រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រីជាច្រើននាក់ ដែលបម្រើការងារក្នុងភោជនីយដ្ឋានយីហោត្នោតផ្អែមមួយកន្លែង ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងកាពារអនីតិជនសហការជាមួយនិងសមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋាននគបាលខណ្ឌពោធិសែនជ័យចុះឆ្ម.ក់បង្ក្រាបឃាត់ខ្លួន នៅវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង អមផ្លូវរថភ្លើងចំណុចភូមិព្រៃសាលា ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

បើយោងតាមការបញ្ជាក់ពីខាងមន្ត្រីជំនាញបានឲ្យដឹងថា ទីតាំងភោជនីយដ្ឋានយីហោត្នោតផ្អែមខាងលើ សង្ស័យថា មានលួចលាក់បង្ក.ប់នៅសេវាបម្រើផ្លូវភេទខុសច្បាប់ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញសហការជាមួយ និងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌពោធិសែនជ័យ ឆ្ម.ក់ចុះបង្ក្រាបជាក់ស្តែងតែម្តង និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ ដែលពាក់ព័ន្ធ ព្រមទាំងដកហូតសម្ភារៈផ្សេងៗមួយចំនួនធំ ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធវិញនោះ ត្រូវបានឲ្យចេញត្រឡប់ទៅវិញធម្មតា ។

ក្រោយពីធ្វើការឃាត់ខ្លួនរួច សមត្ថកិច្ចក៏បាននាំខ្លួនបុរស និងនារីជាច្រើននាក់ខាងលើ រួមមានសម្ភារៈមួយចំនួនដឹកយកទៅកាន់អគ្គស្នងការនគបាលជាតិ ដើម្បីសួរនាំបន្ត និងចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ