ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរូ​នៃ​អភិបាលកិច្ច​ល្អ​! ការ​ចុះ​អធិការកិច្ច​រក​សារធាតុ​ញៀ​.​ន​នៅ​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង បង្ហាញ​លទ្ធផល​អវិជ្ជមាន​១០០%

40 វិនាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារ​នៃ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចុះ​ធ្វើការ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀ​.​ន​លើ​ជន​ជាប់​ឃុំ នៅ ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥…

ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារ​នៃ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចុះ​ធ្វើការ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀ​.​ន​លើ​ជន​ជាប់​ឃុំ នៅ ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៥ នៅ​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ។

លោក ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​២ សក់ តុង​ហេង ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង បាន​ទទួល​ស្វាគមន៍​លោក ឆាយ វណ្ណ​រី អនុប្រធាន​នាយកដ្ឋាន​អធិការកិច្ច កិច្ចការរដ្ឋបាល​នៃ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និង​សហការី ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី ក្នុង​ការ​អនុវត្តន៍​តួនាទី ភារកិច្ច​របស់​មន្ត្រី និង​ធ្វើការ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀ​.​ន​លើ​ជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ។

ជាង​នេះ​ទៅ​ទៀត ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ប្រធាន​គណៈប្រតិភូ បាន​ចុះ​ពិនិត្យ​អគារ​ឃុំ និង​ស្ថានភាព​ជាក់ស្តែង​របស់​ជន​ជាប់​ឃុំ​តាម​អគារ​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ