ខេត្តព្រះសីហនុ ៖ រយៈពេលពីរថ្ងៃជាប់គ្នា មានមនុស្ស២នាក់ បានស្លា.ប់ភ្លាមៗ និងសត្វសុខន២ក្បាល បានងាប់ដែរ ដោយសារន្ទះបាញ់ ក្នុងខណៈអាកាសធាតុ កំពុងធ្លាក់ភ្លៀងលាយឡំផ្គរលាន់កក្រើកមេឃ ។
សមត្ថកិច្ចកិច្ចឲ្យដឹងថា មនុស្សប្រុសម្នាក់ បានស្លា.ប់ និងសត្វសុនខ ចំនួន ២ក្បាល បានងាប់ ដោយសាររន្ទះបាញ់ នៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោងជាង ១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។
បើតាមអ្នកដឹងហេតុការណ៍បានប្រាប់ថា កាលពីវេលាម៉ោង ១និង៤៥នាទីសៀល មានភ្លៀងលាយឡំ និងផ្គររន្ទះ ហើយជនរងគ្រោះបានចេញមកឈរនៅក្រៅផ្ទះ ស្រាប់តែពេលនោះ រន្ទះក៏បាញ់មកត្រូវជនរងគ្រោះ និងសត្វសុនខ ០២ក្បាល ដែលដេកក្បែរនោះ តែម្ដង ។
ជនរងគ្រោះ ដែលស្លា.ប់មានឈ្មោះ អ៊ួច ទួច ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកស្នាក់នៅបណ្ដោះអាសន្ន ជាកម្មករជៀជ័រកៅស៊ូ នៅភូមិ-ឃុំកើតហេតុការណ៍ខាងលើ ។ ស.ពត្រូវបានគ្រួសារ និងអាជ្ញាធរភូមិ-ឃុំ យកទៅបូជា និងធ្វើបុណ្យតាមប្រពៃណី ក្នុងដីសហគមន៍ក្បែរនោះ ។
រំលងបាន១ថ្ងៃ នៅស្រុកកំពង់សិលាដដែល ក៍មានក្មេងស្រីម្នាក់ទៀត បានស្លា.ប់ដោយរន្ទះបាញ់ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងនោះអភិបាលស្រុកកំពង់សីលា លោក ឆាយ សុគន្ធដា បានសម្តែងមរណទុក្ខ សោកស្តាយជាមួយគ្រួសារជនរងគ្រោះ ។
មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំការហ្លួង នៃស្រុកកំពង់សីលា បានឲ្យដឹងថា នៅម៉ោងជិត២រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ មានករណីគ្រោះធម្មជាតិ (រន្ទះបា.ញ់) បណ្ដាលឲ្យក្មេងស្រី ០១នាក់ស្លា.ប់ ពេលកំពុងអង្គុយលេងនៅក្រោមផ្ទះ នៅចំណុចសំបុកមាន់ ស្ថិតនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
សុំបញ្ជាក់ថា រយៈពេល២ថ្ងៃ ជាប់គ្នា (ទី២៣-២៤ មេសា ២០២៥នេះ) នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានជនរងគ្រោះ ២នាក់ ហើយបានស្លា.ប់ដោយរន្ទះបា.ញ់ ។
អាជ្ញាធរអំពាវនាវបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពេលមេឃខ្មៅ ឬភ្លៀងមានផ្គររន្ទះ។ ចំណែកឯ នៅស្រុកព្រៃនប់ ដែលជាប់គ្នា និងស្រុកកំពង់សិលានេះ ពីរថ្ងៃនេះ ក៏មានភ្លៀងផ្គរន្ទះកក្រើកមេឃដែរ តែមិនមានមនុស្សរងគ្រោះថ្នាក់ ដោយរន្ទះនោះទេ មានតែក្របី ១ក្បាលប៉ុណ្ណោះ ដែលរន្ទះបាញ់ងាប់ កាលពីម្សិលមិញ ៕







ចែករំលែកព័តមាននេះ