ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​វៀតណាម ពន្យល់​ពី​របាយការណ៍​ដែល​ថា ទីក្រុង​ហូ​ជី​មិ​ញ ឡើង​កំ​ដៅ​ដល់ 53°C

18 ម៉ោង មុន

វៀតណាម ៖ ទីក្រុង​ហូ​ជី​មិ​ញ បាន​ជួបនឹង​រលក​កំ​ដៅ​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​សីតុណ្ហភាព​ខ្យល់ មាន​ចន្លោះ​ពី ៣៥-៣៦​អង្សា​សេ (53°C)​។ តែ​ទោះ​យ៉ាងណា…

វៀតណាម ៖ ទីក្រុង​ហូ​ជី​មិ​ញ បាន​ជួបនឹង​រលក​កំ​ដៅ​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​សីតុណ្ហភាព​ខ្យល់ មាន​ចន្លោះ​ពី ៣៥-៣៦​អង្សា​សេ (53°C)​។ តែ​ទោះ​យ៉ាងណា កាលពី​ថ្ងៃ​ពុធ ទី​២៣ មេ​សា ២០២៥ លើ​បណ្តាញ​សង្គម​មាន​ព័ត៌មាន​ខ្លះ​ផ្សព្វផ្សាយ​ថា ទីក្រុង​ហូ​ជី​មិ​ញ​មាន​សីតុណ្ហភាព​ឡើង​ដល់ ៥៣​អង្សា​សេ បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ និង​មានការ​ព្រួយបារម្ភ ក្នុង​ចំណោម​អ្នក​រស់នៅ​ទីក្រុង​នេះ ។

ដើម្បី​ជម្រះ​ការ​ភាន់ច្រឡំ​នេះ លោក Le Dinh Quyet ប្រធាន​មជ្ឈមណ្ឌល​ឧតុនិយម បាន​ពន្យល់​បកស្រាយ​ថា តួលេខ ៥៣°C ដែល​គេ​ចែករំលែក​យ៉ាងច្រើន​លើ​បណ្ដាញ​សង្គម​នោះ មិនមែន​ជា​សីតុណ្ហភាព​ខ្យល់​ពិតប្រាកដ ទេ​! វា​គឺជា​សីតុណ្ហភាព​លើ​ផ្ទៃដី ដែល​គេ​វាស់​បាន​នៅ​លើ​ផ្ទៃ​ឥដ្ឋ បេតុង ឬ​ផ្លូវ ដែល​ទទួល​ពន្លឺព្រះអាទិត្យ​ដោយ​ផ្ទាល់​។ សម្ភារៈ​ទាំងនេះ វា​អាច​ស្រូប និង​រក្សា​កំ​ដៅ​បាន​ខ្លាំង ធ្វើ​ឱ្យ​សីតុណ្ហភាព​លើ​ផ្ទៃដី ខ្ពស់​ជាង​សីតុណ្ហភាព​ខ្យល់ នៅ​ជុំវិញ ។

លោក Le Dinh Quyet បាន​ពន្យល់​បន្ត​ថា ចំណែកឯ សីតុណ្ហភាព ដែល​មនុស្ស​មាន​អារម្មណ៍​ថា ក្តៅ​នោះ ត្រូវ​បាន​គណនា​ដោយ​ផ្អែក​លើ សីតុណ្ហភាព​ខ្យល់ សំណើម និង​ល្បឿន​ខ្យល់​។ កត្តា​ទាំងនេះ មាន​សារៈសំខាន់ ក្នុង​ការ​វាយតម្លៃ​ពី​ហានិភ័យ​សុខភាព​មនុស្ស ជា​ពិសេស​សម្រាប់​កុមារ ចាស់ជរា និង​កម្មករ​ធ្វើការ​ខាងក្រៅ ។

លោក Le Dinh Quyet បាន​បញ្ជាក់​ថា “​សីតុណ្ហភាព ដែល​យើង​មាន​អារម្មណ៍​ពិត គឺ​វា​ទាប​ជាង ៥៣°C ដែល​គេ​វាស់​នៅ​លើ​ផ្ទៃដី​” ។ “​វា​មាន​ចន្លោះ​ពី ៣៥-៣៦ អង្សា​សេ ប៉ុណ្ណោះ​” ។

លោក​បន្ថែម​ថា ការ​យល់​ច្រឡំ ច្រើន​តែ​កើតឡើង នៅ​ពេល​ដែល​ពាក្យ​បច្ចេកទេស មិន​ត្រូវ​បាន​ពន្យល់​ច្បាស់លាស់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​។ ក្នុង​ករណី​នេះ ការ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​ខ្លះ បាន​បកស្រាយ​ទិន្នន័យ​មិន​ត្រឹមត្រូវ បណ្តាល​ឱ្យ​ប្រជាជន​វៀតណាម មានការ​យល់​ច្រឡំ និង​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ