ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះគ្រា.ប់ដ៏ខ្លាំងសម្លា.ប់មនុស្ស១៤នាក់ និងរបួស៧៥០នាក់ នៅកំពង់ផែអ៊ីរ៉ង់

16 ម៉ោង មុន

ការ​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កម្ទេច​កំពង់​ផែពាណិជ្ជកម្ម​ដ៏​ធំ​បំផុត របស់​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ឱ្យ​មានការ​ឆាបឆេះ​ដ៏​ធំ​មួយ​ដោយ​មនុស្ស ១៤​នាក់​បាន​ស្លា​.​ប់ និង​៧៥០​នាក់ បាន​រង​របួស​រហូត​មក​ដល់​ពេល​នេះ ។ ការ​ផ្ទុះ​បាន​កើតឡើង​នៅ​កំពង់​ផែ Shahid Rajaee…

ការ​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កម្ទេច​កំពង់​ផែពាណិជ្ជកម្ម​ដ៏​ធំ​បំផុត របស់​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ឱ្យ​មានការ​ឆាបឆេះ​ដ៏​ធំ​មួយ​ដោយ​មនុស្ស ១៤​នាក់​បាន​ស្លា​.​ប់ និង​៧៥០​នាក់ បាន​រង​របួស​រហូត​មក​ដល់​ពេល​នេះ ។

ការ​ផ្ទុះ​បាន​កើតឡើង​នៅ​កំពង់​ផែ Shahid Rajaee នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ី​រ៉​ង់ ក្បែរ​ច្រក​សមុទ្រ Hormuz ដែល​តាម​រយៈ​នោះ​ទិន្នផល​ប្រេង​ពិភពលោក​ចំនួន​១​ភាគ​៥​ឆ្លងកាត់ ។

ទោះបីជា​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ភ្លាម​ៗ​ក៏​ដោយ ការិយាល័យ​គយ​របស់​កំពង់​ផែ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ទូរទស្សន៍​រដ្ឋ​ថា វា​ប្រហែលជា​បណ្តាល​មក​ពី​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​នៅ​ឃ្លាំង​ផ្ទុក​សារធាតុ​គ្រោះថ្នាក់ និង​សារធាតុ​គីមី ។

កាសែត New York Times បាន​រាយការណ៍​ថា មនុស្ស​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​ស្លា​ម​អ៊ី​រ៉​ង់ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​បាន​ប្រាប់​កាសែត​ថា អ្វី​ដែល​បាន​ផ្ទុះ គឺ​សូ​ដ្យូ​ម perchlorate ដែល​ជា​ធាតុ​ផ្សំ​សំខាន់​សម្រាប់​ការ​ផលិត​មី​ស៊ី​ល ។

រដ្ឋមន្ត្រី​មហាផ្ទៃ Eskandar Momeni បាន​និយាយ​នៅ​លើ Telegram នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថា «​មាន​មនុស្ស​ស្លា​.​ប់ ១៤​នាក់ និង​៧៥០​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ