងក្រៅ ហើយ​ដើរ​ទាំង​ក្រុម​ៗ​ចូល​ទៅ​ខាងក្នុង ។

គួ​រំលឹក​ថា អគារ​ដ៏​ធំ​ស្កឹមស្កៃ​អម​ដោយ​របង​ថ្ម​កំពស់​៥​ម៉ែត្រ ហ៊ុម​ព​ទ្ធ័​ជិតឈឹង និង​មាន​កង​សន្តិសុខ​យាមកាម​យ៉ាង​តឹង​រឹង ស្ថិត​នៅ​ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ត្រូវ​បាន​មហាជន​ដាក់​ការ​សង្ស័យ​ថា ជា​អគារ​ភ្នាល់​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ ។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​ខាងលើ បានអោយ​ដឹង​ថា រាល់ថ្ងៃ បើ​គេ​សង្កេត​មើល​អគារ​ខាងលើ គឺ​ដូច​ជា​កាស៊ីណូ​សុទ្ធសាធ ព្រោះ​កង​សន្តិសុខ​ការពារ​យ៉ាង​តឹង​រឹង ហើយ​ការ​ចេញចូល គឺ​មានការ​ត្រួតពិនិត្យ​តឹង​រឹង ជា​ពិសេស ចេញចូល​បាន​តែ​ជនបរទេស​ដែល​សុទ្ធតែ​ចិន​ទាំង​ក្រុម​ៗ​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចាប់ពី​ម៉ោង​១០​ព្រឹក គឺ​មាន​តាក់ស៊ី​ដឹក​តែ​ភ្ញៀ​ង​បរទេស​នោះ​ទេ មក​ដាក់​មុខ​អគារ​ខាងលើ ហើយ​ជនបរទេស​ចូល​ទៅ​ក្នុង​អគារ​បាត់ ចំណែក​តាក់ស៊ី​នៅ​ឈប់​ចត​តម្រៀប​គ្នា​មុខ​អគារ​រង់ចាំ​ដឹក​ជនបរទេស​ទាំងនោះ​ចេញ​ទៅ​វិញ​ភាគច្រើន​ជនជាតិ​ចិន ។

យោង​តាម​ប្រភព​ច្បាស់ការ​ពី​មន្ត្រី​សាលាស្រុក​បាទី សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បានអោយ​ដឹង​ថា
អគារ​​ខាងលើ គឺជា​អគារ​ភ្នាល់​ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ មាន​ចម្រុះ​ជាតិ​សាសន៍ ហើយ​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​អគារ​មិន​បាន​អនុញ្ញាត​អោយ​ចេញ​ក្រៅ​ផ្ដេសផ្ដាស់​នោះ​ទេ​។

ចំណែក​លោក​ភួ​ន ឈឹ​ម អភិបាលស្រុក​បាទី​បានអោយ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​ថា អគារ​ខាងលើ គឺ​ដូច​ជា​រី​សត តែ​ធាតុ​ពិត​គឺជា​អគារ​រោងចក្រ​នោះ​ទេ មិនមែន​អគារ​ភ្នាល់​ល្បែង​អន​ឡាញ​ដូច​មហាជន​និយាយ​ឡើយ តែ​ពេល​កោះសន្តិភាព​សួរ​លោក​អភិបាល​ថា តើ​រោងចក្រ​ខាងលើ​ឈ្មោះ​អ្វី ផលិត​អ្វី លោក​មិន​បាន​ប្រាប់​ទេ ដោយ​លោក​លើក​ឡើង​ថា លោក​ជាប់រវល់​ប្រជុំ​។

តាម​ពិត​ទៅ អគារ​ដូច​សកល​វិទ្យាល័យ​នេះ សង្ស័យ​ជា​សំបុក​ល្បែង​អន​ឡាញ​របស់​ជនជាតិ​ចិន ដែល​មាន​មន្ត្រីជាន់ខ្ពស់​នៅ​ភ្នំពេញ​ទៅ​អើត​ម្តងម្កាល​ជា​មន្ត្រី​ស័ក្តិ​ធ្ងន់​ស្មា ។ ចំណែក​មន្ត្រី​ត្រឹម​ថ្នាក់​ស្រុក ថ្នាក់​ឃុំ អត់​ហ៊ាន​និយាយ​ជាមួយ​អ្នកកាសែត​ទេ ត្រូវ​ថ្នាំ​សណ្តំ​ខៀវ​ភ្នែក​អស់ហើយ ។

មហាជន​សង្ស័យ​ថា មហា​សម្បុក​អន​ឡាញ​ធំ​ណាស់​នៅ​ទី​នេះ ។ យូរ​ៗ​ឃើញ​មេខ្លោង​នៅ​ភ្នំពេញ​ទៅ​អើត​ម្តង​ៗ តើ​អ្នក​ណា​មិន​ខ្លាច? សំខាន់​បំផុត អ្នកបម្រើ​អនាម័យ​ពេល​ចេញ​មក​ក្រៅ​ម្តង​ៗ បើ​គេ​សួរ​តើ​ទី​នេះ​គេ​ធ្វើ​អី? គាត់​អត់​ឆ្លើយ​ទេ ធ្វើ​មិនដឹង​!

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ