ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​,​ហ្សេឡិនស្គី​ជួប​គ្នា​នៅ​អ៊ីតាលី​ខណៈ​ដែល​ការ​ច​រ​ចា​មាន​សញ្ញា​វិជ្ជ​មាន

6 ម៉ោង មុន

ទី​ក្រុង​រ៉ូម៖ នៅល្ងាច​នេះ ​​ត្រាំ​ និង​ហ្សេ​ឡិនស្គី​​​​បាន​ជួប​គ្នា​នៅ​ទី​ក្រុងរ៉ូម​ ប្រទេស​អ៊ីតាលី​ នៅ​ពេល​លោក​ទាំង​២​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​បញ្ចុះ​ព្រះ​បរម​សព​សម្ដេចព្រះ​​សង្ឃរាជ​ប៉ាប​ហ្វ្រង់​ស៊ីស​។ ហ្សេឡិនស្គី​ប្រកាស​តាំង​ពី​មុននេះ​ថា​លោក​ចង់​ជួប​មុខ​​ត្រាំ​ជា​ខ្លាំង​ដើម្បី​និយាយ​អំពី​ការ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ នេះ​បើ​​​តាម​សេចក្ដី​ប្រកាស​របស់​ខុទ្ទ​កាល័យ​លោក​ហ្សេ​ឡិន​ស្គី​។ គ្មាន​ការ​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ថា​ថ្នាក់​ដឹក​នាំ​ទាំង​២​ជួប​គ្នា​នៅ​ពេល​នោះ​បាន​និយាយ​អ្វី​ខ្លះ​ទេ​។ ប៉ុន្តែ​ការ​យល់​ព្រម​ជួប​គ្នា​លើក​នេះ​កើត​ឡើង​នៅ​ក្នុង​​កាលៈ​ទេសៈ​​​ដ៏​សំខាន់​នៅ​ពេល​ដំណើរ​ការ​ចរ​ចា​គ្នា​​ហាក់​ដូច​ជា​វិវត្ត​១៨០​ដឺ​ក្រេ​ទៅ​រក​សញ្ញា​វិជ្ជ​មាន​។…

ទី​ក្រុង​រ៉ូម៖ នៅល្ងាច​នេះ ​​ត្រាំ​ និង​ហ្សេ​ឡិនស្គី​​​​បាន​ជួប​គ្នា​នៅ​ទី​ក្រុងរ៉ូម​ ប្រទេស​អ៊ីតាលី​ នៅ​ពេល​លោក​ទាំង​២​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​បញ្ចុះ​ព្រះ​បរម​សព​សម្ដេចព្រះ​​សង្ឃរាជ​ប៉ាប​ហ្វ្រង់​ស៊ីស​។ ហ្សេឡិនស្គី​ប្រកាស​តាំង​ពី​មុននេះ​ថា​លោក​ចង់​ជួប​មុខ​​ត្រាំ​ជា​ខ្លាំង​ដើម្បី​និយាយ​អំពី​ការ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ នេះ​បើ​​​តាម​សេចក្ដី​ប្រកាស​របស់​ខុទ្ទ​កាល័យ​លោក​ហ្សេ​ឡិន​ស្គី​។

គ្មាន​ការ​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ថា​ថ្នាក់​ដឹក​នាំ​ទាំង​២​ជួប​គ្នា​នៅ​ពេល​នោះ​បាន​និយាយ​អ្វី​ខ្លះ​ទេ​។ ប៉ុន្តែ​ការ​យល់​ព្រម​ជួប​គ្នា​លើក​នេះ​កើត​ឡើង​នៅ​ក្នុង​​កាលៈ​ទេសៈ​​​ដ៏​សំខាន់​នៅ​ពេល​ដំណើរ​ការ​ចរ​ចា​គ្នា​​ហាក់​ដូច​ជា​វិវត្ត​១៨០​ដឺ​ក្រេ​ទៅ​រក​សញ្ញា​វិជ្ជ​មាន​។ ត្រាំ​ប្រកាស​ដោយ​មោ​ទ​ក​ភាពថា​ការ​ចរ​ចា​គ្នា​រីក​ច​ម្រើន​ទៅ​មុខ​បន្ទាប់​ពី​ប្រេសិត​ពិសេស​របស់​គាត់​​ជួប​លោក​ពូទីន​នៅ​ទី​ក្រុង​ម៉ូស្គូ​​។​

ត្រាំ​ថា​មិន​យូរ​ទេ​ ភាគី​​ទាំង​២​នឹង​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយគ្នា​។ លោ​កចង់​ឃើញ​ភាគី​ទាំង​២​ជួប​ចរ​ចា​គ្នា​​​កម្រិត​ខ្ពស់​​នា​ពេល​ឆាប់​ៗ​នេះ​ដើម្បី​ពន្លឿន​ការ​ចរ​ចា​​។ ឥឡូវ​នេះ អ៊ុយ​ក្រែន​ហាក់​ដូច​ជា​លែង​ត្រូវ​ការ​ទាម​ទារ​អ្វី​ត​ទៅ​ទៀត​ហើយ​។ គ្រី​ម៉េ​ក៏​មិន​​សង្ឃឹម​បាន​មក​វិញ រី​ឯ​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​កង​ទ័ព​រុស្ស៊ី​កំពុង​កាន់​កាប់​នៅ​ភាគ​ខាង​កើត​ និង​ខាង​ត្បូង​នោះ​ក៏​មិន​សង្ឃឹម​យក​បាន​មក​វិញ​បន្ទាប់​ពី​ត្រាំ​ស្នើ​សុំ​ឱ្យ​ភាគី​ទាំង​២​បញ្ចប់​ការ​ផ្ទុះ​អាវុធ​គ្រប់​សមរភូមិ និង​រក្សា​កង​ទ័ព​នៅ​លើ​ទី​តាំង​ជាក់​ស្ដែង​។

ម៉្យាង​ទៀត​ គោល​បំណង​របស់​អ៊ុយ​ក្រែន​ដែល​ចង់​ចូល​អង្គ​ការ​ណាតូ​ក៏​មិន​អាច​ទៅ​រួច​ទៀត​។​ អ្នក​ខ្លះ​ថា​ចរ​ចា​លើក​នេះ​ប្រៀប​​ដូច​ជា​ការ​លើក​ពាន​ជ័យ​ជម្នះ​ឱ្យ​រុស្ស៊ីតែ​ម្ដង​ព្រោះ​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​រុស្ស៊ី​គ្រប់​ជំហាន​។​ ប៉ុន្តែ​ត្រាំ​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ភាព​ប្រាកដ​និយម​ច្រើន​ជាង​។ ដោយ​សារ​រុស្ស៊ី​មាន​ប្រៀប​នៅ​លើ​សមរ​ភូមិ​ ដូច្នេះ​លោក​យល់​ថា​​ពិបាក​នឹង​ដាក់​លក្ខ​ខណ្ឌ​ជា​មួយ​រុស្ស៊ី​។​

ត្រាំ​ប្រហែល​ជា​​ញញឹម​បិទ​មាត់​មិន​ជិត​ទេ​ព្រោះ​គាត់​ហាក់​ដូច​ជា​មាន​សុទិដ្ឋិ​និយម​ខ្ពស់​ចំពោះ​សភាព​ការណ៍​វិវត្ត​ថ្មី​ៗ​នេះ។ ហេតុ​ដូច្នេះ​ហើយ​ គាត់​ទទួល​ជួប​ហ្សេឡិនស្គី​ដោយ​សេចក្ដី​សោម​នស្ស​រីក​រាយ​​។​ គាត់​ធ្លាប់​ព្រមាន​ថា​នឹង​ដក​ខ្លួន​ថយ​ឱ្យ​ឆ្ងាយ​ពី​ការ​ចរ​ចា​គ្នា​បើ​គ្មាន​ការ​រីក​ចម្រើនទៅ​មុខ​។ ការ​ជួប​គ្នា​នៅ​​ទី​ក្រុង​រ៉ូម​លើក​នេះ​ជា​ករណី​ជួប​គ្នា​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ចាប់​តាំងពី​លោក​ទាំង​២​​មាន​ទំនាស់​ពាក្យ​សម្ដី​​គ្នា​យ៉ាង​ល្វីង​ជូរ​ចត់​​​នៅសេត​វិមាន​កាល​ពី​ដើម​ខែ​មីនា​​។​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទីភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ