ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​មន្ត្រី​អាមេរិក​ម្នាក់​ជួយ​រុស្ស៊ី​រហូត​ដល់​ពលី​ជី.វិ.ត​នៅ​អ៊ុយ​ក្រែន

7 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ​មាន​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​១​ដែល​កូន​ប្រុស​បង្កើត​របស់​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​ស៊ី​អាយ​អេ​របស់​អាមេរិក​ (CIA) ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។​ ប៉ុន្តែ​គាត់​មិន​មែន​ទៅ​ជួយ​អ៊ុយ​ក្រែន​ទេ​ គាត់​ជួយ​ខាង​រុស្ស៊ី​​វិញ​។ ​​តាម​ពិត​​ ករណី​ជន​ជាតិ​បរទេស​ទៅ​ជួយ​ខាង​រុស្ស៊ី ឬ​ខាង​អ៊ុយ​ក្រែន​​មិន​ទាស់​ខុស​អ្វី​ទេ​។ សំខាន់​ឱ្យ​តែ​ពួក​គេ​ជា​យុទ្ធ​ជន​ស្ម័គ្រ​ដែល​ទៅ​ធ្វើ​សង្គ្រាម​ជា​លក្ខណៈ​ឯក​ជន​​ដោយ​សារ​​ការ​ស្រឡាញ់​ចូល​ចិត្ត,…

ទី​ក្រុង​ម៉ូស្គូ៖ ថ្មី​ៗ​នេះ​មាន​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​១​ដែល​កូន​ប្រុស​បង្កើត​របស់​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​ស៊ី​អាយ​អេ​របស់​អាមេរិក​ (CIA) ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។​ ប៉ុន្តែ​គាត់​មិន​មែន​ទៅ​ជួយ​អ៊ុយ​ក្រែន​ទេ​ គាត់​ជួយ​ខាង​រុស្ស៊ី​​វិញ​។ ​​តាម​ពិត​​ ករណី​ជន​ជាតិ​បរទេស​ទៅ​ជួយ​ខាង​រុស្ស៊ី ឬ​ខាង​អ៊ុយ​ក្រែន​​មិន​ទាស់​ខុស​អ្វី​ទេ​។ សំខាន់​ឱ្យ​តែ​ពួក​គេ​ជា​យុទ្ធ​ជន​ស្ម័គ្រ​ដែល​ទៅ​ធ្វើ​សង្គ្រាម​ជា​លក្ខណៈ​ឯក​ជន​​ដោយ​សារ​​ការ​ស្រឡាញ់​ចូល​ចិត្ត, ​​ការ​​ជឿ​លើ​​​មនោ​គមន៍​វិជ្ជា​ ឬ​ការ​អូស​ទាញ​របស់​មិត្ត​ភក្ដិ​។

​ករណី​កូន​ប្រុស​របស់​ភ្នាក់​ងារ​សម្ងាត់​ស៊ី​អាយ​អេ​ដែល​ជួយ​ខាង​រុស្ស៊ី​នោះ​គេ​ទទួល​ដំណឹង​ថា​គាត់​បាន​ស្លាប់​ហើយ​។​ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ស៊ី​អាយ​អេ​ផ្ទាល់​តែ​ម្ដង​។​ ​ម៉ៃ​ឃើល​ ក្លូស (Michael Gloss) ជា​កូន​ប្រុស​របស់​​លោក​ស្រី​ជូ​លាន កាលីណា (Juliane Gallina) ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ស៊ី​អាយ​អេ​មាន​មុខ​តំណែង​​​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​​ផ្នែក​ឌី​ជី​ថល​។ ​ទី​ភ្នាក់ងារ​ព័ត៌​មាន​រុស្ស៊ី​រាយ​ការណ៍​ថា​កូន​ប្រុស​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​​នៅ​ក្នុង​ជួរ​កង​ទ័ព​រុស្ស៊ី​។​​


ស៊ី​អាយ​អេ​ថ្លែង​ថា​លោក​ស្រី​កាលីណា​ និង​ក្រុម​គ្រួសារ​​មាន​ទុក្ខ​ជា​ទម្ងន់​នឹង​សោក​នាដ​កម្ម​នេះ​។ ស៊ី​អាយអេ​ចាត់​ទុក​ថា​​ការ​​ស្លាប់​​​នេះ​ជា​រឿង​ឯក​ជន​។ ​មាន​ន័យ​ថា​មិន​មែន​ជា​ការ​បំពេញ​បេសក​កម្ម​ក្នុង​នាម​ប្រទេស​ជាតិ​ទេ​។ ប៉ុន្តែ​អង្គ​ភាព​​​ស៊ើប​ការណ៍​សម្ងាត់​នេះ​ទាំង​មូល​ក៏​សូម​ចូល​រួម​សោក​ស្ដាយ​ផង​ដែរ​។ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ ម៉ៃ​ឃើល​ក្លូស​បាន​បង្ហោះ​រូប​ថត​របស់​គាត់​ញញឹម​ពព្រាយ​នៅ​លើ​ទី​លាន​ក្រហម​នៃ​ទី​ក្រុង​ម៉ូស្គូ​ និង​សម្ដែង​ការ​គាំទ្រ​ចំពោះ​បេសក​កម្ម​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ដែល​គាត់​ចាត់​ទុក​ថា​នេះ​ជា​សង្គ្រាម​ប្រយោល​។

គាត់​បាន​សរ​សេរ​រៀប​រាប់​ថា​បណ្ដាញ​ផ្សព្វ​ផ្សាយ​របស់​លោក​ខាង​លិច​​គ្មាន​និយាយ​ការ​ពិត​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​នេះ​ទេ​។ ​គាត់​ថា​ពួក​គេ​បាន​លាក់​បាំង​ការ​ពិត​ជា​ច្រើន​។ គាត់ថា​ទាហាន​អ៊ុយ​ក្រែន​មិន​អាច​ប្រៀប​ផ្ទឹម​ជា​មួយ​ទាហាន​រុស្ស៊ី​​បាន​ឡើយ​។


សារ​ព័ត៌​មាន​រុស្ស៊ី​ឈ្មោះ​អ៊ីម​ផត​ថឹន​ ស្តរី (Important Stories)​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ស្លាប់​របស់​ម៉ៃឃើល​ក្លូស​មុន​គេ​បង្អស់​។ សារ​ព័ត៌​មាន​នេះ​បាន​ដក​ស្រង់​ប្រ​ភពពី​រដ្ឋាភិ​បាល​រុស្ស៊ី​ និង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ម៉ៃ​ឃើល​ក្លូស​ផ្ទាល់​ដើម្បី​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​ដ៏​វែង​អន្លាយ​អំពី​ដំណើរ​ផ្សង​ព្រេង​របស់​គាត់​នៅ​បរទេស​។

នៅ​ទី​បញ្ចប់​ គាត់​ក៏​ងាក​ទៅ​ចូល​រួម​ជីវ​ភាព​នយោបាយ​ជា​មួយ​រុស្ស៊ី​។ ក្រុម​គ្រួសារ​របស់​ម៉ៃ​ឃើល​ក្លូស​បាន​រៀប​រាប់​នៅ​ក្នុង​វិយោគ​កថា​នៃ​បច្ឆា​មរណៈ​របស់​គាត់​ថា​ក្លូស​បាន​ទទួល​អនិច្ច​កម្ម​នៅ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ខាង​កើត​។ ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​បាន​លាត​ត្រដាង​អាថ៌​កំបាំង​ថា​កូន​ប្រុស​រូប​នេះ​បាន​ចូល​រួម​ជា​មួយ​ទាហាន​រុស្ស៊ី​ដើម្បី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ទេ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទូរ​ទស្សន៍​អឹន​ប៊ីស៊ី (NBC) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ