ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់សម្រាលកូន ទម្ងន់ជិត៦គីឡូក្រាម នៅគន្ធបុប្ផាសៀមរាប

3 ម៉ោង មុន

ខេត្តសៀមរាប ៖ មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ប្រកាស​ពី​ជោគជ័យ ក្នុង​ការ​ជួយ​សង្គ្រោះ​ស្ត្រី​ម្នាក់ ដែល​សម្រាលកូន​មាន​ទម្ងន់​កំណើត​លើស​ប្រក្រតី ៥,៦ គីឡូក្រាម (Macrosomia or…

ខេត្តសៀមរាប ៖ មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ប្រកាស​ពី​ជោគជ័យ ក្នុង​ការ​ជួយ​សង្គ្រោះ​ស្ត្រី​ម្នាក់ ដែល​សម្រាលកូន​មាន​ទម្ងន់​កំណើត​លើស​ប្រក្រតី ៥,៦ គីឡូក្រាម (Macrosomia or Large for gestational age)​។

យោង​តាម​បណ្តាញ​សង្គម​របស់​មូលនិធិ​មន្ទី​ពេទ្យ​គន្ធ​បុប្ផា ។ ស្ត្រី​ជា​ម្តាយ និង​ទារក ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ឬ​គន្ធ​បុប្ផា​សៀមរាប បាន​សម្រេច​ជួយ​សង្គ្រោះ​ដោយ​ធ្វើការ​វះកាត់ (Cesarean section) បាន​ដោយ​ជោគជ័យ នៅ​វេលា​ម៉ោង​៩​និង​៣៨​នាទី ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥ ។

រូបតំណាង

បច្ចុប្បន្ន ទារក​ខាងលើ ភេទ​ប្រុស កំពុង​ទទួល​អន្តរាគមន៍ ពិនិត្យ​ព្យាបាល និង​ថែទាំ​បន្ត​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ទារក រួច​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​សាល​សង្គ្រោះ​ទារក​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ។ ចំណែក​ស្ត្រី​ជា​ម្តាយ ដែល​មាន​អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​នៅ ភូមិ​២ ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ មាន​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ​ក្រោយ​ការ​វះកាត់ និង​បាន​ទទួល​ការ​យកចិត្តទុកដាក់​ថែទាំ​ពី​សំណាក់​គិលានុបដ្ឋាក ។

ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​ទារក​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ បាន​ពន្យល់​ថា ការ​ធ្វើ​អន្តរាគមន៍​វះកាត់​សម្រាល​នេះ គឺ​មាន​គោលបំណង ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​នូវ​កត្តា​ហានិភ័យ​ជា​ច្រើន​ដែល​អាច​កើត​មាននៅ​លើ​ស្ត្រី​ជា​ម្តាយ ដូច​ជា ការ​ហូរ​ឈា​.​ម​ច្រើន​ក្រោយ​សម្រាល ព្រមទាំង​កត្តា​ហានិភ័យ ដែល​អាច​កើត​មាននៅ​លើ​ទារក ដូច​ជា ការ​ពិបាក​សម្រាល ជាប់​ស្មា រឺ​ក្បាល ការ​របួស​បាក់ឆ្អឹង​ដងកាំបិត វិបត្តិ​សរសៃប្រសាទ​នៃ​ដៃ ទារក ខ្វះ​ជាតិ​ស្ករ វិបត្តិ​ដង្ហើម និង​ការ​សន្ល​.​ប់ (Birth asphyxia) ជាដើម​។

សូម​ជម្រាប​ជូន​ថា ការ​បរិច្ចាគ​របស់​លោក​អ្នក​ពិតជា​មាន​តម្លៃ​ណាស់ ក្នុង​ជួយ​សង្គ្រោះ​ជីវិត​ទារក និង​កុមារ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ