ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិនស្គី​ទទួល​ស្គាល់​ថា​អ៊ុយ​ក្រែន​គ្មាន​សមត្ថ​ភា​ព​វា.យ​យក​គ្រីម៉េ​មក​វិញ​ទេ

5 ម៉ោង មុន

ទី​ក្រុង​កៀវ​៖ ​​នៅ​ទី​បំផុត ​ហ្សេឡិនស្គី​​​​ទទួល​ស្គាល់​​ថា​​​ប្រទេស​របស់​លោក​​​គ្មាន​កម្លាំង​យោធា​គ្រប់​គ្រាន់​ដើម្បី​វាយ​ដណ្ដើម​យក​តំបន់​គ្រីម៉េពី​កណ្ដាប់​ដៃ​រុស្ស៊ី​ត្រឡប់​មក​វិញ​ពិត​មែន​​​។ តំបន់​នេះ​ត្រូវ​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​។ ​ម៉្យាង​ទៀត​ លោក​ហ្សេឡិនស្គី​ក៏​លែង​ត្រូវ​ការ​ទាម​ទារ​ឱ្យ​អាមេរិក​ចេញ​មុខ​ការ​ពារ​សន្តិ​សុខ​ជាតិ​អ៊ុយ​ក្រែន​ត​ទៅ​ទៀត​ដែរ​។ លោក​ថា​អាមេរិក​មិន​ចាំ​បាច់​បញ្ជូន​កង​ទ័ព​ទៅ​អ៊ុយ​ក្រែន​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​ទេ​។​ ​ការ​ថ្លែង​ដូច្នេះ​ហាក់​ដូច​ជា​ស្រប​ទៅ​នឹង​បំណង​ប្រាថ្នា​​​របស់​ត្រាំ​។ ត្រាំ​កំពុងស្វះ​ស្វែង​រក​ការ​គាំទ្រ​សំណើ​សន្តិ​ភាព​របស់​គាត់​។ ​​គាត់ធ្លាប់​​សន្យា​ថា​នឹង​​បិទ​បញ្ចប់​សង្គ្រាម​ឱ្យ​​បាន​ក្នុង​​រយៈ​ពេល​២៤​ម៉ោង​។…

ទី​ក្រុង​កៀវ​៖ ​​នៅ​ទី​បំផុត ​ហ្សេឡិនស្គី​​​​ទទួល​ស្គាល់​​ថា​​​ប្រទេស​របស់​លោក​​​គ្មាន​កម្លាំង​យោធា​គ្រប់​គ្រាន់​ដើម្បី​វាយ​ដណ្ដើម​យក​តំបន់​គ្រីម៉េពី​កណ្ដាប់​ដៃ​រុស្ស៊ី​ត្រឡប់​មក​វិញ​ពិត​មែន​​​។ តំបន់​នេះ​ត្រូវ​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​។ ​ម៉្យាង​ទៀត​ លោក​ហ្សេឡិនស្គី​ក៏​លែង​ត្រូវ​ការ​ទាម​ទារ​ឱ្យ​អាមេរិក​ចេញ​មុខ​ការ​ពារ​សន្តិ​សុខ​ជាតិ​អ៊ុយ​ក្រែន​ត​ទៅ​ទៀត​ដែរ​។

លោក​ថា​អាមេរិក​មិន​ចាំ​បាច់​បញ្ជូន​កង​ទ័ព​ទៅ​អ៊ុយ​ក្រែន​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​ទេ​។​ ​ការ​ថ្លែង​ដូច្នេះ​ហាក់​ដូច​ជា​ស្រប​ទៅ​នឹង​បំណង​ប្រាថ្នា​​​របស់​ត្រាំ​។ ត្រាំ​កំពុងស្វះ​ស្វែង​រក​ការ​គាំទ្រ​សំណើ​សន្តិ​ភាព​របស់​គាត់​។ ​​គាត់ធ្លាប់​​សន្យា​ថា​នឹង​​បិទ​បញ្ចប់​សង្គ្រាម​ឱ្យ​​បាន​ក្នុង​​រយៈ​ពេល​២៤​ម៉ោង​។ ឥឡូវ​នេះ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ គាត់​នឹង​កាន់​អំណាច​គម្រប់​១០០​ថ្ងៃ​​​ហើយ​​​។

ត្រាំ​បាន​បង្ខំ​ឱ្យ​ហ្សេឡិនស្គី​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​គាត់​ជា​អ្នក​រៀប​ចំ​ និង​ដែល​បាន​កាត់​ទឹក​ដី​អ៊ុយ​ក្រែន​ខ្លះ​ទៅ​ឱ្យ​រុស្ស៊ី​។​ កាល​ពី​យប់​មិញ ត្រាំ​និយាយ​ថា​អ៊ុយ​ក្រែន​គួរ​តែ​ចុះ​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​ជា​មួយ​អាមេរិក​​ឱ្យ​បាន​ឆាប់​។ ប្រេសិត​ពិសេស​របស់​ត្រាំ​ លោក​ស្ទីវ​វីត​ខូស​ កំពុង​ស្ថិត​នៅ​ទី​ក្រុង​ម៉ូស្គូ​ដើម្បី​ជួប​ពិភាក្សា​ការ​ងារ​ជា​​មួយ​លោក​ពូទីន​ជា​លើក​ទី​៤​​។

​​នៅ​ក្នុង​សំណើ​របស់​ត្រាំ​លើក​ចុង​​ក្រោយ​នេះ​ក៏​មាន​​និយាយ​ពី​ការ​ទទួ​ល​ស្គាល់​តំបន់​គ្រីម៉េ​ជា​ទឹក​ដី​រុស្ស៊ី​ និង​ការ​ស្នើ​សុំ​ឱ្យ​ភាគីទាំង​​២​ផ្អាក​ផ្ទុះ​អាវុធ​នៅគ្រប់​សមរភូមិ​ទាំង​អស់​។ មាន​ន័យ​ថា​​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​រុស្ស៊ី​កំពុង​កាន់​កាប់​នៅ​ភាគ​ខាង​កើត និង​ភាគ​ខាង​ត្បូង​អាច​នឹង​បាន​ទៅ​លើ​រុស្ស៊ី​ទៀត​ សរុប​ស្មើ​នឹង​២០%​។​ នៅ​ក្នុង​សំណើ​នោះ អ៊ុយ​ក្រែន​មិន​ត្រូវ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ទេ​។​​

ហ្សេឡិន​ស្គី​​ទទួល​ស្គាល់​ថា​ជា​ការ​ពិត​ដូច​ត្រាំ​និយាយ​មែន យើង​គ្មាន​អាវុធ​គ្រប់​គ្រាន់​ដើម្បី​វាយ​យក​គ្រីម៉េ​មក​វិញ​ទេ​។ ហ្សេ​ឡិនស្គី​សង្កត់​ធ្ងន់​ថា​យើង​គ្មាន​អាវុធ,​ មិន​មែន​គ្មាន​ទ័ព​ទេ​។ លោ​កថ្លែង​ដូច្នេះ​នៅ​ពេល​ចុះ​ពិនិត្យ​មើល​ទិដ្ឋ​ភាព​វាយ​ប្រហារ​ពីសំណាក់​រុស្ស៊ី​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១២​នាក់​នៅ​ទី​ក្រុង​កៀវ​។ ហ្សេឡិនស្គី​យល់​ថា​​សហ​គមន៍​អន្តរ​អាច​​គាប​សង្កត់​រុស្ស៊ី​​​តាម​មធ្យោ​បាយ​ជា​ច្រើន​ដូច​ជា​​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​, សម្ពាធ​សេដ្ឋ​កិច្ច​ និង​សម្ពាធ​ការ​ទូត​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​គេ​ហ​ទំព័រ​ប៊្លូម​បឺក (Bloomberg)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ