ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ប់ខ្លួន​បុរស​ម្នាក់​បន្ទាប់​ពី​យក​កាំ.បិ.ត.​ដេញ​ចា.ក់.​គេ.ឯង​​ផ្អើលនៅ​បុរី​កីឡា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ខ្លួនបុរស​ម្នាក់ ក្រោយធ្វើ​សកម្មភាពទាញ​កាំបិត​ចិត​ធុ​រេ​នដេញ​ចាក់​ពលរដ្ឋ​ដើរ​តាម​ផ្លូវ​បណ្តាល​អោយ របួស​សើរ​ស្បែក​ម្នាក់ ។ ហេ​ុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០២ និង២០​នាទី​រសៀល​ថ្ងៃ​ទី ២៦…

រាជធានី​ភ្នំពេញ ៖ ចាប់ខ្លួនបុរស​ម្នាក់ ក្រោយធ្វើ​សកម្មភាពទាញ​កាំបិត​ចិត​ធុ​រេ​នដេញ​ចាក់​ពលរដ្ឋ​ដើរ​តាម​ផ្លូវ​បណ្តាល​អោយ របួស​សើរ​ស្បែក​ម្នាក់ ។

ហេ​ុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០២ និង២០​នាទី​រសៀល​ថ្ងៃ​ទី ២៦ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​អគារ​បុរី​កីឡា ( អគារ​ទី០៣ ) តាម​បណ្តោយ​ផ្លូវ​លេខ ២១១ ដែល​ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ដែល​គេ​សង្ស័យ​មាន​សតិ​មិន​គ្រប់ ដៃ​មាន​កាន់​កាំ​បិទ​ចុង​ស្រួច បាន​ដើរ​បបួល​ពលរដ្ឋ​ជិត​នោះ ចាក់​គ្នា ។ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក បុរស​រូប​នោះ បាន​ដេញ​ចាក់​ទៅ​លើ​ពលរដ្ឋ​ម្នាក់ ដែល​កំពុង​ដើរ​តាម​ផ្លូវ តែ​សំណាងល្អ​គ្រាន់តែ​របួស​សើរ​ស្បែក ។ ស្រប​ពេល​នោះ​ ក៏​មានពលរដ្ឋ​បាន​រត់​ស្ទុះ​ទៅ​ជួយនឹងបន្ត​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ចុះ​មក​អន្តរាគមន៍​ផង​ដែរ ។

បន្ទាប់​ពី​ទទួល​ដំណឹង ថា​មាន​ករណី​ចាក់​នេះ ភ្លាម​ៗ លោក ជុន ប៊ុ​ន​ណាត អធិការ​ខណ្ឌ​៧​មក​រា បាន​បញ្ជារ​អោយ​លោក អ៊ុ​ន ភារ​ម្យ នាយ​ប៉ុស្តិ៍​វាលវង់ ដឹកនាំ​កម្លាំង​ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​បង្ក្រាប​ចាប់ខ្លួន អោយ​ខាន​តែ​បាន ។

ជាក់ស្តែង កម្លាំង​ជំនាញ​បាន​ធ្វើ​សាកសួរ ជនសង្ស័យ​ខាងលើ បានអោយ​ដឹង​ថា ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ចំនួន​០៥​ឆ្នាំ ហើយ​ទើបតែ​ចេញ​នោះ​ទេ ។ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង កាំបិត​ចិត​ធុ​រេ​ន មុខស្រួច​ចំនួន​០១​ដើម , ដែក​កាប់​ចំនួន​០១ នឹង កា​តាប​ចំនួន​០១​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​វាលវង់ កំពុង​សាកសួរ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ