ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​បុគ្គលិក​មជ្ឈ​មណ្ឌល​បណ្ដុះបណ្ដាល អេស​.​ភី យូ​ហាក់​ចំនួន​៦​នាក់​ បន្ទាប់​ពី​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ថ្នាក់ដឹកនាំ​និង​បុគ្គលិក មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល អេស​.​ភី យូ​ហាក់​ចំនួន ៦​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្ស​កែវ​ឃាត់ខ្លួន​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​ប្រមាណ​ជាង ៣០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ប្រាក់​ត្រឡប់​មក​វិញ​បន្ទាប់​ពី​ពួក​គេ​បង់ប្រាក់​ទៅ​ឲ្យ​មជ្ឈមណ្ឌល​ម្នាក់​ចំនួន​៦០០​ដុល្លារ​ដើម្បី​ចូល​សិក្សា​និង​រត់ការ​នាំ​ពួក​គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​តែ​រយះ​ពេល​៧​ខែ​ហើយ​មិន​បាន​។ ការ​ឃាត់ខ្លួន​ជន​ឆបោក​រូប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ​ថ្នាក់ដឹកនាំ​និង​បុគ្គលិក មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល អេស​.​ភី យូ​ហាក់​ចំនួន ៦​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្ស​កែវ​ឃាត់ខ្លួន​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​ប្រមាណ​ជាង ៣០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ប្រាក់​ត្រឡប់​មក​វិញ​បន្ទាប់​ពី​ពួក​គេ​បង់ប្រាក់​ទៅ​ឲ្យ​មជ្ឈមណ្ឌល​ម្នាក់​ចំនួន​៦០០​ដុល្លារ​ដើម្បី​ចូល​សិក្សា​និង​រត់ការ​នាំ​ពួក​គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​តែ​រយះ​ពេល​៧​ខែ​ហើយ​មិន​បាន​។

ការ​ឃាត់ខ្លួន​ជន​ឆបោក​រូប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​ថ្ងៃ ២៥ ខែ មេ​សា ឆ្នាំ ២០២៥ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ប្រាក់​ត្រឡប់​មក​វិញ​នៅ​មុខ​ស្នាក់​ការ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល អេស​.​ភី យូ​ហាក់​ដែល​ស្ថិត​នៅផ្ទះ​លេខ​៧៥Eo​ផ្លូវ​១០៥ (​ផ្លូវ​បុប្ផារ​រាជធានី​)​ភូមិ​បាក់​ទូកសង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រា​រាជធាន​ភ្នំពេញ​។

តាម​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ចង់រក​ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ គាត់​បាន​មក​ទំនាក់ទំនង​ចូល​រៀន​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល អេស​.​ភី យូ​ហាក់​នេះ​ដោយ​បង់ថ្លៃ​សិក្សា​ម្នា​ម្នាក់​ចំនួន ៦០០ ដុល្លារ​ដើម្បី​ចូល​សិក្សា​និង​រត់ការ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ដោយ​ខាង​មជ្ឈមណ្ឌល​សន្យា​ថា រយៈពេល ៣ ខែ​។

តាម​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បង់លុយ​ហើយ​មជ្ឈមណ្ឌល​ពុំ​បាន​បណ្ដុះបណ្ដាល​និង​បង្រៀន​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ គ្រាន់តែ​ថត មេរៀន ដាក់​ក្នុង​គ្រប់​តេ​ឡេ​ក្រាម​ដោយ​មិន​ពន្យល់​អ្វី​ទាំងអស់​។​បន្ទាប់​ពី​បង់លុយ​រួច​រយៈពេល ៧​ខែ​មក​ហើយ​មជ្ឈមណ្ឌល​មិន​បាន​បង្រៀន​ទើប​ដឹង​ថា​បោកប្រាស់​ទើប​ពួក​គាត់​នាំ​គ្នា​ជួប​ប្រមូលផ្ដុំ​គ្នា​នៅ​ស្នាក់​ការ​មជ្ឈមណ្ឌល​តាំងពី​ព្រឹក​ថ្ងៃ​ទី 25 ខែមេសា​នេះ​ដើម្បី​ទាមទារ​ប្រាក់​និង​ដក​ឯកសារ​ត្រឡប់​មក​វិញ​ហើយ​ពុំ​ត្រូវ​មជ្ឈ​មណ្ឌល​ប្រគល់​ឯកសារ​និង​ប្រគល់​ប្រាក់​គ្រប់​ចំនួន​នោះ​ឡើយ​ដោយ​ឲ្យ​តែ ៣០០ ដុល្លារ​តែ​ពួក​គាត់​មិន​ព្រមទាមទារ​ចំនួន ៤០០​ដុល្លារ​ព្រោះ​លុយ​ទាំងនោះ​ពួក​គាត់​បាន​ចងការ​គេ​ដើម្បី​មក​បង់ថ្លៃ​ការ​សិក្សា​ដើម្បី​រក​ការងារ​ធ្វើ​នៅ​ប្រទេស​កូរ៉េ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​តវ៉ា​ហើយ​ចរចា​រហូត​ដល់​យប់​ជ្រៅ​មិន​ត្រូវ​គ្នា​លោក ជិន ប៊ុ​ន​ធឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ដឹកនាំ​កំលាំង ចុះ​ទៅ​សម្របសម្រួល និង​ឃាត់ខ្លួន​បុគ្គលិក​ដែល​បម្រើ​ការ​នៅ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល អេស​.​ភី យ​យូ​ហាក់​តែ​ម្តង​។
លោក​វរសេនីយ៍ឯក​ហ៊ា​ង ថា​រ៉េ​ត អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឲ្យ​ដឹង​ថា បុគ្គលិក មជ្ឈ​មណ្ឌល​បណ្ដុះបណ្ដាល អេស​.​ភី យ​យូ​ហាក់​ចំនួន ៦​នាក់​ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​ឃាត់ខ្លួន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ