ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក អាជ្ញាធរ​ចិន​បាន​ធ្វើ​មាតុភូមិ​និវត្តជន​កម្ពុជា​នារី​កម្ពុជា​សរុប​ចំនួន​៩៨​នាក់ ក្រោយ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ប្រមាណ​ជា​៤២​ករណី ។ ដូច្នេះ នេះ​គឺ​សារ​មួយ​ពញ្ញាក់​នារី​កម្ពុជា​ឲ្យ​ប្រុង​ប្រយ័ត្ន​រឿង​នេះ ។ ជា​ការ​ពិត ជោគវាសនា​មនុស្ស វា​មិន​ដូច​គ្នា​ទាំង​អស់នោះ​ទេ…

ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក អាជ្ញាធរ​ចិន​បាន​ធ្វើ​មាតុភូមិ​និវត្តជន​កម្ពុជា​នារី​កម្ពុជា​សរុប​ចំនួន​៩៨​នាក់ ក្រោយ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ប្រមាណ​ជា​៤២​ករណី ។ ដូច្នេះ នេះ​គឺ​សារ​មួយ​ពញ្ញាក់​នារី​កម្ពុជា​ឲ្យ​ប្រុង​ប្រយ័ត្ន​រឿង​នេះ ។

ជា​ការ​ពិត ជោគវាសនា​មនុស្ស វា​មិន​ដូច​គ្នា​ទាំង​អស់នោះ​ទេ ។ នៅ​ក្នុង​ចំណោម​នារី​ជា​ច្រើន ដែល​បាន​ប្រឹងប្រែង​កែប្រែ​ជោគវាសនា​របស់​ខ្លួន​តាម​វិធីសាស្ត្រ​រក​ស្វាមី​បរទេស គឺ​មាន​អ្នក​ដែល​មាន​សុភមង្គល និង​លើកកម្ពស់​កិត្តិយស និង​ទ្រព្យសម្បត្តិ​គ្រួសារ​ក៏​មាន​ច្រើន ។ ប៉ុន្តែ​អ្វី​ដែល​បារម្ភ គឺ​ករណី​ស៊យ​ត្រូវ​ប៉ះ​ចំ​ករណី​ដូច​លើក​ឡើង​ខាងលើ ។

កន្លង​មក ករណី​ដែល​នារី​កម្ពុជា​រង​គ្រោះ​ភាគច្រើន ដែល​គេ​បាន​រាយការណ៍ គឺ​មាន​ទាក់ទង​នឹង​ចិន កូរ៉េ​ខាងត្បូង និង​ប្រទេស​មួយ​ចំនួន​ទៀត ។ នារី​ទាំងនោះ​ត្រូវ​បាន​គេ​ជ្រើសរើស​តាម​រយៈ​ក្រុម​បុគ្គល ដែល​មាន​បណ្តាញ​នៅ​ក្នុង​ប្រទេស​និង​បណ្តាញ​ក្រៅប្រទេស ។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ចាត់វិធានការ​តឹង​រឹង ប៉ុន្តែ​នៅ​តែ​មាន​ករណី​បែប​នេះ​លេច​ធ្លាយ និង​បន្ត​ដំណើរការ​ជា​បន្តបន្ទាប់​រហូត​ដល់​បច្ចុប្បន្ន ។

រូបតំណាង

ជាក់ស្តែង តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពី​ការិយាល័យ អ្នកនាំពាក្យ​របស់​អគ្គនាយករ​ដ្ឋា​ន​អន្តោប្រវេសន៍​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ខែមករា ដល់​ខែមេសា សមត្ថកិច្ច​ចិន​បាន​ធ្វើការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ក្នុង​ករណី​ជួញដូរ​មនុស្ស​ពី​ចិន​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ សរុប​៤២​ករណី ដែល​មាន​ស្ត្រី​៩៨​នាក់ ក្នុង​នោះ​៥៩​នាក់ បាន​ត្រឡប់​ទៅ​គេហដ្ឋាន​ពួក​គេ​វិញ​ហើយ ខណៈ ៣៩​នាក់ កំពុង​ត្រូវ​បាន​មើលថែ​ដោយ​នាយកដ្ឋាន​គាំពារ​ជន​រង​គ្រោះ និង​ការពារ​អនីតិជន ក្រោម​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ។

ក្រៅពី​នោះ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ នៅ​តាម​ច្រក​ទ្វា​អន្តរជាតិ​នានា បាន​ធ្វើការ​ទប់ស្កាត់​អ្នកដំណើរ​ដែល​មានការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស សរុប​ចំនួន​៥២​ករណី​ផ្សេង​ទៀត ដោយ​មាន​មនុស្ស​ពាក់ព័ន្ធ​សរុប​១០៧​នាក់ ។ នៅ​ក្នុង​នោះ ពលរដ្ឋ​ខ្មែរ​មាន​៩៣ នាក់ ។

ដោយឡែក តាម​ច្រក​ទ្វា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ធ្វើការ​ទប់ស្កាត់​អ្នកដំណើរ​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស សរុប​ចំនួន​៣៦ ករណី ដោយ​មាន​មនុស្ស​៧៥​នាក់ នៅ​ក្នុង​នោះ​ស្ត្រី​មាន ៥៥​នាក់ ។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​សមត្ថកិច្ច​បាន​ធ្វើ​សម្ភាសន៍​សាកសួរ​ព័ត៌មាន​៣​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ស្ថាន​វិញ ។ ក្រៅពី​នោះ គឺ​បាន​បញ្ជូន​ទៅ​អោយ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នានា ដើម្បី​បន្ត​ស្រាវជ្រាវ និង​អនុវត្ត​នីតិវិធី​ក្រោម​បទ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស ។

ពាក់ព័ន្ធ​នឹង​ករណី​ទាំង​អស់នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ឧបាយកល​បោក​បញ្ឆោត និង​ឧបាយកល​ដែល​ប្រើ​ដោយ​មេខ្យល់ និង​ឧ​ក្រិ​.​ដ្ឋ​ជន​ជួញដូរ​មនុស្ស​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ ។

កន្លង​មក​នារី​កម្ពុ​ជាមួយ​ចំនួន​បាន​ត្រូវ​ក្រុម​ឧ​ក្រិ​.​ដ្ឋ​ជន​ជួញដូរ​បោកប្រាស់​ថា ទៅ​ការ​ប្តី​នៅ​បរទេស ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​ផ្លូវភេទ ។ នារី​ខ្លះ​ទៀត គឺ​ពិតជា​បាន​រៀប​ការ​នឹង​ស្វាមី​បរទេស​មែន ប៉ុន្តែ​ជីវិត​ពួក​គេ​មិន​មាន​សេចក្តីសុខ ដោយ​ត្រូវ​បិទ​សិទ្ធិ​សេរីភាព ហើយ​ក្លាយជា​ជន​រង​គ្រោះ​នៃ​អំពើ​ហិ​.​ង្សា​នៅ​ក្នុង​គ្រួសារ និង​ការ​រំ​លោ​.​ភ​បំពាន​ផ្សេង​ៗ ។
សូម​ប្រុង​ប្រ​យ័​ត្ម ហើយ​កុំ​យក​ខ្លួន​ទៅ​ប្រថុយ​នឹង​ឆាកជីវិត​ដែល​នៅ​ក្រៅប្រទេស​ជា​កន្លែង​ដែល​ខុស​គ្នា ទាំង​ភាសា ទាំង​ជីវភាព​រស់នៅ ហើយ​គ្មាន​សាច់ញាតិ​ពឹង​ពុំនាក់​ឡើយ ។

កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ក្នុង​ពេល​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​ផ្លូវភេទ សមត្ថកិច្ច​កម្ពុជា បាន​ទប់ស្កាត់​បាន​ប្រមាណ​ជា​១០៤​ករណី ។ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៣៤ នាក់ ក្នុង​នោះ​មាន​ជនបរទេស​៤ នាក់ ។ ក្រៅពី​ការ​ចាប់ខ្លួន អាជ្ញាធរ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ចំនួន​២៩០​នាក់ ក្នុង​នោះ​មាន​ស្រី្ត​ចំនួន​២៤១ នាក់ ។

ជាមួយ​គ្នា​នេះ និង​បើ​តាម​របាយការណ៍​ដដែល​ជន​រង​គ្រោះ​ពី​ករណី​ជួញដូរ​មនុស្ស និង​កេងប្រវ័ញ្ច​ផ្លូវភេទ​ចំនួន​១៣៤ នាក់ គឺជា​អនីតិជន​អាយុ​ក្រោម​១៨ ឆ្នាំទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ