ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រពឆ្លងចរន្ត ក៏ក្លាយជាម.ហ.ន្ត.រា.យឆេះ​​អស់ទាំងស្រុង​

1 នាទី មុន
  • តាកែវ

ខេត្តតាកែវ ៖ រហូត​មក​ដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​២៧ មេ​សា ២០២៥ សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថាន​ការណ៍​បាន ដោយ​បាន​ធ្វើការ​ពន្លត់ភ្លើង​ឱ្យ​រលត់​ទាំងស្រុងក្នុង​សកម្មភាព​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​លេប​ត្របាក់​មហោ​ស្រព​ខេត្ត ។  ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​មហោស្រព​ខេត្ត​នេះ គេ​ឃើញ​លោកស្នងការ​រង…

ខេត្តតាកែវ ៖ រហូត​មក​ដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​២៧ មេ​សា ២០២៥ សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថាន​ការណ៍​បាន ដោយ​បាន​ធ្វើការ​ពន្លត់ភ្លើង​ឱ្យ​រលត់​ទាំងស្រុងក្នុង​សកម្មភាព​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​លេប​ត្របាក់​មហោ​ស្រព​ខេត្ត ។  ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​មហោស្រព​ខេត្ត​នេះ គេ​ឃើញ​លោកស្នងការ​រង ហ៊ុន ហែម ទទួល​ផែន​អគ្គិភ័យ​ខេត្ត លោក​ឧត្តមសេនីយ៍ សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្តមសេនីយ៍ នាង សុភា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ។

លោក​វរសេនីយ៍ឯក ឥន មណ្ឌល អធិការ​នគរបាល​ក្រុង​ដូន​កែវ​បានឱ្យ​ដឹង​ថា មុន​ពេល​មានការ​ឆេះ​នេះ គឺ​ខាង​មជ្ឈមណ្ឌល​សាលា​ភាសា​អង់គ្លេស អាយ​ឌា ធ្វើ​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ទៅ​ឱ្យ​សិស្ស​របស់​គេ​ចំនួន​ជាង​១៤០​នាក់ ។  

លោក​អធិការ​នគរបាល​ក្រុង​បាន​បន្ត​ទៀត​ថា អគ្គិភ័យ​នេះមក​ពី​ការ​ឆ្លង​ចរន្ត​ភ្លើង​នៅ​ពេល​កម្មវិធី​កំពុង​ចាប់ផ្តើម​រាំ​របាំ​ជូនពរ ក៏​ស្រាប់តែ​មាន​ភ្លើង​ឆេះ​ចេញពី​ដំបូល​ខាងលើ និង​បាន​ធ្វើ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ និង​សិស្ស​ដែល​ត្រៀម​ទទួល​សញ្ញាបត្រ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ និង​បាន​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ចេញពី​ក្នុង​មហោស្រព​មក​ខាងក្រៅ​គ្រប់​គ្នា ។ ទោះបីជា​បែប​ណា​ក្តី មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​លោកគ្រូ​-​អ្នកគ្រូ ឬ​សិស្ស​ដែល​មក​ទទួល​សញ្ញាបត្រ​ឡើយ ។ 

លោក​អធិការ​នគរបាល​ក្រុង​ដូន​កែវ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​ការ​ខូចខាត​ដោយ​ភ្លើង​ឆេះ​នេះ គឺ​បាន​បំផ្លាញ​សម្ភារៈ​គ្រឿងក្នុង​អស់ទាំង​ស្រុងនៅ​សល់​តែ​ក្រណាត់​តែង​លម្អ​នៅ​មាត់​ច្រកចូល​ពី​ខាង​មុខ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យ​ពន្លត់​អគ្គិភ័យ​ខេត្ត​បានឱ្យ​ដឹង​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មក​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ឆេះ​មហោស្រព​នេះ គឺ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៧​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែវ​ចំនួន​២​គ្រឿង រថយន្ត​នគរបាល​ស្រុក​ត្រាំ​ង​១​គ្រឿង រថយន្ត​ស្រុក​ត្រាំកក់​១​គ្រឿង រថយន្ត​ស្រុក​សំរោង​១​គ្រឿង រថយន្ត​ស្រុក​ព្រៃកប្បាស​១​គ្រឿង និង​រថយន្ត​ឡឥដ្ឋ​១​គ្រឿង ។  

បើ​តាម​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ ដែល​ជា​អង្គភាព​គ្រប់គ្រង​មហោស្រព​នេះ​បាន​ឲ្យ​ដឹង​ថា សាល​មហោស្រព​ខេត្តតាកែវ​នេះ បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៨ រហូត​មក​ដល់​ឆ្នាំ​២០២៥​នេះ គឺ​មាន​អាយុកាល​៥៧​ឆ្នាំ​មក​ហើយ និង​បាន​ធ្វើការ​ជួសជុល​កែ​លម្អ​បន្តបន្ទាប់ ។ មហោស្រព​នេះ មាន​ទំហំ​១៦​ម៉ែត្រ​គុណ​៤០​ម៉ែត្រ ដំបូល​ប្រក់​ក្បឿង និង​ជញ្ជាំង​បេតុង ។

សរុប​សម្ភារៈ​ខូចខាត​រួម​មាន ម៉ាស៊ីនត្រជាក់​៨​គ្រឿង កុំព្យូទ័រ​១​គ្រឿង ម៉ាស៊ីន Magecter ១​គ្រឿង អំ​ភ្លី​៦​គ្រឿង ទូ​ដាក់​អីវ៉ាន់​១ កៅអី​២៥០ ផ្ទាំង​ប​ញ្ជាំ​ង​ស្លាយ​១​ផ្ទាំង ស្ទីក​ឃ័​រ​១៥​គ្រាប់ ទូរទស្សន៍​២​គ្រឿង កាមេរ៉ា​៦​គ្រឿង អង្ករ​២​បាវ និង​កង្ហារ​៣​គ្រឿង និយាយ​រួម គឺ​គ្រឿងក្នុង​ទាំង​ប៉ុន្មាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ