ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក​ ​ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នា​ពេល​រាត្រី

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖​ រាជធានី​ភ្នំពេញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ឈ្មោះ​ថា ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី​។ នេះ​បើ​តាម​ការ​ផ្សាយ​ដោយ VISA2FLY ដកស្រង់​ដោយ SEA…

រាជធានីភ្នំពេញ​ ៖​ រាជធានី​ភ្នំពេញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ឈ្មោះ​ថា ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី​។ នេះ​បើ​តាម​ការ​ផ្សាយ​ដោយ VISA2FLY ដកស្រង់​ដោយ SEA Infographics ។

ចំណាត់ថ្នាក់​នេះ ត្រូវ​បាន​ចាត់​ដោយ VISA2FLY ក្នុង​ចំណោម​រាជធានី​និង​ទីក្រុង​នៃ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ចំនួន​១៤ រួម​មាន​៖​លេខ​១​បាន​ទៅ​លើ​ទីក្រុង​បាងកក ប្រទេស​ថៃ លេខ​២ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា លេខ​៣​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៉ី លេខ​៤​ទីក្រុង​ឌុ​យ​បៃ សហភាព​អា​រ៉ាប់​រួម លេខ​៥​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម លេខ​៦​ទីក្រុង​អ៉ី​ន​ស្តេ​ន​ប៊ុល ប្រទេស​តួ​ក​គី លេខ​៧​ទីក្រុង​ឡាស វេ​ហ្កា​ស សហរដ្ឋអាមេរិក លេខ​៨​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់​លេខ​៩​ទីក្រុង អ៉ី​ប៊ី​ហ្សា ប្រទេស​អេ​ស្ប៉ា​ញ​លេខ​១០ ទិ​ី​ក្រុង​. ម៉ា​យ​យ៉ា​មី សហរដ្ឋអាមេរិក លេខ​១១​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន លេខ​១២​ទីក្រុង​រី​យ៉ូ​ដឺ ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៉ី​ល លេខ​១៣​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស និង​លេខ​១៤​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​ប្រទេស​កម្ពុជា ក៏​ធ្លាប់​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៩ នៃ​គោលដៅ​ទេសចរណ៍​ពេញ​និយម​ទាំង​១០ នៅ​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០២៤ ផង​ដែរ ខណៈ​គេហទំព័រ​ឌី​ជី​ថ​ល​ទេសចរណ៍ ឈ្មោះ​ថា Agoda បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​១ ដល់​រាជធានី​ភ្នំពេញ គឺជា​ទិស​ដៅ​ចូល​ឆ្នាំ​សកល ដែល​មាន​តម្លៃ​សមរម្យ​បំផុត​នៅ​អា​ស៉ី​។

បន្ថែម​លើ​នេះ​បើ​តាម Tripadvisor រាជធានី​ភ្នំពេញ ក៏​បាន​ជាប់​ជា​ទិស​ដៅ​ពេញ​និយម​បំផុត​ទាំង ២៥​ទីក្រុង នៅ​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០២៥​។

គួរ​បញ្ជាក់​ដែរ​ថា​៖​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥​នេះ​ផង​ដែរ រាជធានី​ភ្នំពេញ​បាន​ឈ្នះ​រាជធានី និង​ទីក្រុង​ធំ​ៗ​បំផុត​របស់​ពិភពលោក ជា​គោលដៅ​កម្សាន្ត​ពេល​រាត្រី​ដ៏​ទាក់ទាញ​បំផុត​ទី​ពីរ ដែល​នេះ​ក៏​ពាក់ព័ន្ធ​នឹង​ការ​បើក​ដំណើរការ​សាកល្បង​នៃ​ផ្លូវ​ថ្មើ​ជើង (Walk Street) រៀង​រាល់​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ចាប់ពី​ម៉ោង​០៦​ល្ងាច ដល់​ម៉ោង​១១​យប់ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៥​កន្លង​ទៅ ដែល​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ