ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​រោងចក្រ បុក​រថយន្ត​ដឹក​ទំនិញ​ពីក្រោយ របួសធ្ងន់​ស្រាល​១៧​នាក់ នៅ​ស្រុក​ស្វាយ​ទាប

20 ម៉ោង មុន

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ដ​ដឹក​កម្មករ​-​កម្មការិនី បុក​ពីក្រោយ​រថយន្ត​ដឹក​ទំនិញ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​១៧​នាក់ ។ ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥ លើ​ផ្លូវជាតិ​លេខ​១…

ខេត្តស្វាយរៀង ៖ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ដ​ដឹក​កម្មករ​-​កម្មការិនី បុក​ពីក្រោយ​រថយន្ត​ដឹក​ទំនិញ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​១៧​នាក់ ។

ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥ លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៨-១៣៩ ស្ថិត​នៅ​ចំណុច​ភូមិ​លៀប ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ជាបឋម​ថា រថយន្ដ​ម៉ាក HYUNDAI ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1047 បើកបរ​ដោយ​ឈ្មោះ ចាន់ មុត ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ បើកបរ​រថយន្ដ​ដឹក​កម្មករ រស់នៅ​ភូមិ​ខ្នុរ​ខាងត្បូង ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង គ្មាន​របួស​ស្នាម រថយន្ដ​រង​ការ​ខូចខាត​ស្រាល ។

ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​បន្ត​ថា អ្នក​រួម​ដំណើរ បាន​រង​របួស ចំនួន​១៧ នាក់ (​ស្រី​១៥​នាក់​) រួម​មាន ៖
១. ឈ្មោះ ដួង បរ​មី ភេទ ស្រី អាយុ ២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រង​របួសធ្ងន់ (​មាន​ផ្ទៃពោះ ) រស់នៅ​ភូមិ ពោធិ៍ ឃុំ មេស​ថ្ង​ក ស្រុក ច​ន្ទ្រា ខេត្ត ស្វាយ​រៀង ។
២. ឈ្មោះ ស៊ឹ​ម សុ​ខុន ភេទ ស្រី អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ចែង​មែ​ង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសធ្ងន់ ។
៣. ឈ្មោះ ម៉ុ​ក រ​ដ្ឋា ភេទ ស្រី អាយុ ៤០​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ខ្នុរ ឃុំ ស្វាយ​អង្គ ស្រុក ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល​។
៤. ឈ្មោះ ព្រំ បូ​ណា ភេទ ស្រី អាយុ ២៣​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ ខ្នុរ​ខាងត្បូង ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល ។
៥. ឈ្មោះ ស ល​ក្ខិ​ណា ភេទ​ស្រី អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ ស្វាយមីង ឃុំ អង្គ​តា​សូ ស្រុក ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល ។
៦. ទេស សា​រឿ​ន ភេទ ប្រុស អាយុ ៤៤​ឆ្នាំ រស់នៅ​ភូមិ ខ្នុ ឃុំ ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល ។
៧. ឈ្មោះ ម៉ៅ សុ​ភណ្ឌ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ ខ្នុ ឃុំ ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល ។
៨. ដួង ស្រី​ឌឿ​ន ភេទ​ស្រី អាយុ ២១ ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ បឹង ឃុំ អង្គ​តា​សូ ស្រុក ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល​។
៩. ឈ្មោះ ម៉​ម សាម ភេទ​ស្រី អាយុ ៤២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ខ្នុ ឃុំ ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល​។
១០. ឈ្មោះ វ៉ា សុភា ភេទ ស្រី អាយុ ៤៨ ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ថ្ម​ពាន ឃុំ អង្គ​តា​សូ ស្រុក ស្វាយ​ជ្រំ ខេត្ត ស្វាយ​រៀង រង​របួសស្រាល​។
១១. ឈ្មោះ ហ៊ិ​ន កុសល ភេទ​ស្រី អាយុ ៣២ ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ស្វាយមីង ឃុំ អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល ។
១២. ឈ្មោះ ណេ​ង សំណាង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ បឹង ឃុំ អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល ។
១៣. ឈ្មោះ ទេស ស្រី​នៅ ភេទ​ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ខ្នុ ឃុំ ស្វាយ​អង្គ ស្រុក ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល ។
១៤. ឈ្មោះ ឈឹ​ម សុធី ភេទ ស្រី អាយុ ៥១​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ខ្នុ ឃុំ ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល
១៥. ឈ្មោះ សោម ស្រី​ណា​ក់ ភេទ​ស្រី អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង រង​របួសស្រាល ។
១៦. ឈ្មោះ ហេង គា ភេទ ស្រី អាយុ ២២ ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ខ្នុ ឃុំ ស្វាយ​អង្គ ស្រុក ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល​។
និង​១៧. ឈ្មោះ ហ៊​ន អូន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ ខ្នុ ឃុំ ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រង​របួសស្រាល​។

ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ដ​ម៉ាក HYUNDAI ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1047 បើកបរ​ដោយ​ឈ្មោះ ចាន់ មុត ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ បាន​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក HYUDAI 5T ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3E-2643 ក្នុង​ទិស​ដៅ​ស្របគ្នា ពី​លិចទៅ​កើត អ្នកបើកបរ​ឈ្មោះ ដួង រ​ដ្ឋា ភេទ ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់នៅ​ភូមិ ពាក់​ប​ង្គោ​ង ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ គ្មាន​របួស​ស្នាម រថយន្ដ​គ្មាន​ខូចខាត ។

ករណី​នេះ​បណ្ដាល​អោយ​អ្នក​រង​របួស សរុប ១៧​នាក់ (​ស្រី​១៥​នាក់​) របួសធ្ងន់ ០២​នាក់ (​ស្រី​០២​នាក់ ) អ្នកបើកបរ​រថយន្ត​ផ្លា​ក​លេខ ភ្នំពេញ 3E-1047 ឃាត់ខ្លួន នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្វាយ​ទាប រីឯ​មធ្យោបាយ​រថយន្ត​ទាំង​ពីរ​គ្រឿង យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្វាយ​ទាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ