ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​លួច​យក​ទូរ​សព្ទ​ដៃ នៅ​ហាង​ផឹកស៊ី​មួយ​កន្លែង

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី​លួច​យក​ទូរ​សព្ទ​ដៃ ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច​ហាង​ផឹកស៊ី​យី​ហា «​ណាត់​អូន​»…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី​លួច​យក​ទូរ​សព្ទ​ដៃ ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច​ហាង​ផឹកស៊ី​យី​ហា «​ណាត់​អូន​» ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ សុខ លី ភេទ​ប្រុស មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សម្ភារៈ​បាត់បង់ ៖ ទូរ​សព្ទ​ដៃ​ម៉ាក OPPO A3S ពណ៌​ខ្មៅ​។ សម្ភារៈ ដកហូត​បាន ៖ ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៌​បៃតង ផ្លា​ក​លេខ​ភ្នំពេញ 1FP-7339 ទូរ​សព្ទ​ម៉ាក TECNO SPARK ពណ៌​ស (​ជា​របស់​ជនសង្ស័យ​) ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ