ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លា.ក់​និង​ផ្គរ​រន្ទះ​អាច​កើត​មាន​ច្រើ​ននៅ​ភ្នំពេញ​និង​ខេត្ត​ជាង​១០​ទៀត

4 ម៉ោង មុន
  • ភ្នំពេញ

ភ្លៀង​ជាមួយនឹង​ផ្គរ​រន្ទះ​នឹង​កើត​មាននៅ​ថ្ងៃ​ទី​២៦ ​មេសា​ នៅ​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ជាង​១០​ទៀត​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​៣០​ភាគរយ​ ។ នេះបើ​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​ និង​ឧត្តុនិយម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៦ ខែ មេ​សា​នេះ​។…

ភ្លៀង​ជាមួយនឹង​ផ្គរ​រន្ទះ​នឹង​កើត​មាននៅ​ថ្ងៃ​ទី​២៦ ​មេសា​ នៅ​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ជាង​១០​ទៀត​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​៣០​ភាគរយ​ ។ នេះបើ​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​ និង​ឧត្តុនិយម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៦ ខែ មេ​សា​នេះ​។

ខេត្ត​ជាង​១០​ដែល​នឹង​មាន​ភ្លៀង​ និង​ផ្គរ​រន្ទះ​ច្រើន​នោះ​ រួម​មាន​ខេត្តបន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង សៀម​រាប​ ។

ចំណែក​ខេត្ត​ផ្សេង​ទៀត​ក៏​អាច​នឹង​មាន​ភ្លៀង​និង​ផ្គរ​រន្ទះ​ផង​ដែរ ប៉ុន្តែ​មាន​កម្រិត​តិច​ជាង​ខេត្ត​ខាងលើ​។ ដូច្នេះ សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ