ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ វា.យប្រ.ហា.រ​ផ្ទះ​ប៉ើង​ដំបូល​ហោះ​រំលង​ផ្លូវជាតិ​ទៅ​ប៉ះ​ផ្ទះ​១​ខ្នង​ទៀត

7 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង​ត្រូវ​បាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល ឆ្លងផ្លូវ​ជាតិ​១១០ ទៅ​ប៉ះ​នឹង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង​ទៀត រង​ការ​ខូចខាត​យ៉ាងដំណំ សំណាង​ណាស់ ក្នុង​ហេតុការណ៍​នេះ​គ្មាន​នរណា​ម្នាក់ រង​របួស​នោះ​ទេ ។…

ខេត្តកណ្តាល ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង​ត្រូវ​បាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល ឆ្លងផ្លូវ​ជាតិ​១១០ ទៅ​ប៉ះ​នឹង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង​ទៀត រង​ការ​ខូចខាត​យ៉ាងដំណំ សំណាង​ណាស់ ក្នុង​ហេតុការណ៍​នេះ​គ្មាន​នរណា​ម្នាក់ រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។


អាជ្ញាធរ​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់ បាន​បណ្ដាល​ឱ្យ​បក់​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង ប៉ើង​ឆ្លងផ្លូវ​ជាតិ​១១០ ទៅ​ប៉ះ​នឹង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​០១​ខ្នង​ទៀត នៅ​ឯខាង​កើត​ផ្លូវ ក្នុងភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។


លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​ដែល​រង​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់​មានឈ្មោះ រុន រ៉េ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ ទំហំ ៤X៧ ម៉ែត្រ​មាន​សមាជិក​ក្នុង​គ្រួសារ​០៤​នាក់ ស្រី​០២​នាក់ ។

ចំណែក​ផ្ទះ​ដែល​ត្រូវ​ដំបូល​ហើ​ប៉ើង​ទៅ​ប៉ះ​មាន​ម្ចាស់​ឈ្មោះ ហាក់ ហេង មាន​ទំហំ ៦X៩ ម៉ែត្រ មាន​សមាជិក ក្នុង​គ្រួសារ ៧​នាក់ ស្រី​០៤​នាក់ (​ផ្ទះ​ទី​មោង​ភូមិ​ឫស្សីស្រុក​) ។ ចាត់​ទុក​ថា​សំណាង​ណាស់ ក្នុង​ហេតុការណ៍​នេះ​គ្មាន​នរណា​ម្នាក់ រង​របួស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ