ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨៣ថ្ងៃ! ក្រសួងការពារជាតិកម្ពុជា ​អំពាវនាវជាថ្មីឱ្យថៃដោះលែងវីរកងទ័ព​១៨​រូប​ត្រឡប់មកវិញ​​ដោយ​សុវត្ថិ​ភាព

41 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងក្រសួងការពារជាតិបានឱ្យដឹងថា ថ្ងៃនេះ (២០ តុលា ២០២៥)ជាថ្ងៃទី៨៣ហើយ​ ដែលវីរកងទ័ពកម្ពុជាចំនួន​១៨រូប​ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោម​ការឃុំគ្រងរបស់យោធាថៃ។ ក្រសួងការពារជាតិថា…

រាជធានីភ្នំពេញ ៖ យោងក្រសួងការពារជាតិបានឱ្យដឹងថា ថ្ងៃនេះ (២០ តុលា ២០២៥)ជាថ្ងៃទី៨៣ហើយ​ ដែលវីរកងទ័ពកម្ពុជាចំនួន​១៨រូប​ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោម​ការឃុំគ្រងរបស់យោធាថៃ។

ក្រសួងការពារជាតិថា កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ​ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកប​ដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា​បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ​នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ​ដោះលែង​កងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។