ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រល័.យជីវិ.តប្រពន្ធ រួចផ្តា.ច់ជីវិតខ្លួនឯងតាមក្រោយ

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​សង្ស័យ​ភ្លើង​ប្រចណ្ឌ បុរសជាប្តី​យក​កាំបិត​អា​រ​កប្រពន្ធ​ បណ្តាល​ឱ្យ​ស្លាប់​ រួច​រ​ត់ទៅ​ចង​​កសម្លាប់ខ្លួន​នៅ​លើ​ដើម​ស្តៅ​ ។ ​ករណី​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​យប់​ថ្ងៃ​ទី​២៤ ​មេ​សា​…

ខេត្តស្វាយរៀង ​៖ ​សង្ស័យ​ភ្លើង​ប្រចណ្ឌ បុរសជាប្តី​យក​កាំបិត​អា​រ​កប្រពន្ធ​ បណ្តាល​ឱ្យ​ស្លាប់​ រួច​រ​ត់ទៅ​ចង​​កសម្លាប់ខ្លួន​នៅ​លើ​ដើម​ស្តៅ​ ។

​ករណី​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១០​យប់​ថ្ងៃ​ទី​២៤ ​មេ​សា​ ឆ្នាំ២០២៥​ នៅ​ចំណុចក្នុងផ្ទះ​លក់ផ្លែឈើមួយកន្លែង យីហោ «ស្រី​ណា​លក់​ផ្លែ​ឈើបោះដុំ និងលក់រាយ» ស្ថិត​នៅ​ភូមិ​ធ្លក ​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង ។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ស្រីណា អាយុ​៤៥​ឆ្នាំ​ មុខរបរ​លក់​ផ្លែ​ឈើ បោះ​ដុំ​និង​លក់រាយ ​ដែល​មាន​យីហោ (​ស្រី​ណា​) ​មានស្រុក​កំណើត​នៅ​ខេត្ត​មណ្ឌល​គី​រី ។​ ក្រោយមក​ក៏​បាន​មក​រកស៊ី​បើកហាង​លក់​ផ្លែ​ឈើ នៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាមប្រភពដដែលបានឱ្យដឹងបន្តថា តាម​ពិត​​ស្ត្រីរងគ្រោះ​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ខេត្ត​មណ្ឌល​គី​រី ក្រោយមក​បាន​ទាក់ទង​បុរស​ជា​​ជនសង្ស័យខាងលើ យក​គ្នា​ជា​ប្តី​ប្រពន្ធ (​យកប្តី​គេ​ជា​ប្រពន្ធចុង​)​ហើយ​បុរស​ដៃដល់​ជា​ប្តី​បាន​ហៅ​នាង​ឲ្យ​មក​បើកហាង​រកស៊ី​លក់​ផ្លែ​ឈើ​នៅផ្ទះ​របស់​ខ្លួន ដោយ​បងស្រី​ស្ត្រី​រង​គ្រោះ​នៅ​ខេត្ត​មណ្ឌល​គី​រី​ផ្ញើរ​ផ្លែ​ឈើ​ពី​ខេត្ត​មណ្ឌល​គី​រី​មក​ឲ្យ​លក់ដូរ​។

​តាមប្រភព​ដដែលបានបន្ត​ឱ្យដឹងទៀតថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ បុរស​ជា​ប្តី មាន​ភាពរកាំរ​កុះ ជាមួយ​ស្ត្រី​រង​គ្រោះ និងមានការ​ឈ្លោះប្រកែក​គ្នា រឿង​ប្រចណ្ឌ មិន​នឹក​ស្មានថា​ ភ្លើង​ប្រចណ្ឌក្លាយជា​គុំនុំ ហ៊ាន​យក​កាំបិត​អា​រ​កប្រពន្ធ​សម្លាប់​យ៉ាង​សាហាវ​បែប​នេះ​ទេ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម រួចជនដៃដល់ជាប្តីរ​ត់ទៅ​ចង​-​ក​សម្លាប់​ខ្លួន​តាម​ក្រោយ​នៅ​លើ​​ដើម​ស្តៅ​ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ដែរ​។​

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៥ ​មេ​សា ឆ្នាំ​២០២៥ សមត្ថកិច្ច​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​សព​២​នាក់​ប្តី​ប្រពន្ធ​នេះ​ឲ្យ​សាច់​ញាត​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ