មានបុរសជនជាតិខ្មែរម្នាក់បានចា.ញ់បោ.កជនជាតិស្បែកខ្មៅ ចំនួនប្រាំនាក់ អស់លុយចំនួនរហូតដល់៧លានដុល្លារ ដោយសារតែគាត់ចង់បានលុយខ្មៅ២៥លានដុល្លារ ដែលគេបោក ថាអាចក្លាយទៅជាលុយដុល្លារពិត ។

នេះបើយោងតាមលោក រ័ត្នស្រ៊ាង មេបញ្ជាការរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានផ្សាយរឿងនេះ តាមហ្វេសប៊ុកផេក កាលពីថ្ងៃទី២៥ ខែមេសា ។ លោកនិយាយថា លោក សូមលើកយករូបភាពឆបោ.កមួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន ។

ជនរងគ្រោះម្នាក់ត្រូវបានជនជាតិស្បែកខ្មៅ៥នាក់ លួងលោមថា ពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ១ទ្វេជា៥ ។ ដំបូងឡើយ ជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដចំនួន ២ពាន់ដុល្លារឲ្យក្រុមឆបោ.កដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម្ស៉ៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញចំនួន១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) បន្ទាប់មកក្រុមឆបោ.កក៏ប្រគល់ប្រាក់ដែលទើបលាងរួចឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ) ក្រោយមក ជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោ.កទាំងស្រុងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះរហូតដល់ចំនួន ៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន២៨លានដុល្លារ ហើយក្រុមឆបោកបានបែងចែកឲ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ គ្រាន់តែរាងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះមិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិនទើបហែកស្កុតបាន បើមិនអញ្ចឹងនឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ ។

ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យក៏បានហែកដុំប្រាក់ទាំងនោះមើលក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថា ចាញ់បោកគេ ។
ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច) ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ០២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត ៕
ចែករំលែកព័តមាននេះ