ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​​១រូប ជួបគ្រោះអកុស.លទាំងព្រឹក

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នារី​ជា​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ម្នាក់​បាន​មក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មក​ពី​ធ្វើការ​យប់​ជ្រុល​ទៅ​មុខ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង ៤៥ នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥​នៅ​ចំណុច ផ្លូវ​១៨០០​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ ​នារី​ជា​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ម្នាក់​បាន​មក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មក​ពី​ធ្វើការ​យប់​ជ្រុល​ទៅ​មុខ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង ៤៥ នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥​នៅ​ចំណុច ផ្លូវ​១៨០០​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​សាង គី​ម​ឡា​ង​ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ជា​និស្សិត​សាកលវិទ្យាល័យ​ ​ស្នាក់​នៅផ្ទះ​២F ផ្លូវ​បេតុង ភូមិ​គោល​គោ ស​ង្គា​ត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ រ​រាជធានី​ភ្នំ​ពេ​ជិះ​ម៉ូតូ​HONDA scoopy ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​១IF-៦២៨១​សេរី​២០១២​។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ម៉ូតូ​HONDA scoopy-I​តែ​ម្នាក់ឯង​ធ្វើ​ដំណើរ តាម​បណ្ដោយ​ផ្លូវ​១៨០០​ក្នុង​ទិស​ដៅ​ពីរ​លិច ទៅ​កេ​ី​ត​។​នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាង​លេ​ី​ក៏​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​បុក​បង្គោល​ភ្លេ​ី​ង​អគ្គិស​នី​បំភ្លឺ​ផ្លូវ​ពេញទំហឹង​បណ្ដា​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា​បៀរ​អស់​៣​កំប៉ុង​នៅ​កន្លែងធ្វើការ​ហាង​ចិន​មួយ​កន្លែង​រួច​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះក៏​បាន​ជួប​គ្រោះ​អកុសល​តែ​ម្តង​។

បច្ចុប្បន្ន​សព​នារី​រង​គ្រោះ​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគ​ក៏​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​នៅផ្ទះ​តាម​បណ្ដោយ​ផ្លូវ​៥១​ក្នុង ស​ស្រុក​ឧ​ដ្ដុ​ង​ខេត្តកំពង់ស្ពឺ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ