ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ១ខ្សែប្រវែងជិត២០គីឡូម៉ែត្រ ដែលឆ្លងកាត់៥ភូមិ រងការខូចខាតនៅពេលមានភ្លៀងធ្លាក់បែកភក់ជ្រាំ ប្រជាពលរដ្ឋទៅមកជួបការលំបាក ស្ថិតឃុំសឿ ស្រុកមង្គល
បូរី ។

ប្រជាពលរដ្ឋប្រាប់ថា ផ្លូវ១ខ្សែនេះ ពិតជាលំបាករយៈពេលជាច្រើនឆ្នាំមកហើយ នៅពេលមានភ្លៀងធ្លាក់ជោកជាំ ដូចជារដូវវស្សាប្រជាពលរដ្ឋទៅជួបការលំបាកជិះម៉ូតូជាប់ផុងទៅមុខលែងរួចសុំអោយអាជ្ញាធរស្រុក-ខេត្ត និងក្រសួងជំនាញជួយសម្រួលផ្លូវនេះ អោយប្រជាពលរដ្ឋទៅមកអោយបានងាយស្រួល បើមិនបានកសាងជួសជុលបានដែរ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវ១ខ្សែនេះពិតជាផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ៥ភូមិមាន ភូមិខ្ជាយ ភូមិហ៊ុបឫស្សី ភូមិភ្លោះ ភូមិប្រល័ង្គជ្រៃ ភូមិជីនីក ស្ថិតឃុំសឿ ស្រុកមង្គលបូរី ដែលតភ្ជាប់ទៅឃុំតាគង់ ស្រុកម៉ាឡៃ ដែលជាផ្លូវប្រជាពលរដ្ឋដឹកកសិផលនិងទៅមកសិក្សានុសិស្សទៅសិក្សាពិតជាលំបាកខ្លាំង បើមានភ្លៀងធ្លាក់បែកភក់ទៅមកលែងរួច។

លោក ជា ទី មេឃុំសឿបានប្រាប់ថា ផ្លូវដែលតភ្ជាប់ពីឃុំសឿ ស្រុកមង្គលបូរី ទៅឃុំតាគង់ស្រុកម៉ាឡៃមានប្រវែង១៨គីឡូម៉ែត្រជាប្រភេទផ្លូវក្រួសក្រហមនៅរដូវប្រាំងអាចទៅមកបាន បើមានភ្លៀងធ្លាក់ ឬរដូវវស្សាអាចលំបាក ព្រោះបែកភក់ ហើយផ្លូវ១ខ្សែនេះ គម្រោងកសាងផ្លូវកៅស៊ូនៅចុងឆ្នាំ២០២៥រឺដើមឆ្នាំ២០២៦ដែលជាគម្រោងចៃការតាមរយៈមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បើមិនជាប់គម្រោងចៃការអាចយកគម្រោងមូលនីធិឃុំ/សង្កាត់មកកសាង ទើបសុខចិត្តទ្រាំនិងលំបាកបន្តិចបានផ្លូវល្អទៅមកដោយងាយស្រួល។

ចែករំលែកព័តមាននេះ