ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ ០១​ខ្នង នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល

15 ម៉ោង មុន

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់ ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​០១​ខ្នង រង​ការ​ខូចខាត ដោយ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ទ្បើ​ង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា…

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់ ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​០១​ខ្នង រង​ការ​ខូចខាត ដោយ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ទ្បើ​ង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​តា​គោ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។

អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ពញាឮ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ គឺ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ដែល​បាន​បោកបក់​យ៉ាង​ខ្លាំង មក​ចំ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០១​ខ្នង បណ្តាល​ធ្វើ​ឱ្យ​ខូចខាត របើក​ដំបូលផ្ទះ ប្រក់​ស័ង្កសី ចំនួន​០៥​សន្លឹក ប៉ុន្តែ​សំណាងល្អ​ក្នុង​ករណី​ខាងលើ​នេះ មិន​មាន​អ្នក​ណា​រង​របួស​ទ្បើ​យ ។

ហេតុការណ៍​ខ្យល់​កន្ត្រាក់​នេះ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ពញាឮ ក៏​បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​ធម្មជាតិ​នេះ ដោយ​ក្នុង​នោះ អាជ្ញាធរ​បាន​លើក​ឡើង​ថា ភ្លៀង​នឹង​ចាប់​ធ្លាក់​រាយ​ប៉ាយ​នៅ​គ្រប់​ភូមិ ស្រុក ដោយ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ ដែល​ងាយ​នឹង​បង្ក​ជា​ហានិភ័យ ជាយថាហេតុ ពិសេស​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស និង​សត្វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ