ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ស្នើឲ្យសហជីពត្រូវធ្វើការឲ្យស្ថិតក្នុងវិជ្ជាជីវៈ និងរួមគ្នាដោះស្រាយបញ្ហាតាមច្បាប់

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សហជីព​ទាំងអស់​ត្រូវ​ធ្វើការ​ឲ្យ​ស្ថិត​នៅ​ក្នុង​វិជ្ជាជីវៈ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​តាម​ច្បាប់ ដោយ​កុំ​ជឿ​ការ​ញុះញង់​ពី​ខាងក្រៅ ។ សម្តេច​មហា​បវរ​ធិ​បតី…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សហជីព​ទាំងអស់​ត្រូវ​ធ្វើការ​ឲ្យ​ស្ថិត​នៅ​ក្នុង​វិជ្ជាជីវៈ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​តាម​ច្បាប់ ដោយ​កុំ​ជឿ​ការ​ញុះញង់​ពី​ខាងក្រៅ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​នា ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥​នៅ មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វា​រថា កាលពី​ឆ្នាំទៅ​មាន​ក្រុមហ៊ុន​មួយ​បាន​បិទទ្វារ​កម្មករ​ធ្វើការ​បិទផ្លូវ អី​ញ្ចឹ​ង​ជា​នីតិវិធី​ត្រូវធ្វើ​ការ​លក់​ឡាយឡុង ដើម្បី​យក​មក​ធ្វើការ​ប៉ះប៉ូវ ហើយ​ពេល​នេះ​បងប្អូន​សហជីព​គាត់​ធ្វើការ​ត្រឹមត្រូវ ប៉ុន្តែ មាន​អ្នក​ទី​៣ ជ្រក​ក្រោម​អង្គការ​មួយ​ញុះ​ញ៉​ង់​ថា ត្រូវ​តែ​ធ្វើ​បាតុកម្ម​កុំ​ចាំ​ពេល​នោះ​កម្មករ​ចេញ​ធ្វើ​បាតុកម្ម ពេល​នោះ​រដ្ឋាភិបាល​ខិតខំ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ចប់​តែ​អ្នក​ទី​៣ បាន​ញុះញង់​ឲ្យ​ទាមទារ​បន្ថែម​ទៀត​លើស​ពី​ច្បាប់ អី​ញ្ចឹ​ង​ចំណុច​ដោះ​ម៉េច​ចេញ ។

សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា ៖« អី​ញ្ចឹ​ង​ខ្ញុំ​ស្នើ​ឲ្យ​បងប្អូន​ដែល​ជា​តំណាង​សហជីព​ជា​អង្គការ​វិជ្ជាជីវៈ​ពិតប្រាកដ ត្រូវ​ធ្វើការ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​វិជ្ជាជីវៈ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​អនុលោម​តាម​ច្បាប់​ទើប​យើង​ដោះស្រាយ​បាន ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ទាមទារ​ហួស​ច្បាប់​បញ្ញា​ត្តិ​នោះ​យើង​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ​» ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​បន្ត​ថា នៅ​ពេល​សហជីព ឬ​កម្មករ​ធ្វើ​តាម​ការ​ញុះញង់​ពី​អ្នក​ទី​៣​នោះ​អាច​នឹង​ចូល​អន្ទាក់​នយោបាយ​របស់​ក្រុម​ណាមួយ​នោះ​ហើយ​វា​មិន​អាច​ដោះស្រាយ​ចេញ​នោះ​ទេ ។

សម្តេច​ក៏​បាន​ស្នើ​ឲ្យ​សហជីព​ទាំងអស់​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ នៅ​ក្នុង​ក្រប​ខណ្ឌ​ដែល​ច្បាប់​បាន​អនុញ្ញាត​ដោយ​ប្រសិទ្ធិ​ភាព​គ្មាន​លំ​ម្អៀ​ង ។ ចំណុច​នេះ គឺជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើការ​រួម​គ្នា​បើ​មិន​ដូច្នេះ​ទេ គឺ​ចប់​ហើយ ។

សម្តេច​បាន​បន្ថែម​ថា បើសិន​មានការ​ធ្វើ​តាម​ការ​ញុះញង់​ពី​អ្នក​ទី​៣ នោះ​ការ​ដោះស្រាយ​តាម​ច្បាប់​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ ហើយ​អ្នកមាន​បញ្ហា គឺ​កម្មករ ។ កុំ​បញ្ហា​ផ្សេង​មក​ឡូ​កឡំ​គ្នា នោះ​នឹង​កាន់តែ​ពិបាក​ដោះស្រាយ​មិន​ចេញ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល និង​សហជីព មិនមែន​ជាស​ត្រូវ​នោះ​ទេ ។ យើង​រួម​គ្នា​ដោះស្រាយ​ការងារ ដើម្បី​រក​អត្ថប្រយោជន៍​ដល់​កម្មករ​និ​យោ​ជិ​ក និង​និយោជក់ ដែល​ភាគី​ទាំង​ពីរ គឺជា​កូន​យើង​ដូច​គ្នា​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី បាន​ស្នើ​ឲ្យ​សហជីព​កុំ​ស្តាប់​ការ​ញុះញង់​ឲ្យ​ធ្វើ​អ្វី​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​សោះ​ព្រោះថា វា​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ