ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​​ព័ត៌មាន​នគ​បាល​ខេត្តព្រៃវែង ដាក់​កម្លាំង​​៣គោលដៅមិនធ្លាប់មានលើផ្លូវជាតិលេខ១

1 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ប្រភព​ព័ត៌មាន​ច្បាស់ការ​ណ៍មួយ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​កម្លាំង​ចំនួន 3 ទីតាំង នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ 1 កាលពី​ល្ងាច​ថ្ងៃ​ទី 24…

ខេត្ត​ព្រៃវែង ៖ ប្រភព​ព័ត៌មាន​ច្បាស់ការ​ណ៍មួយ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​កម្លាំង​ចំនួន 3 ទីតាំង នៅ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ 1 កាលពី​ល្ងាច​ថ្ងៃ​ទី 24 មេ​សា របស់​ស្នងការ​នគរបាល​ខេត្តព្រៃវែង គឺ ដើម្បី​ស្ទាក់​ចាប់​ក្រុម​ជនល្មើស​ជា​ជនជាតិ​ចិន​ដែល​បាន​ផ្ទុះអាវុធ​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​សៀង​ហៃ ដែលមានទីតាំង​នៅ​មាត់ច្រក​ព្រំដែន​សំរោង ក្នុង​ទឹកដី​ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ហើយ​បាន​រត់គេច​ខ្លួន​បំណង​ទៅ​រាជធានី​ភ្នំពេញ​។

នៅ​ក្នុង​សកម្មភាព​ស្ទាក់​ចាប់​ក្រុម​ជនល្មើស​នេះ​គេ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​ដាក់​គោលដៅ​ស្ទាក់​ចាប់​ចំនួន 3 ទីតាំង ​ចាប់​ធ្វើ​ពី​ម៉ោង 4 រសៀល​ថ្ងៃ​ទី 24 បន្ត​រហូត​ដល់ ម៉ោង 4 ទៀប​ភ្លឺ ព្រឹក​ថ្ងៃ​ទី 25 មេ​សា ទើប​ដក​កម្លាំង​ចេញ​វិញ​។

ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​កំពង់ត្របែក​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​ចាប់​ឃាត់​ជនជាតិ​ចិន​ជា​ច្រើន​នាក់ ហើយ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្តព្រៃវែង​នៅ​ព្រឹក​ថ្ងៃ​ទី 25 មេ​សា​។

ជុំវិញ​ករណី​នេះ កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ទៅ​លោក ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ​នគរបាល​ខេត្តព្រៃវែង ដើម្បី​សុំ​ការ​បំភ្លឺ​ផង​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី 25 មេ​សា​នេះ ប៉ុន្តែ​ទូរ​សព្ទ​របស់​លោក​ខ​ល​ចូល​ហើយ​គ្មាន​អ្នក​ទទួល ទំនងស្គាល់លេខអ្នកកាសែតទេដឹង? ដូច្នេះ​ហើយ​ទើប​គេ​មិន​អាច​ដឹង​បាន​ថា តើ​ជនជាតិ​ចិន​ទាំងអស់​ដែល​ត្រូវ​បាន​ចាប់ខ្លួន មាន​ចំនួន​ប៉ុន្មាន​នាក់? ហើយ​ជោគវាសនា​របស់​ពួក​គេ នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ​ ព្រោះជាព័ត៌មានដែលអ្នកចាប់លាក់ឈឹងតែម្តង ម៉្លោះហើយ អ្នកកាសែតរាយការណ៍ត្រឹមតែ«ម៉ាដឹង» ប៉ុណ្ណោះ ។

ព័ត៌មានពិស្តារបន្ថែមជាមួយប្រភពមកពីខេត្តស្វាយរៀង យើងនឹងចុះផ្សាយនៅលើកាសែតកោះសន្តិភាពបន្តទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ