ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ៉ាវ​ចំនួន2​​​ដែលទើប​សាង​សង់​​រួច​រាល់​អំណោយ​​សមាគម​​សប្បុរ​សជន​ឌូ​បៃ​

12 ឆ្នាំ មុន

ខេត្ត​កោះកុង ៖ ​​សារ៉ាវ​​ចំនួន២​​​ ស្ថិត​នៅ​​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង ​និង​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះសីហនុ ​​​ដែល​ទើប​សាង​សង់​រួច​រាល់​ថ្មីៗ ​ជា​អំណោយ​​របស់សមាគម​​សប្បុរសធម៌ឌូបៃ ​​នៃ​ប្រទេស​​អារ៉ាប់​រួម អេមីរ៉ាត់ ត្រូវ​បាន​ធ្វើពិធី​ប្រគល់​ជូន​ទៅ​ដល់​​​សាស​និក​អ៊ិ​ស្លាម ​ដើម្បី​គោរព ​ប្រតិបត្តិ​​តាមប្រពៃណី​​​ ។

ខេត្ត​កោះកុង ៖ ​​សារ៉ាវ​​ចំនួន២​​​ ស្ថិត​នៅ​​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង ​និង​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះសីហនុ ​​​ដែល​ទើប​សាង​សង់​រួច​រាល់​ថ្មីៗ ​ជា​អំណោយ​​របស់សមាគម​​សប្បុរសធម៌ឌូបៃ ​​នៃ​ប្រទេស​​អារ៉ាប់​រួម អេមីរ៉ាត់ ត្រូវ​បាន​ធ្វើពិធី​ប្រគល់​ជូន​ទៅ​ដល់​​​សាស​និក​អ៊ិ​ស្លាម ​ដើម្បី​គោរព ​ប្រតិបត្តិ​​តាមប្រពៃណី​​​ ។ 

ពិធីនេះ​រៀបចំឡើង​​កាលពីវេលាព្រឹក ថ្ងៃទី១ ​កក្កដា ​ក្រោម​អធិបតីភាព​លោកសុះ មុះ ​​សិន ​​រដ្ឋ​លេខាធិការ​​ក្រសួង​ធម្មការ ​​និង​សាសនា ​​ប្រធាន​សមាគម​គ្រូពេទ្យ​​មូស្ល៊ីមកម្ពុជា និង​ជា​​អនុ​ប្រធាន​​​អង្គការមូស្ល៊ីម​កម្ពុជា ។  នៅ​ក្នុង​​ឱកាស​នោះ​​​ ក៏​មាន​ការ​អញ្ជើញ​​ចូលរួម​​ពី​លោកវេជ្ជ​បណ្ឌិត​​សាន់ សាប់​អ៊ី ​អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួង​សុខាភិបាល ​និងសហការី​មួយចំនួន​ទៀត ។

លោក​វេជ្ជ​បណ្ឌិត​សុះ មុះសិន ​ឱ្យ​ដឹង​ថា សារ៉ាវ​ដែល​ប្រគល់​ជូន​ដល់​សាសនិក​អ៊ិស្លាម​នៅ​ពេល​នេះ​មួយ​ស្ថិត​នៅ​ក្នុងភូមិ​បាក់អង្រុត ​ឃុំ​ដង​ពែង ​​ស្រុកស្រែអំបិល ខេត្ត​កោះកុង ​មានទំហំ​៦​ម៉ែត្រ ​គុណ​៩,៣០​ម៉ែត្រ ​​មានបន្ទប់​ទឹកចំនួន២ ​​​អណ្តូង​ទឹក១ ​និងបន្ទប់​ទឹក​១ ​អស់ទឹកប្រាក់​ចំនួន​១១.៥០០​ដុល្លារ ​ដែល​ជា​អំណោយ​​របស់​សមា​គម​សប្បុរស​ធម៌​​​ឌូ​បៃ ​នៃប្រទេស​អារ៉ាប់​រួម អេ​មី​រ៉ាត ​និង​សារ៉ាវ​មួយ​ទៀត ​​មាន​ទំហំ​ដូចគ្នា​ដែរ ​ស្ថិត​នៅ​ភូមិដូនល័យ ឃុំបឹង​តា​ព្រហ្ម ស្រុកព្រៃ​នប់ ​​ខេត្តព្រះសីហនុ ។
លោក​វេជ្ជបណ្ឌិត​​សុះ មុះសិន ​បន្ត​ថា ​នេះ​ជា​សមិទ្ធ​ផល​ថ្មី​ទៀត​សម្រាប់​សហគមន៍ ​​អ៊ិស្លាម​ ក៏​ដូច​ជា​ទុកជូន​ប្រជាពលរដ្ឋ​នៅក្នុងភូមិ​​ដាច់​ស្រយាល ​ដើម្បី​សាសនិក​អ៊ិស្លាម​គោរព​​ប្រតិបត្តិ​​​តាមជំនឿសាសនា ។ ​​ក្រោម​​ការ​ដឹកនាំ​ដ៏ឈ្លាស​វៃរបស់​សម្តេច ​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​បានធ្វើ​​​ឱ្យ​​ប្រទេសជាតិ​​មានការរីក​ចម្រើន​​​លើ​គ្រប់វិស័យ ​​ទាំង​វិស័យ​​សាសនា​ និងសង្គម​ជាតិ ។ ​ទោះ​បីរដ្ឋធម្មនុញ្ញ​បាន​​​ចែងថា «ព្រះពុទ្ធ​​សាសនា​ជាសនា​​​របស់​រដ្ឋ​​»ក៏​ដោយ​ ក៏ប៉ុន្តែ​រដ្ឋ​បានផ្តល់​សិទ្ធិ សេរីភាពពេញ​ទីសម្រាប់​សាសនា​នានា​​នៅ​កម្ពុជា ​ក្នុងនោះ​​មានសាសនា​អ៊ិស្លាម ក៏ត្រូវ​​បាន​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ។

លោក​សុះ ​មុះសិន បានសំណូមពរ​ដល់​​សាសនិក​អ៊ិស្លាម​​ពេលបានទទួល​វិហារ​​នេះ​ហើយ​នាំគ្នា​ជួយ​ថែរក្សាឱ្យ​បាន​យូរអង្វែង​​​ ។ ត្រូវ​ចេះ​សាមគ្គី​​ អធ្យា​ស្រ័យគ្នាទៅ​វិញ​ទៅ​មក កុំ​ប្រកាន់​បក្សពួក​ ជាហេតុ​​ធ្វើ​ឱ្យ​មានការបែក​បាក់ ​ទំនាស់​​ផ្ទៃក្នុង ។

លោកវេជ្ជបណ្ឌិត​​​សុះ មុះសិន ​បាន​បញ្ជាក់​ថា ​​ទោះបី​នៅ​តំបន់​​ដា​ច់​ស្រយាល​ក៏ដោយ ​ក៏​​​ពលរដ្ឋ​អ៊ិស្លាម​​ទទួល​បានសារ៉ាវ​សម្រាប់​​គោរព​​ប្រតិបត្តិ​​តាមផ្លូវ​សាសនា​ដែរ ៕