ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រា.ប់​បែ.ក​ស្លា.ប់​ផ្កាយ​បី​រុស្ស៊ីម្នា​ក់​,​សង្ស័យ​ជា​​ស្នា​ដៃរបស់​​អ៊ុយ​ក្រែន

15 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ មាន​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​ស្លាប់​ឧត្ដម​សេនីយ៍​យោធា​រុស្ស៊ី​ម្នាក់​នៅ​ក្បែរ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​មុន​ពេល​មាន​កិច្ច​ជំនួប​ពិសេស​រវាង​លោក​ពូទីន និង​លោក​ស្ទីវ​វីត​ខូស​ ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​។​ អាជ្ញា​ធរ​រុស្ស៊ី​កំណត់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ជា​ឧត្ដម​សេនីយ៍​យ៉ារូ​ស្លាវ​ ម៉ូស្កា​លីច (Yaroslav Moskalik) ជា​មេ​បញ្ជា​ការ​រង​នៃ​អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​រុស្ស៊ី​។ តាម​មើល​ទៅ​…

ទី​ក្រុង​ម៉ូស្គូ៖ មាន​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​ស្លាប់​ឧត្ដម​សេនីយ៍​យោធា​រុស្ស៊ី​ម្នាក់​នៅ​ក្បែរ​ទី​ក្រុង​ម៉ូស្គូ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​មុន​ពេល​មាន​កិច្ច​ជំនួប​ពិសេស​រវាង​លោក​ពូទីន និង​លោក​ស្ទីវ​វីត​ខូស​ ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​។​ អាជ្ញា​ធរ​រុស្ស៊ី​កំណត់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ជា​ឧត្ដម​សេនីយ៍​យ៉ារូ​ស្លាវ​ ម៉ូស្កា​លីច (Yaroslav Moskalik) ជា​មេ​បញ្ជា​ការ​រង​នៃ​អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​រុស្ស៊ី​។

តាម​មើល​ទៅ​ ករណី​ផ្ទុះ​គ្រាប់​បែក​ដែល​បង្កប់​នៅ​ក្នុ​ងរថ​យន្ត​លើក​នេះ​ក៏​មិនខុស​ពី​ករណី​ផ្ទុះ​ដូច​ពេល​មុន​ៗ​នោះ​ទេ​។​ មិន​យូរ​ប៉ុន្មាន​អ៊ុយ​ក្រែន​នឹង​ចេញមុខ​ប្រកាស​ថា​ជា​ស្នា​ដៃ​របស់​ខ្លួន​។ ករណី​ធ្វើ​ឃាត​នេះ​អាច​ជា​ស្រមោល​ខ្មៅ​តាម​លង​បន្លាច​គម្រោ​ង​ជួប​គ្នា​រវាង​លោក​ពូទីន និង​លោក​ស្ទីវ​វីត​ខូស​។ លោក​ត្រាំ​ទើប​តែ​ផ្ដាំ​ទៅ​លោក​ពូទីន​ហើយ​ថ្មី​ៗ​ថា​គួរ​បញ្ឈប់​ការ​វាយ​ប្រហារ​ទី​ក្រុង​កៀវ​។ ប៉ុន្តែ​បើ​ផ្ទុះ​គ្រាប់​បែក​ស្លាប់​មេទ័ព​ប៉ុណ្ណា​ប៉ុណ្ណី​បែប​នេះ​តើ​លោក​ពូទីន​សុខ​ចិត្ត​​ស្ដាប់​​តាម​សម្ដី​​របស់​ត្រាំ​ដែរ​ឬទេ​​?

គណៈ​កម្ម​ការ​ស៊ើប​អង្កេត​​​រុស្ស៊ី​រក​ឃើញ​ថាករណី​​​នេះ​បង្ក​ឡើង​ដោយ​គ្រឿង​ផ្ទុះ​ដែល​គេ​បង្កៃ​ទុក​ចោល​។ បណ្ដាញ​តេឡេ​ក្រាម​​​​បា​ហ្សា​ (Baza) ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​សមត្ថ​កិច្ច​រុស្ស៊ី​​​ចុះ​ផ្សាយ​ថា​គ្រាប់​បែក​ត្រូវ​គេ​បង្កប់​នៅ​ក្នុង​រថ​យន្ត​​ចត​ទុក​ស្ងៀម​នៅ​ទី​ក្រុង​បាឡាស់​ស៊ីកា​ (Balashikha)។ នៅ​ពេល​មន្ត្រី​យោធា​ខាង​លើ​នេះ​ដែល​រស់​នៅ​ម្ដុំ​នោះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រថ​យន្ត​ គេ​ក៏បញ្ជា​ពី​ចម្ងាយ​ឱ្យ​​​ផ្ទុះ​គ្រាប់​បែក​​តែ​ម្ដង​។ តាម​រយៈ​វីឌីអូ​ឃ្លីប​១​ដែល​គេ​បង្ហោះ​យ៉ាង​គគ្រឹក​គគ្រេង​នៅ​លើ​បណ្ដាញ​សង្គម​រុស្ស៊ី គេ​ឃើញថា​​គ្រាប់​បែក​នោះ​ផ្ទុះ​យ៉ាង​កង​រំពង​។ រូប​ថត​មួយ​ចំនួន​បង្ហាញ​រូប​​រថ​យន្ត​​នោះ​ឆេះ​យ៉ាង​ពេញ​ទំហឹង​។​

រហូត​មក​ដល់​ពេល​នេះ អ៊ុយ​ក្រែន​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​នៅ​ឡើយ​​ទេ​។ ករណី​ផ្ទុះ​គ្រាប់​បែក​លើក​ចុង​ក្រោយ​នេះ បើ​សិន​ជា​ស្នាដៃ​របស់​អ៊ុយ​ក្រែន​ពិត​មែន​អាច​នឹង​មាន​បញ្ហា​មិន​ស្រួល​ ហើយ​អាច​នឹង​ផ្ទុយ​ពី​ជំហរ​របស់​ត្រាំ​។ ត្រាំ​កំពុង​រង់​ចាំ​យ៉ាង​អន្ទះ​សា​ចង់​ឃើញ​​​ដំណើរ​ការ​ចរ​ចា​​រីក​ចម្រើន​ទៅ​មុខ​​មុន​ពេល​ខួប១០០​​​ថ្ងៃ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​គាត់​នៅ​​អាទិត្យ​ក្រោយ​​។

ទោះ​បី​លោក​ពូទីន​ច្រាន​ចោល​សំណើ​បទ​ឈប់​បាញ់​ម្ដង​ជា​ពីរ​ដង​ និង​បន្ត​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​មីស៊ីល និង​យន្ត​ហោះ​ដ្រូន​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​ត្រាំ​មិន​ហ៊ាន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​រុស្ស៊ី​ទេ​។ លោក​ច្រើន​រិះ​គន់​លោក​ហ្សេឡិនស្គី​ថា​ជា​អ្នក​យក​ជើង​រា​ទឹក​។ ទើប​តែ​យប់​មិញ​ប៉ុណ្ណោះ​ដែល​ត្រាំ​រិះ​គន់​ពូទីន​ថា​មិន​គួរ​វាយ​ប្រហារ​ទី​ក្រុ​ង​កៀវ​ត​ទៅ​ទៀត​ព្រោះ​គ្មាន​ផល​ចំណេញ​សម្រាប់​រុស្ស៊ី​។​​

ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​កាល​ពីឆ្នាំ​២០២២​រហូត​មក​ដល់​ពេល​នេះ មេ​​បញ្ជា​ការ​​កង​ទ័ព​​​រុស្ស៊ី​ថ្នាក់​វរសេនីយ៍ និង​ឧត្ដម​សេនីយ៍​ស្លាប់​យ៉ាង​រង្គាល​ក្រោម​ស្នា​ដៃ​របស់​អ៊ុយ​ក្រែន​។ មេ​ទ័ព​រុស្ស៊ី​​ខ្លះ​ស្លាប់​ពេល​បំពេញ​បេសក​កម្ម​នៅ​លើ​សម​រ​ភូមិ និង​ខ្លះ​ទៀត​ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក​ដែល​បង្កប់​នៅ​ក្នុង​រថ​យន្ត​។ ​អ៊ុយ​ក្រែន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ថា​ពួក​ឧក្រិដ្ឋ​ជន​សង្គ្រាម។ ​​ខាង​លើ​នេះ​ជា​ការ​​ដក​ស្រង់​ប្រភព​ពី​កាសែត​ដឹ​ហ្កាឌាន (The Guardian)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ