ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​១១​នាក់​ក្នុង​ករណី​ជួ​ញ​ដូរ​គ្រឿ.ង.ញៀ.ន​ក្នុង​ក្រុង​បាត់ដំបង

18 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មនុស្ស​ចំនួន​១១​នាក់ ត្រូ​វ​បាន​កម្លាំង​កង​រាជ​អាវុ​ធ​ហត្ថ​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៥ មេ​សា នៅ​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ​៖ មនុស្ស​ចំនួន​១១​នាក់ ត្រូ​វ​បាន​កម្លាំង​កង​រាជ​អាវុ​ធ​ហត្ថ​ឃាត់ខ្លួន ដែល​ជាប់​សង្ស័យ​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៥ មេ​សា នៅ​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ជាមួយនឹង​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ត្រូវ​បាន​ដកហូត​។

យោង​តាម​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​១១​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​មាន​៖ ១​-ឈ្មោះ វង្ស ឡាយ​យូ​ឡាយ អាយុ​១៩​ឆ្នាំ ២​-ឈ្មោះ ហេង វឌ្ឍនៈ អាយុ​១៨​ឆ្នាំ ៣​-ឈ្មោះ ហាក់ លី​ហ៊ា​ង អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ សុខា មក​រា អាយុ​២១​ឆ្នាំ ៥​-ឈ្មោះ វ​ណ្ណា រក្សា អាយុ​២៣​ឆ្នាំ ៦​-ឈ្មោះ ដា​វី​ដ នុ​ត អាយុ​២៣​ឆ្នាំ ៧-​ឈ្មោះ សែន សុ​មុនី​រ័​ត្ន អាយុ​២៦​ឆ្នាំ ៨-​ឈ្មោះ នាក់ វិច្ឆិកា អាយុ​១៧​ឆ្នាំ ៩​-ឈ្មោះ កែវ ឆៃ​ណា អាយុ​១៨​ឆ្នាំ ១០-​ឈ្មោះ ឌឿ​ត វាសនា អាយុ​២២​ឆ្នាំ និង ១១-​ឈ្មោះ យក់ វាសនា អាយុ​១៥​ឆ្នាំ​។

របាយ​ការ​ណ៍​បាន​បញ្ជាក់​ថា ក្រុម​ជួញដូរ​គ្រឿងញៀន​ទាំង​១១​នាក់​នេះ ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពេល​ដែល​ក្រុម​នេះ​កំពុង​ប្រព្រឹត្តបទល្មើស​ជាក់ស្ដែង​។

យោង​តាម​របាយ​ការ​ណ៍​ដដែល បាន​បង្ហាញ​វត្ថុ​តាង​ដែល​ត្រូវ​បាន​រឹបអូស ជាមួយនឹង​ការ​ឃាត់ខ្លួន​៖ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​ធំ មាន​ទម្ងន់​២៤,៦៨​ក្រាម សម្ភារវិច​ខ្ចប់ និង ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និងម៉ូតូ​ចំនួន​០៥​គ្រឿង ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស រួម​ទាំង​វ​ត្ដុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ពេល​នេះ​ មន្ត្រី​ការិយាល័យ​ជំនាញនៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​សួរនាំ​បន្ថែម មុន​ពេល​កសាង​សំណុំរឿង បញ្ជូន​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ទាំង​១១​នាក់​នេះ ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ