ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​រករឿងបង្កការភ័យខ្លាច​ ឪពុក​បង្កើតរ​ត់ទៅ​ប្ដឹង ស្រាប់តែជននោះតដៃទៀត​ ត្រូវសមត្ថកិច្ច​បា.ញ់​១គ្រា.ប់ឡើងលើគំរា.ម ទើបចាប់បាន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​យុវជនម្នាក់បែក​ថ្នាំ​បានយក​ខ្សែ​ក្រ​វ៉ា​ត់​ និង​កន្ត្រៃ​ដេញ​ចាក់​ឪពុក​បង្កើត​របស់​ខ្លួន​ភ័យក៏រ​ត់ទៅ​ប្ដឹង​ ហើយ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ជំនាញ​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បែក​ថ្នាំ​ដែលរករឿង​ក្រុម​គ្រួសារ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ខែមេសា​ឆ្នាំ​២០២៥ តាម​បណ្ដោយ​ផ្លូវ​បេតុង​ចំណុច​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២…

រាជធានីភ្នំពេញ ៖ មានករណី​យុវជនម្នាក់បែក​ថ្នាំ​បានយក​ខ្សែ​ក្រ​វ៉ា​ត់​ និង​កន្ត្រៃ​ដេញ​ចាក់​ឪពុក​បង្កើត​របស់​ខ្លួន​ភ័យក៏រ​ត់ទៅ​ប្ដឹង​ ហើយ​កម្លាំង​សមត្ថកិច្ច​ផ្នែក​ជំនាញ​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បែក​ថ្នាំ​ដែលរករឿង​ក្រុម​គ្រួសារ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ខែមេសា​ឆ្នាំ​២០២៥ តាម​បណ្ដោយ​ផ្លូវ​បេតុង​ចំណុច​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាមប្រភព​ព័ត៌មាន​ពី​ឪពុក​ម្ដាយ​របស់​បុរស​បែក​ថ្នាំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កូន​របស់​គាត់​ត្រឡប់​មក​ពី​ខេត្តស្វាយរៀង​វិញ​បាន​ពីរ​ទៅ​បី​ថ្ងៃ​ គឺ​ស​ង្ងំ​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​មួយ​កន្លែង​ក្នុងភូមិ​កើតហេតុ​ខាងលើ​ រួច​ហើយ​​កូនរូប​នេះ​បាន​មក​យក​ទូរ​សព្ទ​ឪពុក​របស់​ខ្លួន​ទៅ ខណៈ​ពេល​ឪពុក​ទៅ​យក​ទូរ​សព្ទ​មក​វិញ​ ត្រូវកូន​រូបនោះសុំ​លុយ​ចំនួន​២០០​ដុល្លារ តែ​ឪពុក​មិន​ព្រមអោយ ​ក៏​ខឹង​យក​ខ្សែក្រវាត់​និង​កន្ត្រៃ​ដេញ​ចាក់​រករឿង​ក្រុម​គ្រួសារ​ បង្កការភ័យ​ខ្លាច​មានការ​គ្រោះថ្នាក់ ក៏​បានរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះមកជួយ​អន្តរាគមន៍ ។

តាមប្រភពដដែលបានបន្តថា បន្ទាប់​មក​ខាង​កម្លាំង​ផ្នែក​ជំនាញ​អន្តរាគមន៍​សហការ​ជាមួយ​និង​កំលាំង​ប៉ុស្តិ៍​ចុះ​ទៅ​បង្ក្រាប​ ស្រាប់តែ​បុរស​បែក​ថ្នាំ​បាន​តដៃ​ជាមួយនឹង​សមត្ថកិច្ច​ ទើបខាង​សមត្ថកិច្ច​បាន​បាញ់​ចំនួន​១​គ្រប់​ឡើង​លើ​គំរាម​ រួច​ហើយ​​ក៏​ចាប់​វ៉ៃ​ខ្នោះដៃ​មក​ក្រោយ និង​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​តែ​ម្ដង​ភ្លាម​ៗ ។

បច្ចុប្បន្ន​បុរស​បែក​ថ្នាំ​ខាងលើ​ត្រូវ​បានសមត្ថកិច្ច​​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​​តាម​​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ