ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ីនឹងត្រូវថ្មោងច្បាប់ បើហ៊ានឃោសនារង្វាន់ «គាស់ឈ្នះៗ បើកឈ្នះៗ…»

14 ម៉ោង មុន

ចាប់ពី​ពេល​នេះ​តទៅ អ្នក​រកស៊ី​ឃោសនា​បោកប្រាស់​ដូច​ជា ប្រើ​ពាក្យ​កោស​ឈ្នះ​ៗ ឬ​បើក​ឈ្នះ​ៗ​ជាដើម​នឹង​ត្រូវ​ទទួល​រង​វិន័យ​ផ្នែក​ច្បាប់ ដើម្បី​ការពារ​ដល់​ផលប្រយោជន៍​អតិថិជន ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​ខែមេសា​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​រកស៊ី​មិន​សុចរិត​ភាព ។…

ចាប់ពី​ពេល​នេះ​តទៅ អ្នក​រកស៊ី​ឃោសនា​បោកប្រាស់​ដូច​ជា ប្រើ​ពាក្យ​កោស​ឈ្នះ​ៗ ឬ​បើក​ឈ្នះ​ៗ​ជាដើម​នឹង​ត្រូវ​ទទួល​រង​វិន័យ​ផ្នែក​ច្បាប់ ដើម្បី​ការពារ​ដល់​ផលប្រយោជន៍​អតិថិជន ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​ខែមេសា​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​រកស៊ី​មិន​សុចរិត​ភាព ។

សេចក្តី​ប្រកាស​នោះ របស់​ក្រសួង​បានអោយ​ដឹង​ថា ក្រសួង​ហាមឃាត់​ការ​ផ្សព្វផ្សាយ ដើម្បី​លក់​ផលិតផល​ទំនិញ និង​សេវា ដោយ​ប្រើ​ពាក្យ​មិន​ពិត​ដូច​ជា កោស​ឈ្នះ​ៗ បើក​ឈ្នះ​ៗ កោស​ច្រើន​ឈ្នះ​ច្រើន​ទិញ​ឈ្នះ​ៗ​ជាដើម ។

គួរ​បញ្ជាក់​ថា កន្លង​មក​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​ដែល​មិន​មាន​សុចរិត​ភាព​ដូច​ជា ការ​ឃោសនា​ផ្តល់​រង្វាន់​ហួស​ពី​ការ​ពិតជា​ដើម ។

ចំណែក​ប្រជាជន​កម្ពុជា​ក៏​មិន​តិច​ដែរ​ដែល​លង់ខ្លួន​ចាញ់បោក​ការ​ឃោសនា​បោកប្រាស់​តាម​រូបភាព​ផ្តល់​រង្វាន់​នេះ​។ ដូច្នេះ ចំណាត់ការ​របស់​ក្រសួងពាណិជ្ជកម្ម​ទាក់ទង​នឹង​នឹង​ការ​ផ្តល់​រង្វាន់​មិន​ពិតប្រាកដ​នេះ នឹង​ក្លាយជា​វិធានការ​មួយ​ការពារ​ដល់​ដល់​អ្នក​ប្រើប្រាស់ ឬ​ប្រជាជន​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ