ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំង​៣​ប្រភេទ​ដែល​អាច​ធ្វើ​ឱ្យ​រដូ.វ​អ្នក​មក​ស្រួល

8 ម៉ោង មុន

នៅ​ចន្លោះ​ពេល​ដែល​អ្នក​មក​រដូវ អ្នក​គួរតែ​ជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ​មក​បរិភោគ​ទើប​រដូវ​អ្នក​មក​ស្រួល ហើយ​វា​មិន​ធ្វើ​ទុក​អ្នក​ឱ្យ​មាន​ភាព​ឈឺ​ចុកចាប់ ដូចនេះ​តើ​មាន​អាហារ​អ្វី​ខ្លះទៅ​ដែល​អ្នក​គួរតែ​បរិភោគ​នោះ? ខ្ញី ខ្ញី​គឺជា​របស់​ដែល​ធ្វើ​ឱ្យ​ឈាម​អ្នក​ដើរ​បាន​ល្អ អាច​ធ្វើ​ឱ្យ​អ្នក​បាត់​នូវ​អាកា​រៈ​ហើម ធ្វើ​ឱ្យ​សរសៃឈាម​អ្នក​ដើរ​បាន​ស្រួល ដូចនេះ​នៅ​ពេល​ដែល​អ្នក​មក​រដូវ អ្នក​អាច​ចិត​ខ្ញី​ឱ្យ​មាន​រាង​ជា​សរសៃ​ៗ…

នៅ​ចន្លោះ​ពេល​ដែល​អ្នក​មក​រដូវ អ្នក​គួរតែ​ជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ​មក​បរិភោគ​ទើប​រដូវ​អ្នក​មក​ស្រួល ហើយ​វា​មិន​ធ្វើ​ទុក​អ្នក​ឱ្យ​មាន​ភាព​ឈឺ​ចុកចាប់ ដូចនេះ​តើ​មាន​អាហារ​អ្វី​ខ្លះទៅ​ដែល​អ្នក​គួរតែ​បរិភោគ​នោះ?

ខ្ញី

ខ្ញី​គឺជា​របស់​ដែល​ធ្វើ​ឱ្យ​ឈាម​អ្នក​ដើរ​បាន​ល្អ អាច​ធ្វើ​ឱ្យ​អ្នក​បាត់​នូវ​អាកា​រៈ​ហើម ធ្វើ​ឱ្យ​សរសៃឈាម​អ្នក​ដើរ​បាន​ស្រួល ដូចនេះ​នៅ​ពេល​ដែល​អ្នក​មក​រដូវ អ្នក​អាច​ចិត​ខ្ញី​ឱ្យ​មាន​រាង​ជា​សរសៃ​ៗ បន្ទាប់​មក​យក​វា​ទៅ​ដាំ​ជាមួយ​ត្រី ឬ​មាន់ ដើម្បី​យក​ទឹក​ស៊ុប​វា​មក​ពិសារ នោះ​វា​នឹង​ល្អ​ណាស់​សម្រាប់​សុខភាព​អ្នក​។

ស្ករ​ខ្មៅ

ស្ករ​ខ្មៅ​នេះ​អាច​ធ្វើ​ឱ្យ​ស្បូន​អ្នក​បញ្ចេញ​ឈាម​កង្វក់​ទាំងឡាយ​ចេញ​មក​ក្រៅ​អស់ ដោយ​មិន​ទុក​ក្នុង​រាង​កាយ​អ្នក​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ ហើយ​វា​ថែម​ទាំង​អាច​ជួយ​អ្នក​បំបាត់​អាកា​រៈ​ឈឺពោះ​ទៀត​ផង ដូចនេះ​នៅ​ពេល​ដែល​អ្នក​ឈឺពោះ ឬ​ឈឺចង្កេះ​ពេល​មក​រដូវ អ្នក​អាច​ឆុង​ទឹក​ស្ករ​ខ្មៅ​នេះ​មក​ពិសារ​បាន នោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អាកា​រៈ​ធូរស្រាល​ជាង​មុន​។

សណ្តែកក្រហម

នៅ​មុន​ពេល​ដែល​មក​រដូវ មាន​នារី​ខ្លះ​អាច​មាន​អាកា​រៈ​ហើម​ដោយ​ពោះ​អាច​មាន​លក្ខណៈ​ធំ​ជាង​មុន ដោយសារ​តែ​ឈាម​ដើរ​មិន​ស្រួល ដូចនេះ​អ្នក​អាច​ដាំ​សណ្តែកក្រហម​មក​ពិសារ​បាន ប៉ុន្តែ​សណ្តែក​មិន​ត្រូវ​ដាំ​ឱ្យ​ម៉ត់​ទេ ហើយ​ពេល​ដែល​អ្នក​ពិសារ អ្នក​អាច​ផឹក​តែ​ទឹក​វា​បាន វា​នឹង​ជួយ​បំបាត់​អាកា​រៈ​ហើម និង​ជួយ​បញ្ចេញ​ជាតិពុល​ទាំងឡាយ​ពី​ក្នុង​រាង​កាយ​អ្នក​អស់​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ