ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​គាត់​ខក​ចិត្ត​ណាស់​ដែល​រុស្ស៊ី​បន្ត​វា.យ​​អ៊ុយ​ក្រែន​ដោយ​ឥត​បន្ធូរ​ដៃ

4 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ត្រាំ​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​រុស្ស៊ី​បន្ត​វាយ​ប្រហារ​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំង​ក្លា​ទោះ​បី​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​បញ្ចប់​សង្គ្រាម​យ៉ាង​ណា​ក្ដី​។ កាល​ពី​យប់​មិញ ត្រាំ​ជំរុញ​ឱ្យ​លោក​ពូទីន​បញ្ឈប់​ការ​វាយ​ប្រហារ​​ទាំង​ស្រុង​ ហើយ​ងាក​មក​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​សម្រប​សម្រួល​ដោយ​អាមេរិក​។ ត្រាំ​ថា​គាត់​ចង់​ឱ្យ​ពូទីន​បញ្ឈប់​ការ​បាញ់​ប្រហារ​គ្នា​ត​ទៅ​ទៀត​ ហើយ​អង្គុយ​ចរ​ចា​គ្នា​ដើម្បី​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។​​ ត្រាំ​​ថ្លែង​ដូច្នេះ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​តើ​គាត់​ចង់​ឱ្យ​លោក​ពូទីន​ធ្វើ​អ្វី​ជា​បន្ត​ទៀត​។​ ​ត្រាំ​ធ្លាប់​​​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លោក​ពូទីន​​​វាយ​ប្រហារ​អ៊ុយ​កាល​ពី​សប្ដាហ៍​មុន​ដោយ​ដ្រូន និង​មីស៊ីល​ទៅ​លើ​ទី​ក្រុង​កៀវ​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​តិច​១២​នាក់…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ត្រាំ​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​រុស្ស៊ី​បន្ត​វាយ​ប្រហារ​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំង​ក្លា​ទោះ​បី​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​បញ្ចប់​សង្គ្រាម​យ៉ាង​ណា​ក្ដី​។ កាល​ពី​យប់​មិញ ត្រាំ​ជំរុញ​ឱ្យ​លោក​ពូទីន​បញ្ឈប់​ការ​វាយ​ប្រហារ​​ទាំង​ស្រុង​ ហើយ​ងាក​មក​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​សម្រប​សម្រួល​ដោយ​អាមេរិក​។ ត្រាំ​ថា​គាត់​ចង់​ឱ្យ​ពូទីន​បញ្ឈប់​ការ​បាញ់​ប្រហារ​គ្នា​ត​ទៅ​ទៀត​ ហើយ​អង្គុយ​ចរ​ចា​គ្នា​ដើម្បី​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។​​

ត្រាំ​​ថ្លែង​ដូច្នេះ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​តើ​គាត់​ចង់​ឱ្យ​លោក​ពូទីន​ធ្វើ​អ្វី​ជា​បន្ត​ទៀត​។​ ​ត្រាំ​ធ្លាប់​​​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លោក​ពូទីន​​​វាយ​ប្រហារ​អ៊ុយ​កាល​ពី​សប្ដាហ៍​មុន​ដោយ​ដ្រូន និង​មីស៊ីល​ទៅ​លើ​ទី​ក្រុង​កៀវ​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​តិច​១២​នាក់ និង​របួស​ជាង​៧០​នាក់​។ នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​បំផុត​នៅ​ក្នុង​រយៈ​ពេល​៩​ខែ​ចុង​ក្រោយ​។

ត្រាំ​ថា​គាត់​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​គ្រាប់​មីស៊ីលរបស់​រុស្ស៊ី​បន្ត​​​បាញ់​ប្រហារ​អ៊ុយ​​ក្រែន​បន្ទាប់​ពី​និយាយ​គ្នា​ទើប​តែ​ហើយ​​ថា​កុំ​ឱ្យ​បាញ់​ទៀត​។ ​ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​ត្រាំ និង​ជំនួយ​ការ​របស់​គាត់​កំពុង​ព្យាយាម​ដាក់​សម្ពាធ​ទៅ​លើ​រុស្ស៊ី និង​អ៊ុយ​ក្រែន​ដើម្បី​ទទួល​យក​​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។ ត្រាំ​ព្រមាន​ថា​បើ​គ្មាន​កិច្ច​ព្រម​ព្រៀ​ងនៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​ គាត់​​​នឹង​ដើរ​ចេញ​ពី​ការ​ចរ​ចា​។ រហូត​មក​ដល់ពេល​នេះ គេ​មិន​បាន​ដឹង​លម្អិត​ថា​តើ​ការ​ចរ​ចា​គ្នា​នេះ​រីក​ចម្រើន​ទៅ​មុខ​កម្រិត​ណា​ទេ​។​

សារ​ព័ត៌​មាន​ខ្លះ​ចុះ​ផ្សាយ​ថា​​ត្រាំ​យល់​ព្រម​ទទួល​ស្គាល់​តំបន់​គ្រីម៉េ​ជា​ទឹក​ដី​រុស្ស៊ី​ដោយ​ស្រប​ច្បាប់​​ទោះ​បី​​​ហ្សេឡិនស្គី​​ប្រកាស​​អ៊ុយ​ក្រែន​នឹង​មិន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​គ្រីម៉េ​ជា​ទឹក​ដី​រុស្ស៊ី​ទេ​។ ថ្មី​ៗ​នេះ ត្រាំ និង​ហ្សេឡិនស្គី​បាន​ជួប​គ្នា​នៅ​ទី​ក្រុង​រ៉ូម​នៅ​ពេល​លោក​ទាំង​២​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​បញ្ចុះ​ព្រះ​បរម​សព​សម្ដេច​សង្ឃ​។ អ្នក​សារ​ព័ត៌​មាន​បាន​សាក​សួរ​​ត្រាំ​ថា​តើ​​​ហ្សេ​ឡិនស្គី​បាន​​លើក​ឡើង​អំពីបញ្ហា​​គ្រីម៉េ​ដែរ​ឬ​ទេ​​​។ ត្រាំ​ថា​ហ្សេឡិនស្គី​បាន​និយាយ​អំពី​បញ្ហា​នេះ​។ ប៉ុន្តែ​និយាយ​មិន​ច្រើន​ទេ​។​​

ត្រាំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា​គ្រីម៉េ​បាន​ទៅ​ប្រទេស​​រុស្ស៊ី​តាំង​ពី​ជំនាន់​លោក​​អូបាម៉ា និង​​លោក​បៃដិន​​កាល​​​ពី​១១​ ឬ​១២​ឆ្នាំ​មុន​មក​ម៉្លេះ​។ ហេតុ​នេះ​ត្រាំ​ថា​គាត់​មិន​​ដឹង​ថា​តើ​ត្រូវ​ទាម​ទារ​យក​គ្រី​ម៉េ​មក​វិញ​ដោយ​វិធី​ណា​ទេ​ព្រោះ​តំបន់​នេះ​បាន​បាត់​បង់​ទៅ​ច្រើន​ឆ្នាំ​ណាស់​ទៅ​ហើយ​។ គាត់​ថា​រយៈ​ពេល​១២​ឆ្នាំ​កន្លង​មក​នេះ បើ​គ្រាន់​បើ​ណាស់​ម្ដេច​ក៏​គ្មាន​នរណា​ទាម​ទារ​​​យក​តំបន់​​គ្រី​ម៉េ​ត្រឡប់​មក​​​វិញ​​។ ហើយ​ឥឡូវ​នេះ​ពួក​គេ​លើក​ឡើង​អំពី​បញ្ហា​នេះ​ជា​ថ្មី​ម្ដង​ទៀត​ (ដើម្បី​ឱ្យ​គាត់​ជួយ​យក​ត្រឡប់​មក​វិញ​)។

ត្រាំ​ចាត់​ទុក​កិច្ច​ជំនួប​រវាង​គាត់​ និង​ហ្សេឡិនស្គី​នៅ​ទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​នោះប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ល្អ​។ ប៉ុន្តែ​គាត់​ទទួ​លស្គាល់​ថា​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះ​ស្រាយ​។ ត្រាំ​ថា​ហ្សេឡិនស្គី​ទាម​ទារ​ចង់​បាន​អាវុធ​យុទ្ធ​ភ័ណ្ឌ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ដើម្បី​យក​ទៅ​ត​ទល់​ជា​មួយ​រុស្ស៊ី​។ ប៉ុន្តែ​ត្រាំ​ថា​ហ្សេ​ឡិន​ស្គី​ទាម​ទារ​តែ​អីចឹង​​​រយៈ​ពេល​ជាង​បី​ឆ្នាំ​មក​ហើយ​។ ត្រាំ​​ថា​គាត់​ចង់​ពិនិត្យ​សភាព​ការណ៍​ជាក់​ស្ដែង​ជា​មុន​សិន។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​គេ​​ហ​ទំព័រ​ដឹ​ហ៊ីល (The Hill) ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ