ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនប​ញ្ជូនអវកាសយានិកក្រុមថ្មី​ទៅកាន់​ស្ថា​នីយ​អវកាសរបស់ខ្លួន

3 ម៉ោង មុន

​ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​ប្រកាស​នា​ថ្ងៃ​ទី​២២​មេ​សា ពី​ការ​បង្ហោះ​នា​ថ្ងៃ​ទី​២៣​មេ​សា​យានអវកាស​SHENZHOU-20 ដែល​នាំ​អវកាសយានិក​៣​នាក់​ទៅ​កាន់​ស្ថានីយ​អវកាស​ចិន​TIANGONG ។ អវកាសយានិក​ទាំង​៣​រូប​នោះ​នឹង​ទៅ​ជំនួស អវកាសយានិក​៣​រូប​ដែល​នៅ​ប្រចាំការ​ក្នុង​ស្ថានីយ​អវកាស​នេះ ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០២៤​មក​។ បេសកកម្ម​នេះ​ដែល​មើលទៅ​ហាក់ដូចជា​ធម្មតា…

​ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​ប្រកាស​នា​ថ្ងៃ​ទី​២២​មេ​សា ពី​ការ​បង្ហោះ​នា​ថ្ងៃ​ទី​២៣​មេ​សា​យានអវកាស​SHENZHOU-20 ដែល​នាំ​អវកាសយានិក​៣​នាក់​ទៅ​កាន់​ស្ថានីយ​អវកាស​ចិន​TIANGONG ។ អវកាសយានិក​ទាំង​៣​រូប​នោះ​នឹង​ទៅ​ជំនួស អវកាសយានិក​៣​រូប​ដែល​នៅ​ប្រចាំការ​ក្នុង​ស្ថានីយ​អវកាស​នេះ ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០២៤​មក​។

បេសកកម្ម​នេះ​ដែល​មើលទៅ​ហាក់ដូចជា​ធម្មតា តែ​បង្ហាញ​ពី​ម​ហិ​ច្ឆិ​តា​កាន់តែ​ខ្លាំង​នៃ​កម្មវិធី​អវ​កាស​​ចិន​។ អវកាសយានិក​ទាំង​៣​រូប​ដែល​បញ្ជ​ន​ទៅ​កាន់​ស្ថានីយ​អវកាស​ចិន មាន​លោក​ឆេ​ន​ដុ​ង ជា​អ្នក​ធ្លាប់​ចូលរួម​ក្នុង​ការ​កសាង​ស្ថានីយ​អវកាស​នោះ​។

អវកាសយានិក​ថ្មី​២​រូប​ដែល​ទៅ​ជាមួយ​លោក​គឹ​លោក​CHEN ZHONGRUI អតីត​អ្នក​បើក​យន្តហោះ​របស់​កងទ័ពអាកាស​ចិន និង​លោក​WANG JIE​ជា​វិស្វករ​ខាង​ផ្នែក​អវកាស​។ ក្នុង​ការ​ស្នាក់​នៅ​រយៈពេល​៦​ខែ​ក្នុង​ស្ថានីយ​អវកាស ពួក​គេ​នឹង​ផ្ដោត​ការងារ​លើ​ការ​ពិសោធន៍​វិទ្យាសាស្ត្រ លើ​ការ​ចេញ​ក្រៅ​ស្ថានីយ​និង​ការ​កែ​លម្អ​ស្ថានីយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ