មានមនុស្សមិនតិចទេ ដែលផឹកជោកខ្លួនដោយសារការចង់បានរង្វាន់នៅលើក្រវិលស្រាបៀររហូតមកទល់ពេលនេះ។ ដូច្នេះ នៅពេលរដ្ឋាភិបាល ហាមឃាត់ការផ្តល់រង្វាន់នៅលើក្រវិលស្រាបៀរ វានឹងអាចកាត់បន្ថយការផឹកគ្រឿងស្រវឹង និងគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងស្រវឹង។ សួមរំលឹកថា៖ រាជរដ្ឋាភិបាលនឹងបិទមិនឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងនិងភេសជ្ជៈទាំងអស់

រដ្ឋាភិបាលមានគម្រោងនឹងបិទរាល់ការផ្តល់រង្វាន់ទាំងអស់តាមរយ:ស្រាបៀរនិងភេសជ្ជ:។ នេះបើតាមឯកសារមួយរបស់ទីស្តីការគណ:រដ្ឋមន្ត្រីចុះថ្ងៃទី២៤ខែមេសា។
ការសម្រេចចិត្តបែបនេះនឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ពីព្រោះវានឹងជួយកាត់បន្ថយការផឹកគ្រឿងស្រវឹងដែលជាមូលហេតុចម្បងមួយនៃគ្រោះថ្នាក់ចរាចរណ៍និងសុខភាព។ ឯកសារនោះបាននិយាយថា នឹងមានការរៀបចំកិច្ចប្រជុំរវាង ក្រុមហ៊ុនផលិតស្រាបៀរ និង ភេសជ្ជ: និង ក្រសួង ស្ថាប័នពាក់ព័ន្ធសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបិទមិនអោយមានការផ្តល់រង្វាន់ទាំងអស់នាពេលវេលាសមស្រប។
ឯកសារនោះ មិនបានទាន់បញ្ជាក់អំពីពេលវេលានៅឡើយ។ ប៉ុន្តែឯកសារនោះនិយាយថា ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់តាមរយ:ក្រវិលកំប៉ុងឬក៏គម្របនៃផលិតផលគ្រឿងងស្រវឹង និងភេសជ្ជ:នោះ ត្រូវកំណត់ពេលវេលាសមស្របណាមួយ ដូចជា៦ខែ ឬ១ ឆ្នាំ ដើម្បីអោយក្រុមហ៊ុនទាំងអស់មានដើម្បីត្រៀមខ្លួនជាមុន ៕
ចែករំលែកព័តមាននេះ