ខេត្តតាកែវ ៖ រោងចក្រហុងហ្វាប្លាស្ទិកផលិតចានជ័រមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិហនុមានខាងជើង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមិនទាន់ដឹងមូលហេតុ។

បើតាមមន្ត្រីពន្លត់អគ្គិភ័យដែលកំពុងនៅកន្លែងកើតហេតុ លោក ភួន ឈីម អភិបាលស្រុកបាទីបានអោយដឹងថា ករណីអគ្គិភ័យនេះបានឆេះលេបត្របាក់អស់អគារមួយខ្នង ទំហំប្រហែល១៥
ម៉ែត្រ×៣០ម៉ែត្រស្មើអោយ១២០០ម៉ែត្រការ៉េ និងមានកម្មករ៨៥នាក់កំពុងតែធ្វើការ តែមិនមានគ្រោះថ្នាក់អ្វីឡើយ ។

ចំពោះអគារ២ផ្សេងទៀតដែលនៅជិតគ្នាមិនមានការឆេះរាលដាលនោះទេ។ លោកអភិបាលស្រុកបាទី ករណីអគ្គិភ័យន គឺបណ្តាលមកពីទុស្សេខ្សែភ្លើងដោយប្រើកម្លាំងជំនាញបង្ការពន្លត់អគ្កិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងបណ្ដាលស្រុកផ្សេងៗបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿងអន្តរាគមន៍បាញ់ពន្លត់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ បើតាមរោងចក្របានអោយដឹងថា សរុបនៃការខូចខាតគឺអស់ប្រហែលជាង៣ម៉ឺនដុល្លាអាមេរិក ។






ចែករំលែកព័តមាននេះ