ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ «​ក​.​ប​.​ប​»​ ​ចុះ​ពិនិត្យ​តាម​ផ្សារ​១០៧​ទីតាំង​មិន​ទាន់​​រក​ឃើញ​ផលិតផល​ប្រេងឆា​ក្លែងក្លា.យ​ទាំង៥​ម៉ាក​របស់​វៀតណាម​ឡើយ

56 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ផលិតផល​ប្រេងឆា​មិន​មាន​អនុលោម​ផ្នែក​គុណភាព និង​ក្លែងក្លាយ ដែល​បាន​ប្រកាស​ដោយ​អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ​វៀតណាម ​ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ ​ផលិតផល​ប្រេងឆា​មិន​មាន​អនុលោម​ផ្នែក​គុណភាព និង​ក្លែងក្លាយ ដែល​បាន​ប្រកាស​ដោយ​អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ​វៀតណាម ​ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ត្រួតពិនិត្យ​និង​ស្វែងរក​នៅ​តាម​ទីផ្សារ​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១០៧​ទីតាំង​រក​ពុំ​ទាន់​ឃើញ​មាន​វត្តមាន​នៅឡើយ​។

តាម​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា យោងសេចក្តី​ជូនដំណឹង តាម​ប្រព័ន្ធ​អន​ឡាញ របស់​រដ្ឋបាល​សុវត្ថិភាព​ម្ហូបអាហារ វៀតណាម (VFA) ចុះ​ផ្សាយ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ដែល​បាន​រក​ឃើញ ក្រុមហ៊ុន GF Vietnam Food Co., Ltd. អាសយដ្ឋាន​៖ ភូមិ Yen Phu ឃុំ Nguyen Van Linh ខេត្ត Hung Yen ផលិត និង​ជួញដូរ​ផលិតផល​ប្រេងឆា​មួយ​ចំនួន​ម៉ាក​៖​ប្រេងឆា CHICA,TAMIN GOLD, GOLDMAX, TOT និង​ម៉ាក MEGAFOOD មានគុណ​ភាព​អន់ ជា​ទំនិញ​ក្លែងក្លាយ ហើយ​បាន​ចែកចាយ​ទៅ​កាន់​ខេត្ត​-​ក្រុង​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​វៀតណាម​។

ដើម្បី​បង្ការ ការពារ​សុខភាព និង​ផលប្រយោជន៍​របស់​អ្នក​ប្រើប្រាស់ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៃ​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ ១១-១២​រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០២៥ មន្ត្រី​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តរតនគិរី បាន​បន្ត​ចុះ​ពិនិត្យ ស្រាវជ្រាវ​ស្វែងរក​ផលិតផល​ប្រេងឆា​មិន​មាន​អនុលោម​ផ្នែក​គុណភាព និង​ក្លែងក្លាយ ដែល​បាន​ប្រកាស​ដោយ​អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ​វៀតណាម​។

សម្រាប់​សកម្មភាព​នៃ​ប្រតិបត្តិការ​រយៈពេល​ពីរ​ថ្ងៃនេះ មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ តាម​បណ្ដា​ផ្សារ​រដ្ឋ ផ្សារ​ឯកជន តូប​លក់ទំនិញ ម៉ាត នៅ​ក្នុង​រាជធានី​ភ្នំពេញ និង បណ្តា​ខេត្ត​គោលដៅ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​គណៈកម្មការ​ផ្សារ បាន​ចំនួន​១០៧ ទីតាំង​។​ជា​លទ្ធផល មន្ត្រី ក​.​ប​.​ប​. មិន​ទាន់​បាន​រក​ឃើញ​ផលិតផល​ប្រេងឆា​ក្លែងក្លាយ​ទាំង ៥​ម៉ាក ដែល​ប្រកាស​ដោយ​អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ​វៀតណាម នៅឡើយ​។

មន្ត្រី ក​.​ប​.​ប​. សហការ​ជាមួយ​មន្ត្រី​នៃ​អង្គភាព​ពាក់ព័ន្ធ នឹង​បន្ត​ស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ ដើម្បី​ការពារ​សុខភាព និង​ផលប្រយោជន៍​អ្នក​ប្រើប្រាស់​។

ទន្ទឹម​នឹង​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន កុំ​ទិញ លក់ ឬ​ប្រើប្រាស់​ផលិតផល​ប្រេងឆា​ដែល​មាន​ម៉ាក​ខាងលើ និង​ក្នុង​ករណី​ពើបប្រទះ សូម​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ CCF Complaint App, លេខ​ទូរ​សព្ទ ១២៦៦ ដើម្បី​មាន​វិធានការ​តាម​នីតិវិធី ឱ្យ​បាន​ទាន់​ពេលវេលា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ