ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​ដើ​ម្បី​ពន្លឿន​ការ​ចរ​ចា

6 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ត្រាំ​កំពុង​មាន​សុទិដ្ឋិ​និយម​យ៉ាង​ខ្លាំង​ថា​បញ្ហា​អ៊ុយ​ក្រែន​អាច​នឹង​មាន​ច្រក​ចេញ​ឆាប់​ៗ​នេះ​បន្ទាប់​ពី​លោក​ពូទីន​ទើប​តែ​ជួប​ជា​មួយ​ប្រេសិត​ពិសេស​របស់​អាមេរិក​ លោ​កស្ទីវ​វីត​ខូស​ នៅ​​ទី​ក្រុង​ម៉ូស្គូ​។ ការ​ជួប​គ្នា​លើក​នេះ​ដើម្បី​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​ចរ​ចា​គ្នា​ដោយ​ផ្ទាល់​តែ​ម្ដង​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត​ ហ្សេឡិនស្គី​នៅ​តែ​និយាយ​យ៉ាង​ទទូច​ថា​លោក​មិន​អាច​បោះ​បង់​ចោលតំបន់​​គ្រីម៉េ​បាន​ឡើយ​។ លោ​កនៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​​បាន​តំបន់​នេះ​មក​វិញ​​​។ ​ថ្មី​ៗ​នេះ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ត្រាំ​កំពុង​មាន​សុទិដ្ឋិ​និយម​យ៉ាង​ខ្លាំង​ថា​បញ្ហា​អ៊ុយ​ក្រែន​អាច​នឹង​មាន​ច្រក​ចេញ​ឆាប់​ៗ​នេះ​បន្ទាប់​ពី​លោក​ពូទីន​ទើប​តែ​ជួប​ជា​មួយ​ប្រេសិត​ពិសេស​របស់​អាមេរិក​ លោ​កស្ទីវ​វីត​ខូស​ នៅ​​ទី​ក្រុង​ម៉ូស្គូ​។ ការ​ជួប​គ្នា​លើក​នេះ​ដើម្បី​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​ចរ​ចា​គ្នា​ដោយ​ផ្ទាល់​តែ​ម្ដង​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត​ ហ្សេឡិនស្គី​នៅ​តែ​និយាយ​យ៉ាង​ទទូច​ថា​លោក​មិន​អាច​បោះ​បង់​ចោលតំបន់​​គ្រីម៉េ​បាន​ឡើយ​។

លោ​កនៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​​បាន​តំបន់​នេះ​មក​វិញ​​​។ ​ថ្មី​ៗ​នេះ នៅ​ពេល​ចុះ​ទៅ​ពិនិត្យ​មើល​​កន្លែង​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​របស់​រុស្ស៊ី​ស្លាប់​១២​នាក់​នៅ​ទី​ក្រុង​កៀវ ហ្សេឡិនស្គីន​ទទួល​ស្គាល់​ថា​​​អ៊ុយ​ក្រែន​គ្មាន​សមត្ថ​ភាព​វាយ​យក​គ្រីម៉េ​ត្រឡប់​មក​វិញ​មែន​ព្រោះ​អ៊ុយ​ក្រែន​គ្មាន​គ្រឿង​សព្វា​វុធ​គ្រប់​គ្រាន់​​។ លោក​សង្កត់​ធ្ងន់​ថា​អ៊ុយ​ក្រែន​គ្មាន​អាវុធ​ មិន​មែន​គ្មាន​ទ័ព​ទេ​។

ពេល​ទៅ​ដល់​ទី​ក្រុ​ងរ៉ូម​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​​​សម្ដេច​សង្ឃ​​ជា​លើក​ចុង​ក្រោយ​ ត្រាំ​​ថ្លែង​ថា​​ការ​​ជួប​គ្នា​​រវាង​​​ប្រេសិត​ពិសេស​របស់​លោក​ជា​មួយ​លោក​ពូទីន​បាន​ប្រព្រឹត្តិ​ទៅ​ល្អ​ណាស់​​​ដើម្បី​និយាយ​អំពីរៀប​ចំ​គម្រោង​ជួប​គ្នា​​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​។​ ​លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ពួក​គេ​ជិត​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ហើយ​។ ភាគី​ទាំង​២​អាច​ចាប់​ផ្ដើម​ជួប​គ្នា​ឆាប់​ៗ​នេះ​នៅ​ក្នុង​កម្រិត​ខ្ពស់​ដើម្បី​បង្ហើយ​កិច្ច​ការ​ដែល​នៅ​សេស​សល់​។

លោក​អះ​អាង​ថា​ចំណុច​សំខាន់​ៗ​មួយ​ភាគ​ធំ​បាន​ឯក​ភាព​គ្នា​រួច​ហើយ​។ លោក​ត្រាំ​និយាយ​ត្រឹម​តែ​ប៉ុណ្ណេះ​ និង​មិន​បាន​បរិយាយ​លម្អិត​ពេក​ទេ​។ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក​ធ្លាប់​គំរាម​ដក​ខ្លួន​ថយ​ពី​ការ​ចរ​ចា​គ្នា​បើ​គ្មាន​ការ​រីក​ចម្រើន​ទៅ​មុខ​​។​

ជំនួយ​ការ​វិមាន​ក្រឹម​ឡាំង លោក​យូរី អ៊ូសាកូស (Yuri Ushakov) ថ្លែង​ថា​លោក​វីត​ខូស និង​លោ​កពូទីន​បាន​សន្ទនា​គ្នា​ប្រកប​ដោយ​ការ​ស្ថាប​នា​។ ក្នុង​នោះ​ក៏​មាន​និយាយ​អំពី​គម្រោង​ជួប​គ្នា​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​ផង​ដែរ​។ ជំនួយ​ការ​រូប​នេះ​អះ​អាង​ថា​កិច្ច​ជំនួប​លើក​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឱ្យ​​ជំហរ​របស់​អាមេរិក និង​រុស្ស៊ី​​ចាប់​ផ្ដើម​ស្រប​គ្នា​ និង​ខិត​ជិត​គ្នា​ខ្លាំង​ឡើង​​​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ Chnnale News Asia៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ